ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់សមាគម​មហារីក​អាមេរិក​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ពោះវៀន​ធំ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​​មនុស្ស​​ពេញ​វ័យ​​ស្លាប់​ច្រើន​ជាង​គេ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ ជាក់ស្តែង នៅ​ចុង​សទវត្សរ៍​៩០ ជំងឺ​មហារីក​ពោះវៀន​ធំ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​ទី​៤ ដែល​សម្លាប់​​មនុស្ស​មាន​​វ័យ​​​​ចន្លោះ​ពី​១៨ ដល់​២៥​ឆ្នាំ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤​ ជំងឺ​មហារីក​មួយ​នេះ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​​កំពូល​​តែ​ម្តង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លោក​​ស្រី​វេជ្ជបណ្ឌិត Aparna Parikh ប្រធាន​ផ្នែក​វេជ្ជសាស្រ្ដ​នៃ​មជ្ឈមណ្ឌល​​ព្យាបាល​​ជំងឺ​មហារីក​ពោះវៀនធំ ​Mass ​បាន​ឲ្យ​ដឹង​ថា កត្តា​ហានិភ័យ​ចម្បង​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​នេះ​រួម​មាន​ ប្រវត្តិ​គ្រួសារ ភាព​ធាត់​ ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សាច់​ក្រហម​ និង​សាច់​កែច្នៃ ជំងឺ​រលាក​ពោះវៀន (inflammatory bowel disease) ។ល។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប ក្នុង​ករណី​ដែល​គ្នា​យើង​មាន​រោគសញ្ញា​ណាមួយ​ ដូចជា​ស្រក​ទម្ងន់ លាមក​មាន​ឈាម គេង​មិន​លក់​ ឬ​ទម្លាប់​បន្ទោបង់​ប្រែប្រួល គួរ​ពិគ្រោះ​យោបល់​ និង​ពិនិត្យ​ពោះវៀន​ធំ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ទើប​ជា​ការ​ប្រសើរ​។ យ៉ាង​ណា​មិញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ យើង​គួរ​ជៀសវាង​ ឬ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម កុំ​ជក់​បារី ព្រម​ទាំងហាត់​ប្រាណ​ជា​ទៀងទាត់។ [embed-health-tool-bmi] ទន្ទឹម​នឹង​នេះ​ដែរ […]

ស្វែងរក ជំងឺមហារីក

ដុំមហារីកខួរក្បាល

ហេតុ​អ្វី​មាន​ដុំ​សាច់​​ខួរក្បាល ឬដុំសាច់​ឆ្អឹង​ខ្នង?

ប្រភេទ​ដុំ​សាច់​មាន​ច្រើន​ប្រភេទ អាច​​ផ្ដើម​កើត​មាន​នៅ​ខួរ​ក្បាល ឬ​ខួរឆ្អឹង​ខ្នង​។ ប្រភេទ​ដុំ​សាច់​ផ្សេងៗ​ទាំង​នេះ​ មិន​មែន​សុទ្ធ​តែ​បង្ក​ឡើង​ដោយ​មូល​ហេតុ​ដូច​ៗ​គ្នា​នោះ​ទេ តែ​អាច​មាន​មូល​ហេតុ​រួម​ខ្លះ​ដែរ​។ មូល​ហេតុ​បង្ក​ឲ្យ​មាន​ដុំ​សាច់​​ខួរ​ក្បាល និង​ដុំ​សាច់​ឆ្អឹង​ខ្នង នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើង​ទេ​ ហើយ​កត្តា​ប្រឈម​នាំឲ្យ​មាន​ដុំ​សាច់​នេះ​ក៏​គេ​ដឹង​បាន​តិច​តួច​ដែរ​។ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ការ​ប្រែ​ប្រួល​ខ្លះ​ៗ ដែល​កើត​មាន​លើ​កោសិកា​ខួរ​ក្បាល​ធម្មតា អាច​នាំ​ឲ្យ​មាន​ការ​កកើត​ជា​ដុំ​សាច់​ខួរ​ក្បាល​។​ កោសិកា​ធម្មតា​របស់​មនុស្ស​លូតលាស់ និង​ដំណើរ​ការ​បាន​ដោយ​ផ្អែក​ជា​សំខាន់​លើ​ព័ត៌មាន​DNAរបស់​កោសិកា​។ ដុំ​សាច់​ខួរ​ក្បាល និង​ដុំ​សាច់​ឆ្អឹង​ខ្នង​ ក៏​ដូច​ជា​ដុំ​សាច់​ផ្សេង​ទៀត​ដែរ គឺ​កើត​ឡើង​ពី​ការ​ប្រែ​ប្រួល​DNA​នៅ​ក្នុង​កោសិកា​។ DNA ជា​សារធាតុគីមី​ដែល​បង្កើត​ហ្សែន​របស់​យើង ជួយ​គ្រប់​គ្រង​របៀន​ដំណើរ​ការ​របស់​កោសិកា។ ដូច​យើង​បាន​ឃើញ​ហើយ ថា​កូន​ៗ​អាច​មាន​មុខ​មាត់​ប្រហាក់​ប្រហែល​នឹង​ឪពុកម្ដាយ ដែល​នេះ​ក៏​ព្រោះ​តែ​​ពួកគាត់​ជា​ប្រភព​នៃ​DNA របស់​យើង​។ ប៉ុន្តែ​DNA ក៏​អាច​មាន​ឥទ្ធិ​ពល​ច្រើន​​ជាង​ភាព​ប្រហាក់​ប្រហែល​គ្នា​រវាង​ម្ដាយ​ឪពុក និង​កូន​ៗ ទៅទៀត​។ មហារីក​អាច​កើត​ឡើង​ដោយ​ការ​ប្រែ​ប្រួលDNA។ ចំណែក​ការ​ប្រែ​ប្រួល​ហ្សែន អាច​ជា​ដំណ​ពូជ​ពី​ឪពុក​ម្ដាយ ប៉ុន្តែ​ភាគ​ច្រើន​ការ​ប្រែ​ប្រួល​នេះ​កើត​ឡើង​ក្នុង​អាយុកាល​របស់​យើង​តែម្ដង​។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១. ហ្សែន​ប្រែប្រួល​ដោយសារ​ដំណ​ពូជ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​ប្រែ​ប្រួល​ហ្សែន​​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ដំណ​ពូជ អាច​បង្កើន​ហានិភ័យ​​ឲ្យ​មាន​ការ​វិវដ្ដ​ជា​ដុំ​សាច់​ខួរ​ក្បាល ឬ​ដុំ​សាច់​ឆ្អឹង​ខ្នង​។ ឧទាហរណ៍​ដូច​ជា​ជំងឺ Li-Fraumeni គឺ​បង្ក​ឡើង​ដោយ​ការ​ប្រែ​ប្រួល​របស់​ហ្សែន​គ្រប់​គ្រង​ដុំ​សាច់TP53។ ជា​ធម្មតា​ហ្សែន​នេះ ជួយ​ការពារ​កោសិកា​មាន​DNA ខូច​មិន​ឲ្យ​លូត​លាស់​។ ការ​ប្រែ​ប្រួល​ក្នុង​ហ្សែន​នេះ បង្កើន​ហានិភ័យ​កើត​មាន​ដុំ​សាច់​ ក៏​ដូច​ជា​ជំងឺ​មហារីក​ផ្សេង​ៗ​ទៀត​។ ២. ការ​ប្រែ​ប្រួល​ហ្សែន​ក្នុង​ដំណាក់​កាល​ជីវិត​ ជា​ករណី​ទូទៅ មិន​ទាន់​មាន​ការ​ដឹង​ច្បាស់​ទេ​ថា​ហេតុ​អ្វី​មនុស្ស​គ្មាន​ជំងឺ​ដំណ​ពូជ​អាច​កើត​មាន​ដុំ​សាច់​ខួរ​ក្បាល ឬដុំ​សាច់​​ឆ្អឹង​ខ្នង​នោះ​។ អ្នក​ប៉ះ​ពាល់​ច្រើន​ទៅ​នឹង​សារធាតុ​គីមី​ក្នុង​ផ្សេង​បារី អាច​ធ្វើ​ឲ្យ​ខូច​DNA។ ប៉ុន្តែ​ខួរ​ក្បាល ជានិច្ចកាល​អាច​ការពារ​សារធាតុ​គីមី​បង្ក​ជំងឺ​មហារីក​ពី​ការ​ស្រូប​តាម​ខ្យល់​ដង្ហើម​ […]


មហារីកក្បាលនិងក

ហើមកូនកណ្ដុរប៉ុន្មានកន្លែងនេះ ​ប្រយ័ត្នមហារីក​ក្រពេញ​ទឹក​មាត់

ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់ ជា​ប្រ​ភេទ​ជំងឺ​កម្រ​មួយ​ដែល​កោសិកា​មហារីក​កើត​មាន​នៅ​ក្នុង​ជាលិកា​ក្រពេញ​ទឹក​​មាត់​។ ក្រពេញ​ទឹក​មាត់​មាន​នាទី​បង្កើត​ទឹក​មាត់ និង​បញ្ចេញ​ទឹក​មាត់​នៅ​ក្នុង​មាត់​។ ទឹកមាត់​មាន​អង់ហ្សីម​ ដែល​អាច​ជួយ​ដល់ការ​រំលាយអាហារ និង​អង់ទីករ ប្រឆាំង​នឹង​រោគ​ឆ្លង​ផ្សេងៗ​នៅ​ក្នុង​មាត់ និង​បំពង់​ក​។​ ១. រោគ​សញ្ញា​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់​ អ្នក​​កើត​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់ អាច​នឹង​មិន​មាន​ចេញ​រោគ​សញ្ញា​ដែរ​។ ជំងឺ​នេះ​អាច​រក​ឃើញ​នៅ​ពេល​មាន​ការ​ពិនិត្យ​សុខ​ភាព​មាត់​​ធ្មេញ ឬ​ពិនិត្យ​សុខ​ភាព​ទូ​ទៅ​ណា​មួយ​។ បើ​មាន​ចេញ​រោគ​សញ្ញា​ទាំង​នេះ គ្នា​យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ច្បាស់​ថា​ជា​រោគសញ្ញា​មហារីក​ក្រពេញ​ទឹក​មាត់ ឬ​ក៏​ជា​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​។ ហើម​កូន​កណ្ដុរ​ (ជា​ទូទៅ​មិន​ឈឺចាប់) នៅ​ក្បែរ​ត្រចៀក ថ្ពាល់ ចង្កា បបូរ​មាត់ ឬ​នៅ​ក្នុង​មាត់ មាន​​សារធាតុ​រាវ​ចេញ​តាម​ត្រចៀក ជួប​បញ្ហា​ពិបាក​លេប​អាហារ ឬ​ហា​មាត់​មិន​បាន​ធំ មាន​អារម្មណ៍​ស្ពឹក​លើ​ផ្ទៃ​មុខ ឈឺ​នៅ​លើ​ផ្ទៃ​មុខ​មិន​បាត់ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​ជំងឺ​នេះ​គ្រូពេទ្យ​អាច​ពិនិត្យ​រាង​កាយ សួរ​នាំ​ពី​ប្រវត្តិ​ជំងឺ ពិនិត្យ​ដោយ​ប្រើ​CT Scan ឬ​MRI ឬ​អាច​ច្រឹប​សាច់​ពិនិត្យ។ ជាមួយ​គ្នា​នោះ​ដែរ ដោយសារ​តែ​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់​ជា​ប្រភេទ​ជំងឺ​ពិបាក​ធ្វើ​រោគ​វិនិច្ឆ័យ គ្រូពេទ្យ​អាច​ស្នើ​សុំ​យក​សំណាក​ជាលិកា​អ្នក​ជំងឺ​ដើម្បី​ពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ ​មាន​ឯកទេស​ច្បាស់​លាស់​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់​។ វិធី​សាស្រ្ត​ក្នុង​ការ​ព្យាបាល​មាន​ដូច​ជា​វះកាត់ ប្រើ​វិទ្យុសកម្ម និង​ប្រើ​គីមី​ អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ និង​ជម្រើស​ដែល​គ្រូពេទ្យ​យល់ថា​សម​ស្រប​។ ២. កត្តា​ប្រឈម​ កត្តា​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ឱ​កាស​កើត​ជំងឺ​ណា​មួយ​ ហៅ​ថា​កត្តា​ប្រឈម​។ រាល់​កត្តា​ប្រឈម​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​បង្ក​ឲ្យ​យើង​កើត​ជំងឺ​មហារីក​នោះ​ទេ ហើយ​អ្នក​មិន​ជួប​កត្តា​ប្រឈម​ ក៏​មិន​ប្រាកដ​ថា​មិន​កើត​នោះ​ដែរ។ ទោះបី​ជា​មូល​ហេតុ​ជាក់​លាក់​នៃ​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់​នៅ​មិន​ទាន់​ដឹង​ច្បាស់ តែ​ថា​កត្តា​ប្រឈម​មួយ​ចំនួន​​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​នេះ​បាន​។ កត្តា​អាយុ មាន​វ័យ​ចំណាស់ ធ្លាប់​ព្យាបាល​ជំងឺ​នៅ​ក្បាល និង​ក ដោយ​វិទ្យុសកម្ម ប៉ះ​ពាល់​ដោយ​ផ្ទាល់​នូវ​សារធាតុ​ជាក់​លាក់​មួយ​ចំនួន​នៅ​កន្លែង​ធ្វើ​ការ​ ៣. មហារីក​រាល​ដាល​បាន​យ៉ាង​ដូច​ម្ដេច​? មហារីក​អាច​រាល​ដាល​ទៅ​កន្លែង​ផ្សេង​នៃ​រាង​កាយ​បាន​តាម​រយៈ​វិធី​បី​យ៉ាង​៖ ជាលិកា៖ មហារីក រាលដាល​ចេញ​ពី​កន្លែង​កើត​ដំបូង​ ទៅ​កាន់​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាង​កាយ​ក្បែរ​ៗ​នោះ។ ប្រព័ន្ធ​ទឹក​រងៃ​៖ មហារីក​អាច​រាល​ដាល​ពី​កន្លែង​ដែល​កើត​ ដោយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទឹក​រងៃ​ ហើយ​មហារីក​​ក៏​ធ្វើ​ដំណើរ​តាម​សរសៃ​ប្រព័ន្ធ​ទឹក​រងៃ​ទៅ​ផ្នែក​​ផ្សេង​ទៀត​នៃ​រាង​កាយ។ ឈាម៖ មហារីក​ […]


មហារីកផ្សេងទៀត

ជំងឺ​មហារីក​ទាំង​៣ ឧស្សាហ៍​កើត​លើ​បុរស គួរ​ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​ ដែល​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ប៉ុន្តែ​ ប្រសិនបើ​យើង​ចាត់​វិធានការ​ការពារ​ ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ នោះ​យើង​នឹង​អាច​កាត់​បន្ថយ​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​ប្រភេទ​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​។ យ៉ាង​ណា​មិញ ​មាន​ជំងឺ​មហារីក​មួយ​ចំនួន​ដែល​កើត​ឡើង​ជា​ទូទៅ​លើ​ប្រុស​ៗ​​។ ហេតុ​នេះ​ហើយ​ ការ​យល់​ដឹង​ពី​​រោគ​សញ្ញា​មួយ​ចំនួន​​ និង​ការ​ការពារ​​ឲ្យ​បាន​ត្រឹមត្រូវ​ ជា​រឿង​ដែល​ចាំបាច់​បំផុត​។ ១. ជំងឺ​មហារីក​សួត​ ទោះ​បី​ជា​ការ​ជក់​បារី​​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​​មហារីក​សួត​ក៏​ដោយ​​ អ្នក​ដែល​ស្រូប​យក​ផ្សែង​បារី​ក៏​ទទួល​ផល​ប៉ះពាល់​ដូច​គ្នា។ ម្យ៉ាង​វិញ​ទៀត​ ជំងឺ​មហារីក​សួត​អាច​បណ្ដាល​មក​ពី​ការ​បំពុល​បរិស្ថាន ប្រើប្រាស់​ថ្នាំ​ជក់​ និង​ការ​ប៉ះពាល់​នឹង​សារធាតុ​បង្ក​ជំងឺ​មហារីក​។ អ្នក​ដែល​មាន​វ័យ​លើស​ពី​៦០​ឆ្នាំ​ និង​​​​ធ្លាប់​កើត​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ  ក៏​អាច​វិវដ្ត​ទៅ​ជា​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ដែរ​។ រោគ​សញ្ញា នៅ​ដំណាក់កាល​ដំបូង ជំងឺ​មហារីក​សួត​មិន​​​បង្ហាញ​រោគ​សញ្ញា​ច្បាស់លាស់​ក៏​ពិត​មែន​ ប៉ុន្តែ​គ្នា​យើង​អាច​សង្កេត​មើល​​សញ្ញា​ទាំង​នេះ។ ក្អក​ ដកដង្ហើម​ខ្លី​ៗ ស្អក​ ឈឺ​ទ្រូង​ ដកដង្ហើម​លឺ​ខ្លាំង​ៗ កំហាក​ប្រែប្រួល វិធានការ​ការពារ​៖ បញ្ឈប់​ការ​ជក់​បារី​ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​បារី​។ ២. ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ ជាមួយ​គ្នា​នេះ​ដែរ ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ធ្វើការ​វិវដ្ដយឺត​ៗ​ និង​ចាប់ផ្ដើម​រំខាន​ដល់​ប្រព័ន្ធ​ទឹក​នោម​ និង​មុខងារ​របស់​វា។​ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ គឺ​ទាក់ទង​នឹង​​បញ្ហា​តំណ​ពូជ អាយុ​ ទម្លាប់​នៃ​ការ​​ញ៉ាំ​អាហារ​ និង​ពូជ​សាសន៍​។ រោគ​សញ្ញា​ ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ពីព្រោះ​វា​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទាំងអស់​ រហូត​ដល់​វា​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​អាច​នឹង​សង្កេត​ឃើញ​សញ្ញា​មួយ​ចំនួន​ រួម​មាន​៖ លេច​នោម​ ឈឺ​ឆ្អឹង​ នោម​ឈាម​ ឈឺ​ចាប់​នៅ​ពេល​នោម​ វិធានការ​ការពារ​៖ ដើម្បី​បញ្ចៀស​ជំងឺ​នេះ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ មាន​បែបបទ​ក្នុង​ការ​រស់​នៅ​ល្អ និង​ជៀសវាង​ការ​ជក់​បារី។ ៣. ជំងឺ​មហារីក​ពោះវៀន​ធំ ចំណែក​ឯ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​វិញ វា​តែងតែ​កើត​លើ​​​បុរស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ និង​កើត​ឡើង​នៅ​ពេល​ដែល​ស្រទាប់​ខាង​ក្នុង​នៃ​រន្ធ​គូទ​ និង​ពោះវៀន​ធំ​​មាន​ការ​លូតលាស់​នៃ​កោសិកា​ច្រើន​ជ្រុល។ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​​ គឺ​បង្ក​ឡើង​ដោយ​ការ​ជក់​បារី ​​ជំងឺ​រលាក​ពោះវៀន​ ឬ​​បញ្ហា​ធាត់​ជ្រុល។​ កត្តា​ផ្សេង​ទៀត​ មាន​ដូចជា​​​តំណ​ពូជ […]


មហារីកឆ្អឹង

ជំងឺមហារីកឆ្អឹង ច្រើនកើតលើទីតាំង ៣នេះ លើរាងកាយ

ជំងឺ​មហារីក​ឆ្អឹង​ អាច​កើត​លើ​ឆ្អឹង​គ្រប់​កន្លែង​នៃ​រាង​កាយ ប៉ុន្តែ​ជំងឺ​នេះ​ជាទូទៅ​ច្រើន​កើត​នៅ​ត្រង់​ត្រគាក ឬ​ឆ្អឹង​វែង​នៅ​ដៃ ឬ​ជើង​។ ជំងឺ​មហារីក​ឆ្អឹង ជា​ជំងឺ​កម្រ មាន​ប្រហែល​ជា​មួយ​ភាគរយ​នៃ​ជំងឺ​មហារីក​ទាំ​ង​អស់​។ ជាក់ស្ដែង​ ដុំ​មិនមែន​មហារីក​នៅ​ឆ្អឹង កើត​មាន​ច្រើន​ និង​ញឹក​ញាប់​នៅ​ឆ្អឹង​​ជាង​ដុំ​មហារីក​​។ ពាក្យ​ថា​មហារីក​ឆ្អឹង មិន​សំ​ដៅ​ដល់​​មហារីក​ដែល​រាល​ដាល​ពី​កន្លែង​ផ្សេង​មក​ដល់​ឆ្អឹង​នោះ​ទេ​។ ជំងឺ​មហារីក​រាល​ដាល​ទាំង​នោះ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ទៅ​តាម​ទីតាំង​ដែល​វា​បាន​កើត​។ ប្រភេទ​មហារីក​ឆ្អឹង​ខ្លះ​ច្រើន​កើត​​នៅ​លើ​ក្មេងៗ និង​ខ្លះ​ទៀត​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ​។ ការ​វះ​កាត់​យក​ដុំ​មហារីក​ចេញ ជា​វិធី​ព្យាបាល​ជា​ទូទៅ​មួយ ប៉ុន្តែ​ការ​ព្យាបាល​ដោយ​គីមី និង​វិទ្យុសកម្ម ក៏​អា​ច​ត្រូវ​ប្រើ​ដែរ​ ដោយ​ផ្អែក​តាម​ការ​វាយ​តម្លៃ​របស់​គ្រូពេទ្យ​។​ ១. រោគ​សញ្ញា​ជំងឺ​មហារីក​ឆ្អឹង​ រោគ​សញ្ញា​មហារីក​ឆ្អឹង​មាន​ដូច​ជា​៖ ឈឺ​ឆ្អឹង ហើម និង​ឡើង​តឹង​ស្បែក​ជិត​កន្លែង​ឈឺ ឆ្អឹង​ខ្សោយ អាច​នឹង​ងាយ​បាក់ អស់​កម្លាំង​ល្ហិត​ល្ហៃ​ ​ស្រក​ទម្ងន់​ គ្នា​យើង​គួរ​តែ​គួរ​ទៅ​ជួប​ពេទ្យ ឬ​នាំ​កូន​ទៅ​ជួប​ពេទ្យ​បើ​មាន​ចេញ​រោគ​សញ្ញា​ឈឺចាប់​នៅ​ឆ្អឹង​ដូច​ជា៖ ឈឺ​បាត់​ៗ​ ឈឺ​កាន់​តែ​ខ្លាំង​នៅ​ពេល​យប់​ លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មិន​មាន​ប្រសិទ្ធ​ភាព ​២. មូល​ហេតុ​បង្ក​​ មូលហេតុ​បង្ក​ជំងឺ​មហារីក​ឆ្អឹង​ភាគ​ច្រើន​មិន​ដឹង​មូល​ហេតុ​នោះ​ទេ​។ ជំងឺ​មហារីក​ឆ្អឹង​មួយ​ភាគ​តូច​មាន​ទំនាក់​ទំនង​ទៅ​នឹង​តំណ​ពូជ និង​ខ្លះ​ទៀត​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​។ ជំងឺ​មហារីក​ឆ្អឹងosteosarcoma ជា​មហារីក​​ច្រើន​កើ​លើ​កុមារ និង​មនុស្ស​ពេញ​វ័យ​អាយុ​ក្រោម​២០​ឆ្នាំ​។ ចំណែក​ជំងឺ មហារីក​ឆ្អឹង​ប្រភេទ Ewing sarcoma ច្រើន​កើត​លើ​មនុស្ស​វ័យ​​ចន្លោះ​ពី​១០​ទៅ​២០​ឆ្នាំ​និង​​មហារីក​ឆ្អឹង​ប្រភេទchondrosarcoma វិញ​ច្រើន​កើត​លើ​មនុស្ស​មាន​វ័យ​លើស​ពី​៤០​ឆ្នាំ​។​ មនុស្ស​ក្មេង​​អាច​កើត​ជំងឺ​មហារីក​ឆ្អឹង​ ព្រោះ​តែ​ជា​វ័យ​កំពុង​លូត​លាស់​ខ្លាំង ពិសេស​ពេល​ដំណាក់​កាល​វ័យ​គ្រប់​ការ ដែល​អាច​ធ្វើ​ឲ្យ​មាន​ដុំ​លូត​លាស់​នៅ​ឆ្អឹង​។ ជំងឺ​មហារីក​ទាំង​បី​ខាង​លើ មាន​ផល​ប៉ះពាល់​លើ​កោសិកា​ផ្សេងៗ​គ្នា ហើយ​ការ​ព្យាបាល​នឹង​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​ឆ្អឹង​ដែល​អ្នក​ជំងឺ​កើត​មាន​។


មហារីកក្បាលនិងក

ចេញរោគសញ្ញាទាំង ៣នេះ អាចជាមហារីកបបូរមាត់

មហារីក​រីក​បបូរ​មាត់ អាច​កើត​លើ​ស្បែក​នៃ​បបូរ​មាត់​ខាង​លើ ឬ​ខាង​ក្រោម ប៉ុន្តែ​ភាគ​ច្រើន​ឃើញ​កើត​​មាន​នៅ​បបូរ​មាត់​ផ្នែក​ខាង​ក្រោម​។ មហារីក​បបូរ​មាត់ ត្រូវ​គេ​ចាត់​ចូល​ជា​ប្រភេទ​មហារីក​មាត់​ដែរ​។ កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​បបូរ​មាត់ គឺ​ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់។ យើង​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​នេះ​បាន ដោយ​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក និង​ឈប់​ជក់​បារី​។ ការ​ព្យាបាល​ជំងឺ​មហារីក​បបូរ​មាត់​ ត្រូវ​ធ្វើ​ឡើង​ដោយ​វះកាត់ ដើម្បី​យក​សាច់​មហារីក​ចេញ។ សម្រាប់​មហារីក​បបូរ​មាត់​ទំហំ​តូច ការ​វះកាត់​អាច​តូច​ដែរ និង​មាន​ផល​ប៉ះពាល់​តិច​តួច​ដល់​រូបរាង​បបូរ​មាត់​របស់​អ្នក​ជំងឺ​។ បើ​មហារីក​មាន​ទំហំ ការ​វះកាត់​ក៏​ធំ​ដូច​គ្នា តែ​អ្នក​ជំងឺ​នៅ​តែ​អាច​រក្សា​រូបរាង​បបូរ​មាត់​សម្រាប់​និយាយ និង​ញ៉ាំ​អាហារ​បាន​ ដោយ​គ្រូពេទ្យ​មាន​ផែនការ​ព្យាបាល និង​ធ្វើ​ឲ្យ​បបូរ​មាត់​នៅ​មាន​សភាព​ល្អ បន្ទាប់ពី​វះកាត់​។ ១. រោគ​សញ្ញា​មហារីក​បបូរ​មាត់ សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​បបូរ​មាត់​រួម​មាន៖ ​បបូរ​មាត់​អាច​ប្រែ​ជា​ស្លេក​ របួស​លើ​បបូរ​មាត់​មិន​ជា​សះស្បើយ​ មាន​អារម្មណ៍​ស្ពឹក ឆៀប​ៗ​ ឬ​ឈឺ​នៅ​លើ​បបូរ​មាត់​ ឬ​ស្បែក​ជុំវិញ​មាត់​។​ គ្នា​យើង​គួរ​តែ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បើ​សិន​ជា​មាន​រោគ​សញ្ញា​ណា​មួយ​ដូច​បាន​រៀប​រាប់​ខាង​លើ​នៅ​បន្ត​កើត​មាន​មិន​បាត់​ទៅ​ណា​។ ២. មូលហេតុ​បង្ក​ជំងឺ​មហារីក​បបូរ​មាត់ មូលហេតុ​បង្ក​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅ​ឡើង​។ ជា​ទូ​ទៅ​មហារីក​ចាប់​ផ្ដើម​ពេល​ការ​បំប្លែង​DNA នៅ​ក្នុង​កោសិកា​។ DNA របស់​កោសិកា​មាន​ផ្ទុក​​ព័ត៌មាន​ដែល​អាច​ប្រាប់​កោសិកា​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​។ ការ​បំប្លែង​នេះ នឹង​ធ្វើ​ឲ្យ​កោសិកា​ចាប់​ផ្ដើម​បំបែក​កាន់​តែ​ច្រើន មិន​អាច​គ្រប់​គ្រង​បាន និង​បន្ត​រស់​នៅ​ ខណៈ​កោសិកា​ធម្មតា​​ងាប់​។ ការ​កើន​ឡើង​នៃ​កោសិកា​បែប​នេះ​ បាន​បង្កើន​ជា​ដុំ​សាច់​ដែល​អាច​វាយ​ប្រហារ​ និង​បំផ្លាញ​ជាលិកា​ធម្មតា​របស់​រាង​កាយ​។ កត្តា​ប្រឈម​មួយ​ចំនួន​ទៀត​ ​ កត្តា​ប្រឈម​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​បបូរ​មាត់​រួម​មាន​៖ ការ​ប្រើ​ប្រាស់​ថ្នាំជក់ មាន​ទាំង​ការ​ជក់​បារី និង​ប្រើ​​ថ្នាំ​ចុក​​(ទំពា​ថ្នាំជក់) បបូរ​មាត់​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក​ ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ ​ដើម្បី​បង្ការ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ យើង​ត្រូវ​ឈប់​​ជក់បារី ឬ​កុំ​ជក់​បារី និង​ត្រូវ​ការពារ​ខ្លួន​ពី​កម្ដៅ​ថ្ងៃ ពិសេស​កម្ដៅ​ថ្ងៃ​នៅ​ពេល​កំពុង​ក្ដៅ​ខ្លាំង​ចន្លោះ​ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​៤​រសៀល។ មួយ​វិញ​ទៀត ពេល​ចេញ​ក្រៅ​គួរ​ប្រើ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ និង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ផង​។


មហារីកផ្សេងទៀត

សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​តម្រង​នោម​ គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​​តម្រង​នោម​ គឺ​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​​ដែល​អាច​​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​យើង​​​។ ជំងឺ​នេះ​​ចាប់ផ្ដើម​កើត​ឡើង​​នៅ​ពេល​ដែល​មាន​​ការ​លូតលាស់​ខុស​ប្រក្រតី​នៃ​កោសិកា​​នៅ​លើ​តម្រង​នោម​​ម្ខាង​ ឬ​ទាំង​សង​ខាង​ និង​ក្រោយ​មក​វិវត្ត​ទៅ​ជា​ដុំ​សាច់​។ ដុំ​សាច់​នេះ​​មាន​២​ប្រភេទ​ គឺ​ដុំ​សាច់​ស្លូត​ និង​ដុំ​សាច់​កាច​។ ខណៈ​ពេល​ដែល​ដុំ​សាច់​ស្លូត អាច​ព្យាបាល​ជា​សះស្បើយ​ ដោយ​មិន​មាន​ការ​រាលដាល​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ ដុំ​សាច់​កាច​​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​យើង​បាន​។ មូលហេតុ​​បង្ក​នៃ​ជំងឺ​មហារីក​តម្រង​នោម​ និង​កត្តា​ហានិភ័យ កត្តា​ហានិភ័យ​មួយ​ចំនួន​ ដែល​អាច​បណ្ដាល​ឲ្យ​​កើត​ជំងឺ​មហារីក​តម្រង​នោម​ មាន​​ដូច​តទៅ​៖ ១. លើស​ទម្ងន់ ឬ​ធាត់​ជ្រុល​ ​ជាក់​ស្ដែង ការ​លើស​ទម្ងន់​ ឬធាត់​ជ្រុល​មាន​ពាក់ព័ន្ធ​នឹង​​ការ​​កើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​មហារីក​​ជា​ច្រើន​ ដូចជា​ជំងឺ​មហារីក​សុដន់​ ថ្លើម​ លំពែង ក្រពះ និង​មហារីក​តម្រង​នោម​។ ម្យ៉ាង​វិញ​ទៀត​ ពេល​វេលា​នៃ​ការ​ឡើង​ទម្ងន់​ ក៏​អាច​ប៉ះពាល់​ដល់​ការ​កើត​ជំងឺ​មហារីក​ដូច​គ្នា​ ជា​ពិសេស​ គឺ​នៅ​ពេល​ដែល​យើង​នៅ​ក្មេង និង​នៅ​ក្នុង​វ័យ​ជំទង់​។ ២. ការ​ជក់បារី​ យើង​ដឹង​ហើយ​ថា ការ​ជក់​បារី​ផ្ដល់​ផលវិបាក​ដល់​សុខភាព​ជា​ច្រើន​ ហើយ​ជំងឺ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​នៃ​ការ​ជក់បារី គឺ​ជំងឺ​មហារីក​តម្រង​នោម​។ កត្តា​នេះ​ បណ្ដាល​មក​ពី​សួត​​ទាំង​ពីរ​របស់​យើង​​ស្រូប​យក​សារធាតុ​គីមី​​ដែល​បង្ក​ជំងឺ​មហារីក​ភាគ​ច្រើន​។ នៅ​ពេល​ដែល​សារធាតុ​គីមី​ទាំង​នេះ​លាយ​ជាមួយ​នឹង​ឈាម​ វា​អាច​ទៅ​កាន់​តម្រង​នោម​ ដែល​ជា​ហេតុ​នាំ​​ឲ្យ​តម្រង​នោម​របស់​យើង​ត្រូវ​បំផ្លាញ​។ ៣. តំណ​ពូជ​ ដូច​ទៅ​នឹង​ជំងឺ​មហារីក​ដទៃ​ទៀត​ដែរ ជំងឺ​មហារីក​តម្រង​នោម​អាច​កើត​ឡើង​ដោយ​សារ​កត្តា​តំណ​ពូជ​​។ យោង​តាម​អ្នក​ជំនាញ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ការ​ប្រែប្រួល​ហ្សែន​ ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​​កើត​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​គ្មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ​។ ៣. សម្ពាធ​ឈាម​ខ្ពស់​ មួយ​វិញ​ទៀត​ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ ត្រូវការ​​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​ ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ទាំង​នេះ មាន​គ្រោះថ្នាក់​ដល់​តម្រង​នោម​ ក៏​ដូចជា​បង្ក​ជា​ជំងឺ​មហារីក​ថែម​ទៀត​ផង​។ សញ្ញា​គ្រោះថ្នាក់ និង​រោគសញ្ញា​នៃ​ជំងឺ​មហារីក​តម្រង​នោម​ ១. នោម​ឈាម​ សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​តម្រង​នោម​ គឺ​​នោម​មាន​ឈាម​។ ជំងឺ​មហារីក​នេះ​អាច​បង្ហាញ​រោគសញ្ញា​តែ​នៅ​ក្នុង​ដំណាក់កាល​​២​ចុងក្រោយ​ប៉ុណ្ណោះ។ […]


មហារីកផ្សេងទៀត

សារធាតុគីមីក្នុងផ្សែងបារីគ្រោះថ្នាក់ណាស់ បង្កជាមហារីកច្រើនប្រភេទ

មហារីក ជា​ជំងឺ​ដែល​កោសិកា​ខុសប្រក្រតី​លូតលាស់​មិន​អាច​គ្រប់​គ្រង​បាន និង​មាន​លទ្ធភាព​រាល​ដាល​ទៅ​ដល់​ជាលិកា​ផ្សេងៗ​ទៀត​។​ កោសិកា​មហារីក អាច​រាល​ដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ តាម​រយៈ​ឈាម និង​ប្រព័ន្ធ​ទឹក​រងៃ ដែល​​ប្រព័ន្ធ​នេះ​ជួយ​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​រាង​កាយ​។ ជំងឺ​មហារីក​កើត​ពី​ការ​ជក់​បារី ឬស្រូប​ផ្សែងបារី ត្រូវ​គេ​ដឹង​ថា​ជា​ប្រភេទ​ជំងឺ​ដែល​អាច​ការពារ​បាន ដោយ​គ្រាន់​តែ​ឈប់​ជក់បារី ឬ​កុំ​ជក់​បារី​។ សារធាតុគីមីក្នុងផ្សែងបារី អាចបង្ក​គ្រោះ​ថ្នាក់ដល់សុខភាព និង​បង្ក​ជា​ជំងឺមហារីក​ផ្សេងៗ។​​​ ជំងឺ​មហារីក​មាន​ជាង​១០០​ប្រភេទ​ផ្សេង​គ្នា ហើយ​ឈ្មោះ​ជំងឺ​មហារីក​មួយៗ​ហៅ​តាម​ប្រភេទ​សរីរាង្គ​ដែល​កើត​មហារីក ឬ​កោសិកា​ដែល​កើត​មហារីក ដូច​ជាជំងឺ​មហារីក​សួត កើត​នៅ​លើ​សួត និង​ជំងឺ​មហារីក​ប្រអប់​សំឡេង កើត​លើ​ប្រអប់​សំឡេង​។ ១. រោគ​សញ្ញា​ជំងឺ​មហារីក រោគ​សញ្ញា​ជំងឺ​មហារីក​អាច​មាន​ដូច​ជា៖ ឡើង​រឹង ឬ​ឡើង​កូនកណ្ដុរ​នៅ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ ឡើង ឬ​ស្រក​ទម្ងន់​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់ មានការ​ឈឺចាប់ ដែល​មិន​ជាសះស្បើយ​ ក្អក​មិន​បាត់​​ ពិបាក​លេប​អាហារ មិន​ស្រួល​ខ្លួន​ក្រោយ​ញ៉ាំ​អាហារ បត់ជើង​តូច ឬ​បត់​ជើង​ធំ​ប្រែប្រួល​ ​មាន​​ធ្លាក់​ឈម​ខុស​ប្រក្រតី មាន​អារម្មណ៍​ខ្សោយ ឬ​អស់​កម្លាំង ​២. ជក់​បារី​ទាក់ទង​នឹង​មហារីក​បែប​ណា? ​ជក់​បារី​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក ហើយ​​សារធាតុ​នៅ​ក្នុង​បារី​អាច​រារាំង​រាង​កាយ​មិន​ឲ្យ​ប្រឆាំង​នឹង​មហារីក​។ នៅ​ក្នុង​ផ្សែង​បារី​​គេ​ជឿថា​អាច​មាន​សារធាតុគីមី​ជាង​៥ ០០០ប្រភេទ​ និង​អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព ហើយ​ក្នុង​ចំណោម​នោះ​គេ​ដឹង​ច្បាស់​ថា​មាន​យ៉ាង​តិច​៧០​ប្រភេទ អាច​បង្ក​ជាជំងឺ​មហារីក​​។​ សារធាតុ​ពុល​ក្នុង​ផ្សែង​បារី អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ប្រឆាំង​ ឬ​សម្លាប់​កោសិកា​មហារីក​។ ពេល​បញ្ហា​បែប​នេះ​កើត​ឡើង កោសិកា​មហារីក អាច​បន្ត​លូត​លាស់​បាន​ដោយ​គ្មាន​ការ​រំខាន​។​ សារធាតុ​ពុល​ក្នុង​ថ្នាំ​ជក់ អាច​បំផ្លាញ ឬ​ផ្លាស់​ប្ដូរ​​DNA​របស់​កោសិកា។ DNA ជា​ភ្នាក់​ងារ​ត្រួត​ពិនិត្យ​របស់​កោសិកា ដែល​គ្រប់គ្រង​លើ​ការ​លូត​លាស់ និង​ដំណើរ​ការ​របស់​កោសិកា​ធម្មតា​។ នៅ​ពេល​ដែល DNA ត្រូវ​បំផ្លាញ​ កោសិកា​ចាប់​ផ្ដើម​លូតលាស់​​មិន​អាច​គ្រប់​គ្រង​បាន និង​បង្កើត​បាន​ជា​ដុំ​សាច់​មហារីក។ ​ក្រុម​គ្រូពេទ្យ​បាន​ដឹង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ការ​ជក់​បារី​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​សួត​។ រឿង​នេះ នៅ​តែ​ជា​ការ​ពិត​រហូត​មក​ពេល​នេះ មាន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត​ជិត​៩​នាក់​ក្នុង​ចំណោម​១០​នាក់ […]


មហារីកសួត

អនុវត្តតិចនិកមួយចំនួននេះ ជួយការពារជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ជា​ប្រភេទ​មហារីកកើត​នៅ​ក្នុង​សួត​។ សួត​មាន​សរីរាង្គ​ចំនួន​ពីរ​នៅ​ក្នុង​ទ្រូង ដែល​មាន​នាទី​ស្រូប​យក​អុកស៊ីសែន​ពេល​យើង​ដកដង្ហើម​ចូល និង​បញ្ចេញ​កាបូនឌីអុកស៊ីត ពេល​យើង​ដក​ដង្ហើម​ចេញ​។ ជំងឺ​មហារីក​​សួត ជា​ប្រភេទ​ជំងឺ​បង្ក​ការ​ស្លាប់​ច្រើន​នៅ​លើ​ពិ​ភព​លោក​។ អ្នក​ជក់​បារី មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​មហារីក​សួត បើ​ទោះ​បីជា​ជំងឺ​នេះ​អាច​កើត​លើ​មនុស្សទូទៅ​​មិន​ជក់​បារី​ក៏​ដោយ​។ ហានិភ័យ​កើត​ជំងឺ​មហារីក​សួត​កើន​ឡើង​តាម​រយៈពេល និង​ចំនួន​បារី​ដែល​យើង​បានជក់។ បើសិន​ជា​យើង​ឈប់​ជក់​បារី យើង​អាច​នឹង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នេះ​បាន​ច្រើន​។ ខាងក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​ សម្រាប់​ការពារ​ជំងឺ​មហារីក​សួត៖ ១. ឈប់​ជក់​បារី​ ឈប់​ជក់​បារី​ឥឡូវនេះ ព្រោះ​ថា​ការ​ឈប់​ជក់​បារី កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សួត ទោះបី​ជា​យើង​បាន​ជក់រាប់​ឆ្នាំ​ហើយ​ក៏​ដោយ​។ ដើម្បី​ផ្ដាច់​បារី​បាន យើង​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​វិធី​ផ្ដាច់​បារី​ត្រឹម​ត្រូវ។ ២. កុំ​ជក់បារី បើ​សិន​ជា​គ្នា​យើង​មិន​ជក់បា​រីទេ កុំ​សាកល្បង​អី​។ បើ​យើង​មាន​កូន ឬ​បង​ប្អូន​ចង់​សាកល្បង​ជក់​បារី គួរ​តែ​ណែនាំ​ពួកគេ​កុំ​ឲ្យ​ធ្វើ​ដូច​នេះ និង​ប្រាប់ពី​ផល​ប៉ះពាល់​របស់​បារី​លើ​បញ្ហា​សុខ​ភាព ពិសេស​ហានិភ័យ​កើតជំងឺ​មហារីក​សួរ​។ ៣. ចៀស​វាង​ស្រូប​ផ្សែង​បារី បើ​សិន​ជា​យើង​ធ្វើ​ការ​ជាមួយ​អ្នក​ជក់​បារី គួរ​ណែនាំ​ពួកគាត់​ឲ្យ​ឈប់​ជក់​បារី ឬ​យ៉ាង​ហោច​ណាស់​ឲ្យ​ពួក​គាត់​ជក់​នៅ​កន្លែង​សម្រាប់​អ្នក​ជក់​បារី ឬ​ក្រៅ​អាគារ​។ យើង​ខ្លួន​ឯង ក៏​ដូចគ្នា គួរ​ចៀស​វាង​ទៅ ឬនៅ​កន្លែង​ណា​មាន​ផ្សេង​បារី ការ​ស្រូប​ផ្សេង​បារី ក៏​គ្រោះ​ថ្នាក់​មិន​ចាញ់​អ្នក​ជក់​បារី​ដែរ​។ ​៤. ដាក់​បន្លែ និង​ផ្លែឈើ​ក្នុង​របបអាហារ របប​អាហារ​សម្បូរ​ដោយ​បន្លែ និង​ផ្លែឈើ ជា​អាហារ​សុខភាព​។ បន្លែ និង​ផ្លែ​ឈើ​ជា​ប្រភព​នៃ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ល្អៗ​ផ្សេង​ទៀត​។ ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ ល្អ​ប្រសើរ​ជាង​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​វីតាមីន​ផង ព្រោះ​ថា​ថ្នាំ​ខ្លះ​អាច​បង្ក​គ្រោះ​ថ្នាក់​ទៅ​វិញ​។ នៅ​ក្នុង​ផ្លែ​ឈើ​មាន​សារធាតុ​ប្រឆាំង​នឹង​ជំងឺ​មហារីក និង​សារធាតុ​ខ្លះ​មាន​ប្រយោជន៍​ប្រឆាំង​ជំងឺ​មាហរីក​ជាក់​លាក់​ដូច​ជា​ជំងឺ​មហារីក​សួត​។ ឧទាហរណ៍​ដូច​ជា​ខ្ញី មាន​ផ្ទុក​សារធាតុ 6-shogaol ដែល​អាច​ជួយ​ការពារ​ការ​វិវដ្ដ​ជា​ជំងឺ​មហារីក​សួត និង​ក៏​ប្រហែល​ជា​អាច​ជួយ​បន្ថយ​ហានិភ័យ​ការ​រាលដាល​នៃ​កោសិកា​មហារីក​ដែល​កើត​មាន​ស្រាប់​ផង​ដែរ​។ ​​​៥. ហាត់​ប្រាណជា​ប្រចាំ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ប្រចាំ​ថ្ងៃ អាច​ជួ​យ​ឲ្យ​យើង​ស្រកគីឡូ […]


មហារីកក្រពះ

ប៉េងប៉ោះ បន្លែរួមចំណែកបង្ការ​ជំងឺ​មហារីក​ក្រពះ

ផ្លែ​ប៉េងប៉ោះ​​សម្បូរទៅ​ដោយ​​សារធាតុ​Lycopene ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ សារធាតុ​នៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​ អាច​ជួយ​ទប់ស្កាត់​ការវិវដ្ដ​ និង​ការ​បង្កើន​ក្លូន​​ដ៏​សាហាវ​នៃ​​កោសិកា​មហារីក​ក្រពះ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ផ្លែ​ប៉េងប៉ោះ​អាច​ការពារ ​ជំងឺ​មហារីក​ក្រពះ​ បន្ទាប់​ពី​ធ្វើការ​វិភាគ​លើ​ផ្លែ​ប៉េងប៉ោះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ​​ផ្លែ​ប៉េងប៉ោះ​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​ដោយ​​រារាំង​កោសិកា​មហារីក​ក្នុង​ការ​​ផ្លាស់ទី​ និង​​បាន​បញ្ឈប់​វដ្ដ​កោសិកា​តាមរយៈ​ការ​បញ្ជា​ប្រូតេអ៊ីន​គ្រួសារ និង​សម្លាប់​កោសិកា​មហារីក​​ដោយ​Apoptosis​យ៉ាង​ស័ក្ដិសិទ្ធិ។ អ្វី​ទៅ​ជា​ជំងឺ​មហារីក​ក្រពះ​? ជំងឺ​មហារីក​ក្រពះ​ ជា​ប្រភេទ​ជំងឺ​មហារីក​ក្នុង​ក្រពះ​ ហើយ​វា​រាលដាល​ពាសពេញ​រាងកាយ​ ព្រម​ទាំង​អាច​កើត​នៅ​តំបន់​ណាមួយ​នៃ​ក្រពះ។​ យោង​តាម​របាយការណ៍​បាន​បញ្ជាក់​ថា ជំងឺ​មហារីក​នេះ​ពាក់ព័ន្ធ​នឹង​កត្តា​ហ្សែន​ ការ​ឆ្លង​មេរោគ​ Helicobacter pylori និង​ទម្លាប់​ញ៉ាំ​អាហារ​ប្រៃ​ពេក​ ឬ​ការ​​ជក់​បារី​ជា​ដើម​​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពះ​ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​ក្រពះ​ រួម​មាន​៖ ពិបាក​លេប​អាហារ​ ហើម​ពោះ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច ​មាន​អារម្មណ៍​ឆ្អែត​ បន្ទាប់​ពី​ញ៉ាំ​អាហារ​តិចតួច​ ពិបាក​រំលាយ​អាហារ​ ចុក​ពោះ​ ស្រក​ទម្ងន់​ ក្រហាយ​ទ្រូង​ ចង្អោរ​ ក្អួត​។​


មហារីកសុដន់

ស្រីៗ ត្រូវចេះបែងចែកកន្ទួលលើសុដន់ធម្មតា និងកន្ទួលសញ្ញាមហារីក

កន្ទួល​លើ​សុដន់​ភាគ​ច្រើន​មាន​មូល​ហេតុ​ដូច​គ្នា​នឹង​កន្ទួល​ដែល​កើត​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​លើ​ដង​ខ្លួន​យើង​ដែរ ប៉ុន្តែ​កន្ទួល​លើ​សុដន់​ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​កាច​សាហាវ​កើត​ឡើង​លើ​ស្រី​ៗ​ដែរ​គឺ ជំងឺ​មហារីក​សុដន់។ ជំងឺ​មហារីក​សុដន់​ត្រូវ​បាន​ចាត់​ទុក​ជា​ជំងឺ​ទី១ កើត​ឡើង​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត រ័ត្ន បូតា ឯកទេស​ជំងឺ​មហារីក បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ មូល​ហេតុ​ជា​ច្រើន​អាច​បណ្ដាល​ឲ្យ​យើង​កើត​មាន​កន្ទួល​លើ​សុដន់​ដូច​ជា ប្រតិកម្ម​ស្បែក​ជាមួយ​សាប៊ូ​បោក​ខោ​អាវ កម្ដៅ​បណ្ដាល​ឲ្យ​យើង​បែក​ញើស​ផ្អាប់​លើ​សុដន់ ការ​រលាក​ស្បែក​លើ​សុដន់ ជំងឺ​ផ្សិត ឬ​អាប់​សែ​សុដន់​ជាដើម។ ជា​ទូទៅ ក្រៅ​ពី​ឡើង​កន្ទួល​លើ​សុដន់ វា​អាច​បង្ហាញ​នូវ​សញ្ញា​មួយ​ចំនួន​ទៀត​រួម​មាន៖ រមាស់​លើ​ស្បែក ឈឺ​ចាប់ ហើម​សុដន់ ស្បែក​ឡើង​ក្រហម បែក​ស្រកា​ស្បែក​លើ​សុដន់ ចុង​សុដន់​លឹប​ចូល​ក្នុង។ ចំណែក ជំងឺ​មហារីក​សុដន់​ក៏​បណ្ដាល​ឲ្យ​ស្រី​ៗ​ឡើង​កន្ទួល​លើ​សុដន់​ដែរ ប៉ុន្តែ​ក្រៅ​ពី​កន្ទួល សញ្ញា​បូក​រួម​ដទៃ​ទៀត យើង​គួរ​កត់​ចំណាំ​នោះ​មាន​ដូច​ជា៖ ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវ មាន​ទ្រុឌ ឬ​ស្បែក​សុដន់​ឡើង​ក្រហម ដូច​ផ្លែ​ក្រូច រមាស់​ចុង​សុដន់​ម្ខាង មាន​ខ្ទុះ​ចេញ​ពី​ចុង​សុដន់ អាច​មាន​ទាំង​ឈាម​មក​ជា​មួយ ចុង​សុដន់​លិប​ចូល​ក្នុង សុដន់​ម្ខាង​ធំ​ជាង​ម្ខាង​ទៀត ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ស្បែក​ចុង​សុដន់។ ការ​យល់​ដឹង​ពី​សុដន់ អាច​ជួយ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់ ពី​ការ​ប្រែប្រួល​ធម្មតា​សុដន់ និង​បែង​ចែក​ឲ្យ​ច្បាស់​ពី​អាការៈ និង​រោគសញ្ញា​មិន​ប្រក្រតី។ នៅ​ពេល​ណា​ដែល​កន្ទួល​លើ​សុដន់​អម​ដោយ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា គ្រុន​ក្ដៅ ដុំ​ពក​ក្រោម​ស្បែក មាន​ឆ្លង​មេរោគ យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​រក​មូល​ហេតុ​ច្បាស់​លាស់ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស