ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់សមាគម​មហារីក​អាមេរិក​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ពោះវៀន​ធំ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​​មនុស្ស​​ពេញ​វ័យ​​ស្លាប់​ច្រើន​ជាង​គេ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ ជាក់ស្តែង នៅ​ចុង​សទវត្សរ៍​៩០ ជំងឺ​មហារីក​ពោះវៀន​ធំ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​ទី​៤ ដែល​សម្លាប់​​មនុស្ស​មាន​​វ័យ​​​​ចន្លោះ​ពី​១៨ ដល់​២៥​ឆ្នាំ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤​ ជំងឺ​មហារីក​មួយ​នេះ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​​កំពូល​​តែ​ម្តង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លោក​​ស្រី​វេជ្ជបណ្ឌិត Aparna Parikh ប្រធាន​ផ្នែក​វេជ្ជសាស្រ្ដ​នៃ​មជ្ឈមណ្ឌល​​ព្យាបាល​​ជំងឺ​មហារីក​ពោះវៀនធំ ​Mass ​បាន​ឲ្យ​ដឹង​ថា កត្តា​ហានិភ័យ​ចម្បង​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​នេះ​រួម​មាន​ ប្រវត្តិ​គ្រួសារ ភាព​ធាត់​ ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សាច់​ក្រហម​ និង​សាច់​កែច្នៃ ជំងឺ​រលាក​ពោះវៀន (inflammatory bowel disease) ។ល។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប ក្នុង​ករណី​ដែល​គ្នា​យើង​មាន​រោគសញ្ញា​ណាមួយ​ ដូចជា​ស្រក​ទម្ងន់ លាមក​មាន​ឈាម គេង​មិន​លក់​ ឬ​ទម្លាប់​បន្ទោបង់​ប្រែប្រួល គួរ​ពិគ្រោះ​យោបល់​ និង​ពិនិត្យ​ពោះវៀន​ធំ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ទើប​ជា​ការ​ប្រសើរ​។ យ៉ាង​ណា​មិញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ យើង​គួរ​ជៀសវាង​ ឬ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម កុំ​ជក់​បារី ព្រម​ទាំងហាត់​ប្រាណ​ជា​ទៀងទាត់។ [embed-health-tool-bmi] ទន្ទឹម​នឹង​នេះ​ដែរ […]

ស្វែងរក ជំងឺមហារីក

មហារីកសុដន់

មហារីក​សុដន់​កើត​ឡើង​​មក​ពី​អ្វី មាន​រោគសញ្ញា​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហារីក​សុដន់​​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ និង​ច្រើន​តែ​កើត​លើ​ស្ត្រី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​។ ​ថ្វី​ត្បិត​តែ​មហារីក​សុដន់​ជា​ប្រភេទ​ជំងឺ​មហារីក​ទូទៅ​បំផុត​មួយ​ ប៉ុន្តែ​​គ្នា​យើង​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​​​មូលហេតុ​បង្ក​នៅ​ឡើយ​។ តើ​​ជំងឺ​មហារីក​សុដន់​កើត​ឡើង​ដោយ​សារ​អ្វី​? ជំងឺ​មហារីក​សុដន់​ចាប់ផ្ដើម​នៅ​ពេល​ដែល​កោសិកា​សុដន់​លូតលាស់​ខុស​ធម្មតា និង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បង្កើត​ជា​ដុំ​ពក​ ឬ​ដុំ​សាច់​។ ទោះ​បី​ជា​ជំងឺ​មហារីក​សុដន់​កើត​មាន​ច្រើន​ចំពោះ​​ស្ត្រី​ក៏​ដោយ​ ជួន​កាល​ ជំងឺ​នេះ​​ក៏​អាច​កើត​ឡើង​លើ​បុរស​ដូច​គ្នា​។ ​​សញ្ញា​ និង​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​មិន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ឡើយ​ ប៉ុន្តែ​អាចចាប់ផ្ដើម​លេច​ឡើង​​នៅ​ពេល​ស្ថានភាព​ជំងឺ​កាន់​តែ​ដុនដាប​ទៅ​ៗ​។ មូលហេតុ​ចម្បង​នៃ​ជំងឺ​មហារីក​សុដន់​ គឺ​ការ​លូតលាស់​មិន​ប្រក្រតី​នៃ​កោសិកា​សុដន់​។ យ៉ាង​ណា​មិញ ឫសគល់​​នៃ​ការវិវត្ត​របស់​ជំងឺ​មហារីក​សុដន់​នៅ​មិន​ទាន់​ដឹង​ច្បាស់​​នោះ​ឡើយ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! បែបបទ​នៃ​ការ​រស់នៅ​ និង​កត្តា​បរិស្ថាន​ក៏​​អាច​បង្កើន​ឱកាស​នៃ​ការ​​បង្កើត​កោសិកា​មហារីក​បាន​ផង​ដែរ​​។ ទន្ទឹម​នឹង​នេះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ការ​ប្រែប្រួល​ និង​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​DNA អាច​ជា​ហេតុផល​​​ដែល​កោសិកា​សុដន់​ធម្មតា​ក្លាយ​ជា​មហារីក​បាន​។ [embed-health-tool-bmi] កត្តា​ប្រឈម​នៃ​ជំងឺ​មហារីក​សុដន់​ ស្ត្រី​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ ប្រវត្តិ​គ្រួសារ​ដែល​​កើត​ជំងឺ​មហារីក​សុដន់​ ធ្លាប់​កើត​ជំងឺ​មហារីក​សុដន់​ពី​មុន ​​ធ្លាប់​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ដុំ​សាច់​ដែល​មិន​មែន​ជា​មហារីក អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តនៃ​ជំងឺ​មហារីក​សុដន់​នៅ​ពេល​អនាគត​។ ចាប់ផ្ដើម​មក​រដូវ​មុន​អាយុ​១២​ឆ្នាំ និង​អស់​រដូវ​ក្រោយ​អាយុ​៥៥​ឆ្នាំ​ ស្ត្រី​ដែល​សម្រាល​កូន​នៅ​អាយុ​ច្រើន​ ឬ​ស្ត្រី​ដែល​មិន​ធ្លាប់​មាន​កូន​ទាល់​តែ​សោះ​ ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ខ្លាំង​ជ្រុល​ បែបបទ​រស់​នៅ​មិន​ត្រឹមត្រូវ ដូចជា​ញ៉ាំ​ជាតិ​អាកុល​ ធាត់​ជ្រុល​ និង​អសកម្ម​។ រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​សុដន់​ ដុំ​ពក​ថ្មី​នៅ​ក្នុង​សុដន់​ ឬ​ក្រោម​ក្លៀក​ ផ្នែក​នៃ​សុដន់​ឡើង​ក្រាស់​ ឬ​ហើម​ រមាស់​​ស្បែក​សុដន់​ ស្បែក​ឡើង​ក្រហម​ ឬ​​របក​នៅ​បរិវេណ​ចុង​សុដន់​ ឬ​សុដន់​ ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​ឈឺ​ចាប់​នៅ​បរិវេណ​ចុង​សុដន់​ មាន​ការ​ធ្លាក់​ទឹក​រម្អិល​ពី​ចុង​សុដន់​ក្រៅ​ពី​ទឹក​ដោះ រួម​ទាំង​មាន​ឈាម មាន​ការ​ប្រែប្រួល​ទំហំ ឬ​រូបរាង​នៃ​សុដន់​ ឈឺចាប់​នៅ​បរិវេណ​ណាមួយ​នៃ​សុដន់​។ រោគសញ្ញា​ទាំង​នេះ​ អាច​កើត​ឡើង​ដោយសារលក្ខខណ្ឌសុខ​ភាព​ផ្សេង​ទៀត […]


មហារីកស្បែក

ត​ជែល​ក្រចក​ញឹកញាប់​ បង្កើន​ហានិភ័យ​មហារីក​ស្បែក​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ត​ជែល​ក្រចក​​មាន​ការ​ពេញ​និយម​ខ្លាំង​សម្រាប់​ស្រី​ៗ​យើង​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ យ៉ាង​ណា​មិញ ថ្វី​ត្បិត​តែ​ការ​ត​ជែល​​មាន​ភាព​ស្រស់​ស្អាត​ និង​អាច​រក្សា​ទុក​បាន​យូរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ត្រូវការ​ជំនួយ​ពី​កាំរស្មី​UV ដើម្បី​ធ្វើ​ឲ្យ​ជែល​ឆាប់​ស្ងួត​ល្អ​ ដែល​ដំណើរការ​នេះ​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្បែក​ ប្រសិនបើ​យើង​ត​ជែល​ជា​រៀង​រាល់​​ពីរ​បី​សប្ដាហ៍​ម្ដង​។ តើ​​វិទ្យុ​សកម្ម​នៃ​កាំរស្មី​UV​ប៉ះពាល់​អ្វី​ខ្លះ​ចំពោះ​ស្បែក​? មាន​កាំរស្មី​UV ​មាន​ចំនួន​៣​ប្រភេទ ដែល​កាំ​រស្មី​ទាំង​នេះ​សុទ្ធ​តែ​បំផ្លាញ​ស្បែក​ ប៉ុន្តែ​មាន​តែ​កាំរស្មី​UVA និង​UVB​ ប៉ុណ្ណោះ​ដែល​អាច​មក​ដល់​ផ្ទៃ​ផែនដី​។ ពិត​ណាស់​ កាំ​រស្មី​UV​កើត​ចេញ​ពី​ព្រះអាទិត្យ​​ អាច​ជួយ​ស្បែក​​ផលិត​វីតាមីន​D តែ​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ប្រសិនបើ​យើង​ប៉ះពាល់​​​រយៈពេល​យូរ​។ លើស​ពី​នេះ​ កាំរស្មី​UV​​ក៏​អាច​បង្ក​គ្រោះថ្នាក់​ និង​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ឆាប់​ចាស់​មុន​វ័យ​ និង​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ។ កាំរស្មី​ទាំង​នេះ អាច​ជ្រាបចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក​យ៉ាង​ជ្រៅ ដោយ​បំផ្លាញ​DNA​នៅ​ក្នុង​កោសិកា​ស្បែក​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ក៏​ដូចជា​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ទប់ទល់​នឹង​ការ​ឆ្លង​មេរោគ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​​ម៉ាស៊ីន​សម្ងួត​ក្រចក​ប៉ះពាល់​ស្បែក​យ៉ាង​ម៉េច​ខ្លះ​? ម៉ាស៊ីន​សម្ងួត​ក្រចក​ដែល​ប្រើប្រាស់​ក្នុង​អំឡុង​ពេល​ត​ជែល​ បញ្ចេញ​កាំរស្មី​UV​ក្នុង​បរិមាណ​ខុស​ៗ​គ្នា​ ព្រោះ​វា​មាន​កម្រិត​ពន្លឺ​ខុស​ៗ​គ្នា​ ហើយ​កម្លាំង​ក៏​​អាស្រ័យ​លើ​ថាមពល​ចំនួន​វ៉ាត់​របស់​ម៉ាស៊ីន​ដូច​គ្នា។ ដូច្នេះ​ហើយ​ ម៉ាស៊ីន​ដែល​មាន​ចំនួន​វ៉ាត់​ខ្ពស់​ បញ្ចេញ​កាំរស្មី​កាន់​តែ​ច្រើន​។ ជំងឺ​មហារីក​ស្បែក​អាច​កើត​នៅ​លើ​ដៃ​ ជើង​ និង​ក្រោម​ក្រចក​ មហារីក​ស្បែក​អាច​វិវត្ត​​នៅ​ក្រោម​ក្រចក​ និង​ដៃ​ទាំង​ពីរ​ ក៏​ដូចជា​ម្រាម​ដៃ​ និង​ម្រាម​ជើង​។ ចំណែក​ឯ​ជំងឺ​មហារីក​ស្បែក​ដែល​កើត​នៅ​ក្រោម​ក្រចក​ អាច​​​​មាន​ពណ៌​ត្នោត​ខ្ចី ​ឬ​ចាស់​នៅ​លើ​ក្រចក​ និង​​មាន​លក្ខណៈ​បញ្ឈរ​។ ដូចនេះ​ គ្នា​យើង​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ប្រសិនបើ​​ក្រចក​មាន​ពណ៌​ក្រមៅ និង​កាន់​តែ​ធំ​ទៅ​ៗ ព្រម​ទាំង​​គ្រប​ដណ្ដប់​នៅ​លើ​ផ្ទៃ​ក្រចក។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ ប្រសិនបើ​​ដៃ […]


មហារីកក្រពេញប្រូស្តាត

សញ្ញា​ព្រមាន​​ទាំង ​៥ នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មហារីក​ក្រពេញ​ប្រូស្តាត​ ​ជា​ជំងឺ​មហារីក​មួយ​ដែល​កើត​ឡើង​ទូទៅ​បំផុត​លើ​បុរស​។ ទោះ​បី​ជា​ជំងឺ​​មហារីក​​មួយ​ប្រភេទ​នេះ កម្រ​បង្ហាញ​រោគសញ្ញា​ជាក់ស្ដែង​នៅ​ដំណាក់កាល​ដំបូង​ក៏​ពិត​មែន​ ប៉ុន្តែ​គ្នា​យើង​ក៏​នៅ​តែ​អាច​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ ​ដែល​បញ្ជាក់​ថា​ក្រពេញ​ប្រូស្តាត​​កំពុង​តែ​មាន​បញ្ហា​​។ សញ្ញា​ព្រមាន​ធំ​ៗ​ទាំង​៥ នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​មាន​អ្វី​ខ្លះ​? មាន​អារម្មណ៍​ឈឺ​ចាប់​ ឬ​ក្រហាយ​នៅ​ពេល​នោម​ ឬ​នៅ​ពេល​​បញ្ចេញ​ទឹក​កាម​ នោម​ញឹកញាប់ ជា​ពិសេស​នៅ​ពេល​យប់​ ពិបាក​​បញ្ឈប់​ ឬ​ចាប់ផ្ដើម​នោម លិង្គ​មិន​ឡើង​រឹង​ភ្លាម​ៗ មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​ ឬ​ទឹក​កាម​ ​​សញ្ញា​ព្រមាន​ដំបូង​ដទៃ​ទៀត​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​រួម​មាន ​លំហូរ​ទឹក​នោម​ចុះ​ខ្សោយ​ខុស​ពី​ធម្មតា និង​ការ​ឈឺចាប់​​នៅ​ជុំវិញ​ក្រពេញ​ប្រូស្តាត​ដែល​ពិបាក​ពន្យល់​នៅ​ពេល​អង្គុយ។​ ប្រសិនបើ​ជំងឺ​មហារីក​រាលដាល​ហួស​​ក្រពេញ​ប្រូស្តាត​ ប្រុស​ៗ​យើង​អាច​ប្រឈម​នឹង​ការ​ហើម​នៅ​​រាងកាយ​ផ្នែក​ខាង​ក្រោម​ ខ្នង​ ត្រគាក ឬ​ឆ្អឹង​ ការ​បន្ទោបង់ ឬ​នោម​មិន​ប្រក្រតី ឬ​​​ស្រក​ទម្ងន់​​ជា​ដើម​។ យ៉ាង​ណា​មិញ រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​​ អាច​មាន​លក្ខណៈ​ស្រដៀង​នឹង​បញ្ហា​សុខភាព​ស្រាល​ៗ​ដទៃ​ទៀត​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​​​​យើង​គួរ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ បើ​មាន​រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​? ប្រសិនបើ​គ្នា​យើង​ចេញ​រោគសញ្ញា​មួយ​ ឬ​ច្រើន​នៃ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ពីព្រោះ​ថា​ សូម្បី​តែ​បញ្ហា​ក្រពេញ​ប្រូស្តាត​ដែល​មិន​មែន​ជា​មហារីក​ ក៏​ត្រូវការ​ទទួល​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ផង​ដែរ​។ ជា​ធម្មតា ​ជំងឺ​មហារីក​ក្រពេញ​​អាច​ព្យាបាល​បាន​​ ប្រសិន​បើ​យើង​ធ្វើ​រោគវិនិច្ឆ័យ​​នៅ​ដំណាក់​កាល​ដំបូង​។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? […]


មហារីកក្រពេញទីរ៉ូអ៊ីត

មនុស្ស ៥ប្រភេទ ងាយប្រឈមកើតមហារីកក្រពេញទីរ៉ូអ៊ីត

មហារីកក្រពេញទីរ៉ូអ៊ីតគឺជាដុំសាច់នៅក្នុងក្រពេញទីរ៉ូអ៊ីតដែលជាក្រពេញមាន​រាងដូចមេអំបៅស្ថិតនៅខាងមុខក និងនៅពីក្រោមគ្រាប់ពោន។ តើអ្នក​ណា​ខ្លះងាយប្រឈមកើតជំងឺ​មហារីកក្រពេញទីរ៉ូអ៊ីត? យោងតាមវិទ្យាស្ថានជាតិមហារីករបស់អាមេរិក មនុស្សដែលមានហានិភ័យខ្ពស់​ក្នុងការកើតមហារីក​ក្រពេញទីរ៉ូអ៊ីតអាចជា៖ ១. ស្រ្តី ស្ត្រីងាយប្រឈមកើតមហារីកក្រពេញទីរ៉ូអ៊ីតជាងបុរសដល់ទៅ ៣ដង។ មហារីកក្រពេញទីរ៉ូអ៊ីត​អាច​កើតលើមនុស្សគ្រប់វ័យ ប៉ុន្តែជាញឹកញាប់កើត​លើ​ស្ត្រីដែលមានអាយុចាប់ពី ៤០ ទៅ ៥០ឆ្នាំ និងលើបុរសដែលមានអាយុចាប់​ពី ៦០ ទៅ ៧០ឆ្នាំ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. អ្នកប៉ះពាល់នឹងវិទ្យុសកម្មក្នុងកម្រិតខ្ពស់ អ្នកដែលធ្លាប់ព្យាបាល​ក្បាល ​ក​ ឬទ្រូងដោយ​វិទ្យុសកម្ម ឬអ្នកដែលរស់នៅតំបន់​ដែលមាន​ការសាយ​ភាយថាមពលនុយក្លេអ៊ែរ ឬអ្នកដែលបានប៉ះពាល់​វិទ្យុសកម្មដែល​ចេញពីអាវុធនុយក្លេអ៊ែរ​ មាន​ហានិភ័យ​​ខ្ពស់ក្នុងការកើត​​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត។ ៣. អ្នកលើសទម្ងន់ ឬធាត់ យោងតាមទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) បានឱ្យដឹងថា អ្នកដែល​លើស​ទម្ងន់ ឬធាត់មានហានិភ័យខ្ពស់ក្នុងការកើតមហារីកក្រពេញទីរ៉ូអ៊ីត។ ប្រសិនបើសន្ទស្សន៍​ម៉ាស​រាងកាយ (BMI) របស់យើង​កើនឡើង ហានិភ័យនៃការកើត​មហារីកក្រពេញ​ទីរ៉ូអ៊ីត​ក៏កើន​ឡើង​ដែរ។ ៤. ប្រវត្តិគ្រួសារកើតមហារីកក្រពេញទីរ៉ូអ៊ីត ឬបញ្ហាក្រពេញទីរ៉ូអ៊ីត មហារីកក្រពេញទីរ៉ូអ៊ីតអាចកើតលើអ្នកដែលមានសមាជិកគ្រួសារដែលមាន​ក្រពេញទីរ៉ូអ៊ីតរីកធំ (ពកក) រលាកក្រពេញទីរ៉ូអ៊ីត ឬកើតមហារីកក្រពេញទីរ៉ូអ៊ីត។ [embed-health-tool-bmr] ៥. អ្នកខ្វះ ឬលើសជាតិអ៊ីយ៉ូត កង្វះជាតិអ៊ីយ៉ូតអាចបណ្តាលឱ្យយើងកើតមហារីកក្រពេញទីរ៉ូអ៊ីតលើ​កោសិកា follicular ។ ផ្ទុយ​មកវិញ បើយើងលើស​ជាតិអ៊ីយ៉ូតក្នុងខ្លួន ក៏អាចមានហានិភ័យ​កើតជំងឺ​មហារីកក្រពេញ​ទីរ៉ូអ៊ីតលើកោសិកា papillary ដែរ​។ ជាធម្មតា មហារីកក្រពេញទីរ៉ូអ៊ីតមិនបង្កជារោគសញ្ញា ឬបង្ហាញអាការៈទេ ប៉ុន្តែនៅពេលមហារីក​ក្រពេញ​ទីរ៉ូអ៊ីតរីកធំ អ្នក​ជំងឺ​អាច៖ ស្ទាបដឹងថាមានដុំពកនៅពីមុខក […]


មហារីកពោះវៀនធំ

ដុំសាច់ក្នុងពោះវៀន ជាសាច់កាច ឬសាច់ស្លូត?

ដុំ​សាច់​ក្នុង​ពោះ​វៀន​ធំ​ (colon polyp) គឺ​ជា​ដុំ​តូច​មួយ​​របស់​កោសិកា​ដែល​តោង​ជាប់​នៅ​ជញ្ជាំង​ពោះ​វៀន។ ដុំ​សាច់​ក្នុង​ពោះ​វៀន​ ភាគ​ច្រើន​មិន​បង្ក​គ្រោះ​ថ្នាក់​ទេ ប៉ុន្តែ​ដុំ​សាច់​មួយ​ចំនួន​ កើត​មាន​ក្នុង​រយៈពេល​យូរ​អាច​វិវដ្ដ​ទៅ​ជា​មហារីក ​ដែល​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ផង​ដែរ បើ​រក​ឃើញ​​នៅ​ដំណាក់​កាល​ចុង​ក្រោយ​។ អ្នក​ណា​ក៏​អាច​កើត​មាន​ដុំ​សាច់​ក្នុង​ពោះ​វៀន​ដែរ ប៉ុន្តែ​ក្រុម​មនុស្ស​មួយ​ចំនួន​ដូច​ជា​អ្នក​មាន​វ័យ​ ៥០​ឆ្នាំ​ឡើង អ្នក​លើស​ទម្ងន់ អ្នក​ជក់​បារី ឬ​អ្នក​មាន​ប្រវត្តិ​គ្រួសារ​មាន​ដុំ​សាច់​ក្នុង​ពោះ​វៀន ឬ​មហារីក​ពោះ​វៀន គឺ​ជា​ក្រុម​មនុស្ស​​ប្រឈម​ខ្ពស់​។ ដុំ​សាច់​ក្នុង​ពោះ​វៀន​ធំ ជានិច្ចកាល​មិន​បង្ក​ជា​រោគ​សញ្ញា​នោះ​ទេ​។ ការ​ធ្វើ​តេស្ត​រក​មើល​ដុំ​សាច់​ក្នុង​ពោះវៀន​គឺ​ជា​រឿង​ចាំ​បាច់ ព្រោះ​ថា​ការ​រក​ឃើញ​នៅ​ដំណាក់​កាល​ដំបូង​ៗ គ្រូពេទ្យ​អាច​យក​ដុំ​សាច់​នោះ​ចេញ​បាន​អស់ និង​សុវត្ថិ​ភាព​។ [embed-health-tool-heart-rate] ១. រោគ​សញ្ញា​ ដោយ​សារ​តែ​អ្នក​មាន​ដុំ​សាច់​ក្នុង​ពោះ​វៀន​ភាគ​ច្រើន​មិន​ចេញ​រោគ​សញ្ញា យើង​អាច​ដឹង​ថា​មាន​បញ្ហា​នេះ​បាន​តាម​រយៈ​តែ​ការ​ធ្វើ​តេស្ត​ពិនិត្យ​ពោះ​វៀន​​ប៉ុណ្ណោះ​។ យ៉ាង​ណា ក៏​មាន​ដែរ អ្នក​មាន​ដុំ​សាច់​ក្នុង​ពោះ​វៀន និង​បាន​បញ្ចេញ​រោគ​សញ្ញា​មួយ​ចំនួន​។ ឈាម​រន្ធ​គូទ៖ ឈាម​នៅ​រន្ធ​គូថ អាច​ជា​សញ្ញា​នៃ​ដុំ​សាច់​ក្នុង​ពោះ​វៀន ឬ​ជំងឺ​មហារីក ឬ​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត ដូចជា​ជំងឺ​ឫសដូងបាត ឬ​ការ​ដាច់​រហែក​តិច​តូច​នៅ​រន្ធ​គូថ​។​ លាមក​ប្រែ​ពណ៌៖ ឈាម​ អាច​ធ្វើ​ឲ្យ​លាមក​ប្រែជា​ក្រហម ឬ​អាច​ប្រែជា​ក្រមៅ។ ការ​ប្រែ​ប្រួល​នេះ​ក៏​អាច​កើត​ចេញ​ពី​អាហារ ថ្នាំពេទ្យ ឬ​អាហារ​បំប៉ន​ណា​មួយ​ដែរ​។ ​ប្រែ​ប្រួល​ទម្លាប់​បត់ជើង​ធំ៖ បញ្ហា​ទល់​លាមក ឬ​រាក ដែល​កើត​ឡើង​ក្នុង​រយៈ​ពេល​យូរ​ជាង​មួយ​សប្ដាហ៍​អាច​បញ្ជាក់​ពី​វត្តមាន​របស់​ដុំ​សាច់​ក្នុង​ពោះ​វៀន​ ឬ​ជំងឺ​មហារីក​ដែរ​។ យ៉ាងណា បញ្ហា​សុខ​ភាព​ជាច្រើន​ផ្សេង​ទៀត ក៏​អាច​ធ្វើ​ឲ្យ​ប្រែប្រួល​ទម្លាប់​បត់ជើង​ធំ​នេះ​ដែរ​។​​ ឈឺ​ចាប់​៖ ដុំ​សាច់​ក្នុង​ពោះ​វៀន​ធំ ក៏​អាច​ធ្វើឲ្យ​ស្ទះ​លាមក​មិន​អាច​បញ្ចេញ​មក​ក្រៅ​អស់ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ឈឺ​ចុក​រមួល​ពោះ​បាន​ដែរ​។​ ស្លេក​ស្លាំង​ខ្វះ​ជាតិ​ដែក​៖ ការ​ហូរ​ឈាម​តិច​តួច​ពី​ដុំ​សាច់​អាច​កើត​មាន​ឡើង​យឺត​ៗ​ក្នុង​រយៈពេល​យូរ ដោយ​យើង​មិន​អាច​ទាំង​មើល​ដឹង​ថា​មាន​ឈាម​ក្នុង​លាមក​ផង​។ ការ​ហូរ​ឈាម​រ៉ាំរ៉ៃ​អាច​ធ្វើ​ឲ្យ​រាង​កាយ​បាត់​បង់​ជាតិ​ដែក​ដែល​រាង​កាយ​ត្រូវ​ការ ​ដើម្បី​ផលិត​កោសិកា​ឈាម​ក្រហម​ដឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​រាង​កាយ​ទាំង​មូល​។ ជា​លទ្ធផល […]


មហារីកក្បាលនិងក

ឈឺ​​ និង​ហើម​បំពង់​ក អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ក្បាល និងក

ការ​ឈឺចាប់​​ស្រួចស្រាល់ និង​ហើម​​បរិវេណ​បំពង់​ក​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​​ក្បាល​ និង​ក​។ ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ មាន​ទំនាក់ទំនង​នឹង​បែបបទ​នៃ​ការ​រស់​នៅ​របស់​យើង​ និង​អាច​បង្ការ​ ឬ​ព្យាបាល​បាន​ ប្រសិនបើ​យើង​រក​ឃើញ​​នៅ​ដំណាក់កាល​ដំបូង​។ ជំងឺ​មហារីក​ក្បាល​ និង​ក​​ ជា​ដុំ​សាច់​សាហាវ​នៅ​ក្នុង​ផ្លូវ​ខ្យល់​ និង​ផ្លូវ​អាហារ​ចូល​គ្នា​នៅ​ផ្នែក​ខាង​លើ ដែល​រួម​មាន​​មាត់​ ក្រអូម​មាត់​ ច្រមុះ​បំពង់​ក​ មាត់​បំពង់​ក និងបំពង់​សំឡេង។​ ដុំ​សាច់​នេះ​ប៉ះពាល់​​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​ក្បាល​ និង​បំពង់​ក​។ ​ជំងឺ​មហារីក​​ក្បាល​ និង​ក​បណ្ដាល​មក​ពី​អ្វី​? មាន​មូលហេតុ​​ផ្សេង​ៗ​ដែល​បង្ក​ជា​ជំងឺ​មហារីក​​មួយ​នេះ។​ ប៉ុន្តែ​មូលហេតុ​ចម្បង​បំផុត​គឺ​អនាម័យ​​ធ្មេញ ដែល​បណ្ដាល​​មក​ពី​ការ​ប្រើប្រាស់​​​ថ្នាំ​ជក់​ និង​ផឹក​គ្រឿង​ស្រវឹង​។ ​ចំណែក​ឯ​ការ​ប៉ះពាល់​នឹង​កាំរស្មី​UV​រយៈពេល​យូរ​ ក៏​អាច​​បង្ក​​ទៅ​ជា​ជំងឺ​មហារីក​បបូរ​មាត់​ដូច​គ្នា។ លើស​ពី​នេះ ការ​ប៉ះពាល់​នឹង​សារធាតុ​គីមី​ ឬ​សារធាតុ​ផ្សេង​ៗ​ដូចជា​ធូលី ផ្សែង​ Asbestos, Formaldehyde​ ក៏​អាច​នាំ​ឲ្យ​កើត​ជា​ជំងឺ​មហារីក​ប្រភេទ​នេះ​ដែរ​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​​ក្បាល​ និង​ក​​មាន​អ្វី​ខ្លះ​? ជាក់ស្ដែង​ ផ្នែក​ផ្សេង​ៗ​នៃ​ក្បាល​ និង​ក​ បង្ហាញ​ពី​​រោគសញ្ញា​​ខុស​ៗ​គ្នា​​នៃ​ជំងឺ​មហារីក​​​។ ១. ប្រអប់​សំឡេង​ ប្រសិនបើ​គ្នា​យើង​ពិបាក​ក្នុង​ការ​និយាយ​ស្ដី ឬ​ដកដង្ហើម​មិន​ស្រួល​ ឬ​ឈឺ​​ចាប់​នៅ​​ពេល​លេប​ទឹក​មាត់ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ក្បាល​ និង​ក។ ចំណែក​ឯ​ការ​ឈឺចាប់​នៅ​ក្នុង​ត្រចៀក​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​នេះ​ដែរ​។ ២. ក្រអូម​មាត់​ រោគសញ្ញា​មួយ​ចំនួន​ អាច​មើល​​ឃើញ​នៅ​ក្នុង​ក្រអូម​មាត់​ ដែល​រួម​មាន​ធ្មេញ អណ្ដាត​ និង​ថ្គាម​ដោយ​មាន​លេច​ឡើង​​ចំណុច​តូច​ៗ​ពណ៌​ក្រហម​ ឬ​ស ​នៅ​លើ​អញ្ចាញ​ធ្មេញ អណ្ដាត ស្រទាប់​មាត់ ថ្គាម​រីក​ធំ ហូរ​ឈាម​ ឬ​ឈឺ​ចាប់​ក្នុង​មាត់​ ។ ចង់គណនា […]


មហារីកស្បែក

ទាំងនេះជាអាការៈ និងរោគសញ្ញាមហារីកស្បែក មិនគួរមើលរំលង

ការប្រែប្រួលស្បែក គឺជាសញ្ញាទូទៅបំផុតនៃអាការៈ និងរោគសញ្ញាមហារីកស្បែក។ តើការប្រែប្រួល​ស្បែក​បែបណាខ្លះដែលអាចជាអាការៈ និងរោគសញ្ញាមហារីកស្បែក? មហារីកស្បែកចែកចេញជា ៣ ប្រភេទធំៗគឺ មហារីកស្បែកប្រភេទ melanoma, មហារីក​កោសិកា​ស្រទាប់ក្រោមស្បែក (Basal cell carcinoma) និងមហារីក​កោសិកាស្កាមុស (Squamous cell carcinoma)។ អាការៈនិងរោគសញ្ញាមហារីកស្បែកមានដូចជា៖ ១. ឈាមក្រោយកោរពុកចង្កា វេជ្ជបណ្ឌិត Haimovic បានលើកឡើងថា ប្រសិនបើឧស្សាហ៍ឈាម​នៅកន្លែង​​ដដែរ បន្ទាប់​ពី​កោរពុកចង្កា​អាច​បណ្តាល​មក​ពី​មហារីក​កោសិកាស្រទាប់ក្រោមស្បែក ឬមហារីក​កោសិការំញ័រ​ ព្រោះ​មហារីកស្បែកទាំង ២ ប្រភេទ​នេះអាច​ធ្វើឱ្យស្បែកផុយ និងងាយដាច់រហែក។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ដុំពកភ្លឺៗ ការមានដុំពកភ្លឺៗដែលមានពណ៌ផ្កាឈូក ក្រហម ស ពណ៌ទង់់ដែង ខ្មៅ ឬត្នោត ហើយមើល​ទៅ​ដូចជាប្រជ្រុយ។ ៣. ចំណុចៗដូចស្លាកស្នាម អុជៗ​ដូចស្លាកស្នាមដែលមានសភាពរលោង ហើយមានពណ៌ស ឬពណ៌​លឿង​​អាចជា​សញ្ញា​មហារីក​កោសិកាស្រទាប់ក្រោមស្បែក។ ៤. ឆ្នូតក្រម៉ៅលើក្រចក វេជ្ជបណ្ឌិត Steven Wang ជំនាញខាងសើស្បែក និងជាស្ថាបនិករបស់មជ្ឈមណ្ឌលថែរក្សាស្បែក Dr. Wang Herbal Skincare បានលើកឡើងថា ប្រសិនបើយើងសម្គាល់​ឃើញមានឆ្នូត​បញ្ឈរ​ពណ៌​ក្រម៉ៅនៅលើក្រចកដៃ ឬក្រចកជើង ហើយប្រសិនបើវាមានពណ៌ត្នោត […]


មហារីកសុដន់

ប្រើ​ផលិតផលលាបក្លៀក អាច​ប៉ះពាល់​សុខ​ភាព​អត់?

ក្រោយ​ងូត​ទឹក​សម្អាត​ខ្លួន​រួច គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ប្រើ​ផលិត​ផល​លាប​បំបាត់​ក្លិន​ក្លៀក​ហើយ មុន​នឹង​រៀប​ចំ​ខ្លួន​ចេញ​ទៅ​ធ្វើ​ការ ឬ​ទៅ​រៀន​ បើ​មិន​ដូច្នោះ​ទេ នៅ​មិន​ស្រណុក​ខ្លួន​ឡើយ។ ទាក់​ទង​នឹង​ផលិតផល​លាប​ក្លៀក​នេះ មាន​ការ​លើក​ឡើង​មួយ​ថា ធាតុ​ផ្សំ Antiperspirant មាន​ក្នុង​ផលិត​ផល​លាប​ក្លៀក អាច​បង្ក​ឲ្យ​អ្នក​ប្រើ ពិសេស​ស្រីៗ កើត​ជំងឺ​មហារីក​សុដន់។ តើ​ការ​លើក​ឡើង​នេះ​ពិត ឬ​មិន​ពិត? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ការ​ស្រាវជ្រាវ​មួយ​ចំនួន​នៅ​អំឡុង​ឆ្នាំ ២០០០ បាន​សន្និដ្ឋាន​ថា សារធាតុ Aluminum ដែល​មាន​នៅ​ក្នុង​Antiperspirant អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់។ ការ​សិក្សា​នោះ​អះ​អាង​ថា សារធាតុ Aluminum រក​ឃើញ​ក្នុង​កោសិកា​មហារីក​ក្បែរ​ក្លៀក គឺ​ជា​លទ្ធផល​នៃ​ការ​ប្រើ​ប្រាស់ Antiperspirantច្រើន​។ អ្នកវិទ្យាសាស្ត្រ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ជំទាស់​ថា វា​មិន​ទំនង​ទេ​ថា សារធាតុ Antiperspirant ជ្រាប​ចូល​ទៅ​ជាលិកា​សុដន់ និង​បង្ក​ជា​ជំងឺ​មហារីក​នោះ ព្រោះ​រន្ធញើស​របស់​យើង​មិន​មែន​ចំហ​អាច​ឲ្យ​សារជាតិ​ពុល​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​យើង​បាន​ងាយ​ៗ​​ទេ។ រន្ធ​ញើស​ក៏​អាច​ការពារ​យើង​ពី​សារធាតុ​គីមី​ពី​ខាង​ក្រៅ​បាន​ផង​ដែរ។ យ៉ាង​ណា​មិញ ការ​ប្រើ​សារធាតុ Alumni ក្នុង​បរិមាណ​ច្រើន​ពិត​ជា​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​ក៏​ពិត​មែន ប៉ុន្តែ Alumni ដែល​មាន​ក្នុង Antiperspirant ​ក្នុង​ផលិត​ផល​លាប​ក្លៀក​មាន​កម្រិត​តិច​តួច​ប៉ុណ្ណោះ និង​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ដោយ អាជ្ញាធរ​ចំណី​អាហារ និង​ឱសថ អាមេរិក FDA។ [embed-health-tool-heart-rate] ក្នុង​រយៈ​ពេល ២​ […]


មហារីកឈាម

បែក​ញើស​ពេល​យប់​ អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​​ឈាម

​ការ​បែក​ញើស​ជា​រឿង​ធម្មតា​​​នៅ​​អំឡុង​ពេល​​រដូវ​ក្ដៅ ប៉ុន្តែ​ប្រសិនបើ​​យើង​តែងតែ​បែក​ញើស​ទោះ​ជា​អាកាសធាតុ​បែប​ណា​ក៏​ដោយ​នោះ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ជាក់​ស្ដែង ការ​បែក​ញើស​​ខ្លាំង​​ និង​អម​ដោយ​រោគសញ្ញា​​ដទៃ​ទៀត​ ដូចជា​គ្រុន​ក្ដៅ អស់​កម្លាំង ធ្លាក់​ឈាម​ និង​ស្រក​ទម្ងន់​ អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​ឈាម​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​បែក​ញើស​ពេល​យប់​ធម្មតា និង​​​​ការ​បែក​ញើស​ដែល​បញ្ជាក់​ពី​​ហានិភ័យ​សុខភាព។ ការ​បែក​ញើស​ពេល​យប់​បណ្ដាល​មក​ពី​ជំងឺ​មហារីក​ឈាម​ នៅ​ក្នុង​ករណី​ដែល​យើង​បែក​ញើស​ពេល​យប់​ខ្លាំង ទោះ​ជា​យើង​គេង​នៅ​ក្នុង​បរិយាកាស​ត្រជាក់​​នោះ វា​អាច​​​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ឈាម​។ យ៉ាង​ណា​មិញ រោគ​សញ្ញា​ដទៃ​ទៀត​ដែល​អម​ជាមួយ​នឹង​ការ​បែក​ញើស​ពេល​យប់​ រួម​មាន​៖ ស្រក​ទម្ងន់​ភ្លាម​ៗ ​បាត់បង់​ចំណង់​អាហារ​ ល្ហិតល្ហៃ​ គ្រុន​ក្ដៅ​ ចំពោះ​កុមារ រោគ​សញ្ញា​​មាន​ដូចជា​៖ ការ​ហូរ​ឈាម​ ឬ​ស្នាម​ជាំ​ ឈឺ​ចាប់​នៅ​ក្នុង​ឆ្អឹង​ ជំងឺ​ក្រពេញ​ទឹក​រងៃ ស្លេកស្លាំង អ្នក​ដែល​មាន​ជំងឺ​មហារីក​ឈាម​អាច​ប្រឈម​នឹង​អាការៈ​បែក​ញើស​ពេល​យប់​ ដោយ​សារ​តែ​កង្វះ​កោសិកា​ឈាម​ដែល​មាន​សុខភាព​ល្អ​។ យោង​តាម​ការ​សិក្សា​មួយ​​បាន​ពន្យល់​ថា ការ​ប្រមូលផ្ដុំ​កោសិកា​មហារីក​ឈាម ច្រើន​ពេក​នៅ​ក្នុង​ខួរ​ឆ្អឹង ​អាច​រារាំង​មិន​ឲ្យ​រាងកាយ​បង្កើត​កោសិកា​ឈាម​ ឬ​ប្លាកែត​ដែល​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ ជា​ហេតុ​ធ្វើ​ឲ្យ​រាងកាយ​ចាប់ផ្ដើម​ផលិត​កោសិកា​ឈាម​ខុស​ប្រក្រតី​។ ជាមួយ​គ្នា​នេះ​ដែរ រាងកាយ​​របស់​យើង​បង្កើន​សីតុណ្ហភាព​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​មេរោគ​ ដែល​ធ្វើ​​ឲ្យ​យើង​​មាន​អាការៈ​គ្រុន​ក្ដៅ​ និង​បែក​ញើស​ពេល​យប់​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! បែក​ញើស​ពេល​យប់​ក៏​អាច​ជា​សញ្ញា​នៃ​ស្ថានភាព​សុខភាព​ដទៃ​ទៀត​ ​​ប្រសិនបើ​យើង​មិន​មាន​រោគសញ្ញា​ដទៃ​​ទៀត​នៃ​ជំងឺ​មហារីក​ឈាម​ទេ​នោះ ការ​បែក​ញើស​ច្រើន​ជ្រុល​អាច​ជា​សញ្ញា​នៃ​ស្ថានភាព​សុខភាព​ដទៃ​ទៀត​។ ចំពោះ​ស្ត្រី​វ័យ​ចំណាស់​ វា​អាច​ជា​សញ្ញា​នៃ​ការ​អស់​រដូវ​។ ពិត​ណាស់​ ការ​បែក​ញើស​ពេល​យប់​ក៏​អាច​ពាក់ព័ន្ធ​នឹង​ការ​មាន​ផ្ទៃពោះ ថប់​បារម្ភ ការ​ឆ្លង​មេរោគ​ អ័រម៉ូន​មិន​ប្រក្រតី​ ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​។ មួយ​វិញ​ទៀត […]


មហារីកសួត

សញ្ញា​ព្រមាន​ទាំង​៥ នៃ​ជំងឺ​មហារីក​សួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរស្វែងយល់

ជំងឺ​មហារីក​សួត​ភាគ​ច្រើន​ មិន​បង្ហាញ​រោគសញ្ញា​ឡើយ​ រហូត​ដល់​ជំងឺ​វិវត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​​ជំងឺ​មហារីក​សួត​បង្ហាញ​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង វា​អាច​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ​រោគសញ្ញា​ទូទៅ​ដែល​យើង​គប្បី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​ មាន​ដូច​ខាង​ក្រោម។ ១. ក្អក​ជាប់​ជា​ប្រចាំ ឬ​​ក្អក​មាន​ការ​ប្រែប្រួល ក្នុង​ករណី​ដែល​អាការៈ​ក្អក​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង និង​នៅ​តែ​បន្ត វា​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​។ យោង​តាម​ការ​សិក្សា​មួយ​​នៅ​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ថា ការ​ក្អក​ជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​សួត​​ ហើយ​ប្រហែល​ជា​០,២%​ ដែល​ក្អក​ច្រើន​ជាង​៣​សប្ដាហ៍ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​មហារីក​សួត។ ម្យ៉ាង​វិញ​ទៀត​ ចូរ​សង្កេត​មើល​ការ​ប្រែប្រួល​នៃ​ការ​ក្អក​រ៉ាំរ៉ៃ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ជក់​បារី​។ ប្រសិនបើ​យើង​ក្អក​មាន​ស្លេស្ម​ច្រើន​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ២.​ ពិបាក​ដកដង្ហើម​ ឬ​ដកដង្ហើម​លឺសំឡេង ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ងាយ​​អស់​កម្លាំង និង​ដកដង្ហើម​ខ្លី​ៗ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​សួត​។ រាល់​ការ​ប្រែប្រួល​នៅ​ក្នុង​ការ​ដកដង្ហើម​ អាច​បង្ហាញ​ថា​ផ្លូវ​ដង្ហើម​របស់​យើង​ត្រូវ​បាន​រារាំង​ដោយ​ជំងឺ​មហារីក​សួត​។ ក្នុង​ករណី​ដែល​យើង​​មាន​អារម្មណ៍​ថា​​ហត់​ខ្លាំង​នៅ​ពេល​ធ្វើ​ការងារ​ស្រាល​ៗ​ សូម​តាមដាន​សុខភាព​ឲ្យ​បាន​ដិតដល់​។ ៣. ឈឺ​ចាប់​រាងកាយ​ រោគសញ្ញា​ទូទៅ​មួយ​ទៀត​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ឈឺចាប់​រាងកាយ​។ វា​អាច​​បង្ក​​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ក្នុង​ទ្រូង ស្មា ឬ​ខ្នង​។ ប្រសិនបើ​​ការ​ឈឺចាប់​នេះ​បណ្ដាល​មក​ពី​​ជំងឺ​មហារីក​សួត ​វា​អាច​ដោយ​សារ​តែ​​កូន​កណ្ដុរ ឬ​​មហារីករីករាលដាល ឬ​រាលដាល​ដល់​ជញ្ជាំង​ទ្រូង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​​៤. សំឡេង​ស្អក បន្ថែម​ពី​នេះ ជំងឺ​មហារីក​ក៏​អាច​​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​សំឡេង​។ ពិត​ណាស់​ ជួន​កាល​ជំងឺ​ផ្ដាសាយ​ធម្មតា​ក៏​អាច​នាំ​ឲ្យ​សំឡេង​យើង​ស្អក​ដូច​គ្នា ប៉ុន្តែ​បើ​បញ្ហា​នេះ​បន្ត​រយៈពេល​យូរ វា​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ​៥. ស្រក​ទម្ងន់​ ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​យើង​សង្កេត​ឃើញ​ការ​ប្រែប្រួល​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក ពីព្រោះ​តែ​កោសិកា​មហារីក​ប្រើប្រាស់​​ថាមពល​​របស់​យើង​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស