ជំងឺមហារីកសុដន់ ជាការរីកលូតលាស់កោសិកាខុសប្រក្រតី ឬយើងហៅថា កោសិកាជំងឺមហារីក ឬដុំសាច់កាច នៅក្នុងសុដន់។ ជាទូទៅជំងឺមហារីកសុដន់ កើតឡើងទាំងប្រុសទាំងស្រី ប៉ុន្តែចំពោះមនុស្សប្រុសដែលមានជំងឺមហារីកប្រភេទនេះ (មហារីកសុដន់) មានភាគរយតិចតួចបំផុត បើធៀបទៅនឹងមនុស្សស្រី។ នៅសហរដ្ឋអាមេរិក មហារីកសុដន់ជាមហារីកដ៏កាចសាហាវ និងឈរនៅលេខរៀងទី២ បន្ទាប់ពីជំងឺមហារីកស្បែក។