banner

Subot Icon

ជំងឺមហារីកសុដន់

Subot Icon

ជំងឺមហារីកក្រពេញអូវែ

គ្រូពេទ្យឯកទេស

avatar
badge

វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា

សម្ភពនិងរោគស្រ្តី

avatar
badge

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

សម្ភពនិងរោគស្រ្តី

avatar
badge

វេជ្ជ. ចាន់ ស៊ីណេត

សំណួរមួយចំនួនពីជំងឺមហារីកសុដន់

ជំងឺមហារីកសុដន់ជាអ្វី?

Icon Chevron

ជំងឺមហារីកសុដន់ ជា​ការ​រីកលូតលាស់កោសិកា​ខុសប្រក្រតី ឬ​យើងហៅថា កោសិកាជំងឺមហារីក ឬ​ដុំសាច់កាច នៅ​ក្នុង​សុដន់។ ជាទូទៅជំងឺមហារីកសុដន់ កើត​ឡើង​ទាំងប្រុសទាំងស្រី ប៉ុន្តែ​ចំពោះមនុស្សប្រុសដែលមាន​ជំងឺមហារីកប្រភេទនេះ (មហារីកសុដន់) មាន​ភាគរយតិចតួចបំផុត បើ​ធៀបទៅនឹង​មនុស្សស្រី។ នៅ​សហរដ្ឋ​អាមេរិក មហារីកសុដន់​ជា​មហារីកដ៏កាចសាហាវ និងឈរនៅលេខរៀងទី២ បន្ទាប់​ពី​ជំងឺមហារីក​ស្បែក។

ស្វែងយល់បន្ថែម:

Breast Cancer (ជំងឺមហារីកសុដន់)

អ្នកណាខ្លះប្រឈមនឹងជំងឺមហារីកសុដន់​ខ្ពស់បំផុត?

Icon Chevron

អាយុកាន់តែច្រើន​ប្រឈមនឹងហានិភ័យជំងឺមហារីកដុសន់​ក៏​កាន់តែ​ខ្ពស់ទៅតាមហ្នឹងដូចគ្នាដែរ ពិសេស​ចំពោះស្ត្រីដែលមានវ័យ​លើស ៥០ឆ្នាំឡើង ឬស្ត្រីដែល​ដល់អាយុអស់រដូវ។ ករណី​ជំងឺមហារីក​សុដន់​កើតឡើង​ចន្លោះពី ៨% ទៅ ១០% ជា​ស្ត្រី​អាយុលើស ៥០ឆ្នាំ។

ហានិភ័យនៃការកកើតជាជំងឺមហារីកសុដន់បណ្ដាលមកពីកត្តាអ្វីខ្លះ?

Icon Chevron

កត្តាប្រឈម​កាន់តែខ្ពស់នៃ​ការ​វិវត្តន៍​ទៅជាជំងឺមហារីក​សុដន់​មាន​ដូចជា អាយុកាន់តែ​ច្រើន ប្រវត្តិគ្រួសារដែលសមាជិក​ជា​មនុស្សស្រីធ្លាប់មាន​ជំងឺមហារីកសុដន់ឬក្រពេញអូវែ កត្តាប្រែប្រួលហ្សែន ធ្លាប់​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​កាំរស្មី និងកត្តាមួយចំនួនទៀត។

តើជំងឺមហារីកសុដន់អាចការពារបានឬអត់? បើបានដោយវិធីណាខ្លះ?

Icon Chevron

មិនធានាបាន ១០០% ថាការពារ​មិនឲ្យ​កោសិកាមហារីក​កើត​បានទេ ប៉ុន្តែ​យើង​អាច​បន្ថយមហានិភ័យ​បានពិសេស​ចំពោះ​ស្ត្រីដែល​ធ្លាប់​មាន​ប្រវត្តិគ្រួសារ​មាន​សមាជិក​មានជំងឺមហារីក ឬ​កត្តាហ្សែន​មហារីកជាដើម។ ដើម្បី​បន្ថយ​កម្រិតគ្រោះថ្នាក់ពីជំងឺមហារីក​ អ្នក​គួរតែ រក្សា​ទម្ងន់ដែលសុខភាពល្អ​ឲ្យ​ឋេរ ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ កុំ​សេពគ្រឿងស្រវឹង ញ៉ាំអាហារសុខភាព បន្លែ​ផ្លែឈើឲ្យច្រើន កុំជក់បារី បើ​មានកូន គួរ​បំបៅកូនដោយទឹកដោះ ដឹងច្បាស់ពីប្រវត្តិគ្រួសារ​ថា​តើ​ធ្លាប់​មាន​សមាជិកណាម្នាក់​មានជំងឺមហារីកឬអត់ ធ្វើ​តេស្ដ​ពិនិត្យ​ឆ្លុះសុដន់ឲ្យ​បាន​ត្រឹមត្រូវនិង​ទៀងទាត់។ល។

ដុំសាច់ក្នុងសុដន់ជាអ្វី? វាមានសភាពទន់ឬរឹង?

Icon Chevron

បើ​ជា​ដុំសាច់កាច(ដុំសាច់មហារីក) ជា​ធម្មតា​វា​មាន​ទំហំធំ រឹង អត់បង្កការឈឺចាប់​ទេពេលប៉ះពាល់វា ហើយ​សុខៗវាក៏​លេចឡើងឯកឯងតែម្ដង។ ទំហំដុំសាច់នឹង​បន្ត​រីកលូតលាស់​កាន់តែធំហើយលឿន​ពី​មួយ​សប្ដាហ៍ទៅមួយសប្ដាហ៍ ពី​មួយខែទៅមួយខែ។ ដុំសាច់​មហារីក អាច​កើតឡើង​នៅ​ក្រៅរាងកាយ​ដូចជា សុដន់ ពងស្វាស ក ឬ​ដៃជើង។

ដុំសាច់ក្នុងសុដន់មានទំហំប៉ុណ្ណា ហើយប៉ុណ្ណាបានចាត់ទុកថាធំ?

Icon Chevron

តាមវេជ្ជសាស្ត្រ​បញ្ជាក់​ថា​សម្រាប់​អ្នក​ជំងឺ​ស្ថិតនៅ​ដំណាក់កាល​ដំបូង (EGC) ទំហំ​ដុំសាច់​ដែល​មាន​ទំហំតូចជាង ៣សម គ្រូពេទ្យ​ចាត់​ទុក​ថា​ជា​ទំហំ​តូច តែ​បើ​ធំជាង ៣សម គឺ​ជា​ដុំសាច់កាច​ដែល​មាន​ទំហំ​ធំ។ ដោយ​ឡែក​សម្រាប់អ្នកជំងឺ​មហារីក​ដំណាក់កាល​ចុងក្រោយ ឬ​យើងហៅថា​ដំណាក់កាលទី៤ (AGC) បើ​ដុំសាច់វិវត្តមិនទាន់​លើស ៦សមទេ នោះ​គេចាត់ទុកថាជាទំហំ​តូច បើ​លើស ៦សម គឺ​ពេទ្យចាត់ទុកថាទំហំធំ។

គ្រប់ដុំសាច់ក្នុងសុដន់សុទ្ធតែជាដុំសាច់កាច ឬដុំសាច់មហារីកមែនអត់?

Icon Chevron

ដុំសាច់​ក្នុង​សុដន់​អាច​មាន ហើយ​ក្នុង​នោះ​យើងអត់អាចដឹងដោយស្ទាប ឬ​ឆ្លុះអេកូធម្មតាដឹង​ទេ លុះត្រាណា​តែ​គ្រូពេទ្យ​ពិនិត្យ​ដោយ​ល្អិតល្អន់ ដូចជា​ច្រឹបសាច់ទៅពិនិត្យ​ជា​ដើម ទើប​ដឹងជាក់ច្បាស់។ ដុំសាច់​(ស្លូត)​ វាលូតលាស់​ខុសប្រក្រតី និង​បន្ត​លូតលាស់​ធម្មតា​ក្នុង​សុដន់ តែ​វា​មិន​លោត មិន​រាលដាន​ក្រៅ​រង្វង់​បរិវេណ​សុដន់​ស្ត្រី​ទេ។ ដុំសាច់(ស្លូត) មិន​បង្ក​ហានិភ័យឬ​វិវត្តជាដុំសាច់កាច ឬ​ដុំ​សាច់​មហារីក​ទេ។ ផ្ទុយទៅវិញ​ករណី​មានដុំសាច់​ក្នុង​សុដន់ តែ​ជា​ដុំសាច់​កាច ឬ​យើង​ហៅ​ថា ដុំ​សាច់​មហារីកដែលអាច​បង្កហានិភ័យនិងគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺបាន។

តើដុំសាច់​ក្នុងសុដន់លូតលាស់លឿនរហ័សប៉ុណ្ណាដែរ?

Icon Chevron

កម្រិតឬអត្រានៃការលូតលាស់ដុំសាច់(កាច)ក្នុងសុដន់ ​អាច​អាស្រ័យលើ​កត្តាច្រើនយ៉ាង​របស់​អ្នកជំងឺម្នាក់ៗ ប៉ុន្តែ​ទំហំ​ដុំសាច់ដែលអាច​លូតលាស់កាន់តែធំ​ អត់មានអីខុសពីរាប់សិបទស្សវត្សរ៍​មុន​ទេ។ ជាមធ្យម​ដុំសាច់​អាច​លូតលាស់​ធំមួយគុណជាពីរ​ក្នុង​រង្វង់ ១៨០ថ្ងៃ ឬ​ប្រមាណ​រៀងរាល់ ៦ខែ។ ដូច្នេះហើយ​បានជា​គ្រូពេទ្យ​ណែនាំ ឲ្យតាមដាននិង​ពិនិត្យ​សុខភាព ពិសេស​រក​កោសិកាជំងឺមហារីក​ឲ្យ​បាន​ញឹកញាប់ ចាប់ពី ៦ខែ​ម្ដង ឬ ១២ឆ្នាំម្ដង។

តើជំងឺមហារីកសុដន់​អាចព្យាបាលបានទេ? ជា ១០០% អត់?

Icon Chevron

គោលបំណងនៃការព្យាបាល​ត្រឹមត្រូវរួចរាល់បានសេចក្ដីថា កុំ​ឲ្យ​ការរីកលូតលាស់សាច់កាច​ខុសប្រក្រតីនេះ​ត្រឡប់មកវិញ។ តែទោះជាយ៉ាងណា ​វា​មិន​ប្រាកដ ១០០% ទេ​ថា​ក្រោយ​ទទួល​ការ​ព្យាបាល​ជំងឺមហារីក ​អ្នកជំងឺ​មិន​រើឡើងវិញទាល់តែសោះនោះ។ ជាក់ស្ដែង​ការ​ព្យាបាលអ្នកជំងឺមហារីកសុដន់ មានភាគរយជោគជ័យខ្ពស់​សម្រាប់អ្នកជំងឺ​ភាគច្រើន ឯ​អត្រាដែល​ជំងឺ​រើឡើងវិញ​មានដែរ តែ​អាត្រាភាគរយតិចតួចបំផុត បើ​អ្នកជំងឺទទួល​ការ​ព្យាបាល​ទាន់ពេលវេលានិងត្រឹមត្រូវតាមបច្ចេកទេស។

ជាទូទៅគ្រូពេទ្យ​ប្រើមធ្យោបាយណាសម្រាប់ព្យាបាលជំងឺមហារីកសុដន់?

Icon Chevron

គឺ​ព្យាបាល​ដោយ​គីមី។ ការប្រើប្រាស់​ថ្នាំពិសេស​ដើម្បី​ទៅ​បង្រួម​ឬទៅសម្លាប់​កោសិកាមហារីកនៅទីតាំងដែលកើត​ដើម្បី​កុំឲ្យវារាលដាល។ ​ជម្រើសនៃការព្យាបាលនេះ​អាច​ប្រើថ្នាំលេប ឬ​ថ្នាំចាក់ចូលសរសៃ ឬ​ពេលខ្លះគ្រូពេទ្យ​ប្រើប្រាស់​ទាំង២ ក៏មាន។

លម្អិតពីជំងឺមហារីកសុដន់

មហារីកសុដន់

Breast Cancer (ជំងឺមហារីកសុដន់)

និយមន័យ១- អ្វី​ទៅ​ជា​មហារីក​សុដន់? ក្រោយ​ភាព​ពេញ​វ័យ សុដន់​ស្រ្ដី​ផ្ទុក​ទៅ​ដោយ​សារ​ជាតិ​ខ្លាញ់ ជាលិកា​ត​ភ្ជាប់ និង មាន​បំពង់​តូចៗ​រាប់​ពាន់ និង​ក្រពេញ​តូចៗ​សម្រាប់​ផលិត​ទឹក​ដោះ។ បំពង់​តូចៗ​មាន​ក្នុង​សុ​ដន់ ឬ​ថង់ផលិត​ទឹក​ដោះ នឹង​ដឹក​ជញ្ជូន​ទឹក​ដោះ​ទៅ​កាន់​ចុង​សុដន់។ មហារីក កើត​ឡើង​ដោយ​សារ​កោសិកា​នៅ​ក្នុង​ខ្លួន​កើន​លើស​ចំនួនខុសធម្មតា​ បាត់បង់​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង ខណៈ​ប្រភេទ​មហារីក​សុដន់ ចែក​ចេញ​ជា ២ ប្រភេទ៖ – Ductal carcinoma៖ សំដៅ​នៅ​ពេល​មហារីក​ចាប់​ផ្ដើម​បង្ក​ឡើង​ក្នុង​បំពង់បង្ហូរ​ទឹក​ដោះចាប់ពីក្រពេញផលិតទឹកដោះទៅចុងសុដន់ និង ជា​ប្រភេទ​មហារីកឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ។ – Lobular carcinoma៖ សំដៅ​ពេល​កោសិកា​មហារីក ចាប់​ផ្ដើម​បង្ក​ឡើង​ក្នុង​ក្រពេញ​ផលិត​ទឹក​ដោះ។ ករណី​​មហារីក​សុដន់រាលដាល(Carcinoma invasive) ចាប់​ផ្ដើម​ឡើង​នៅ​ពេល​កោសិកា​មហារីក​រាល​ដាល​ចេញ​ពី​ក្រពេញ​ផលិត​ទឹក​ដោះ ឬ​បំពង់បង្ហូរ​ទឹក​ដោះ និង​ឆ្លង​ចូល​ទៅ​កាន់​កោសិកា​ជិតៗ ជា​ហេតុ​បង្កើន​ឱកាស រីក​រាល​ដាល​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​លើ​ក្នុង​រាងកាយ។ ករណី​មហារីក​សុដន់​មិន​រាលដាល ដែល​កោសិកា​មហារីក​ស្ថិត​នៅ​កន្លែង​ដើម​ដដែល ហើយ​មិន​ទម្លុះ​ចេញ​មក​ក្រៅ។ យ៉ាង​ណា​ក៏​ដោយ កោសិកា​ទាំង​នេះ នៅ​តែ​អាច​វិវត្ត​ទៅ​ជា​មហារីក​សុដន់​រាលដាល​បាន​ដូច​គ្នា។ ២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? មហារីកសុដន់ ងាយ​នឹង​កើត​ឡើង​ខ្លាំង​ណាស់ ជា​ទូទៅ ប៉ះពាល់​ទៅ​ស្រ្តី​ច្រើន​ជាង​បុរស។ បើ​មាន​ចម្ងល់​បន្ថែម គួរ​ពិភាក្សា​ ឬប្រឹក្សា​យោបល់​ជាមួយ​វេជ្ជ​បណ្ឌិត។ រោគសញ្ញា៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ដំបូង​របស់​មហារីក​សុដន់ ច្រើន​តែ​មាន​ជាលិកា​រឹង​នៅ​តំបន់​ណា​មួយ​ក្នុង​សុដន់ ​កូនកណ្តុរ​នៅ​ក្លៀក ឬ​ក្នុង​សុដន់។ រោគសញ្ញា​ផ្សេង​ទៀត​រួម​មាន៖ – ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវ – មាន​ទ្រុឌ ឬ​ស្បែក​សុដន់​ឡើង​ក្រហម ដូច​ផ្លែ​ក្រូច – រមាស់​ចុង​សុដន់​ម្ខាង – មានហូរទឹករងៃ […]

ហានិភ័យនិងការការពារ

រោគសញ្ញានិងរោគវិនិច្ឆ័យ

មហារីកសុដន់

តិចនិកពិនិត្យ និងស្ទាបសុដន់រកដុំមហារីកដោយខ្លួនឯង

ការពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯងជាប្រចាំ​អាចកាត់​​បន្ថយហានិភ័យ​មហារីក​សុដន់​រីករាលដាល និងអាចជួយស្រ្តីព្យាបាល​​មហារីកសុដន់បានទាន់ពេល និងជោគជ័យ។ តើ​ស្រ្តី​អាចពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯងបានដោយវិធីណា? ញឹកញាប់កម្រិត​ណា និង​នៅ​ពេលណា? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រីជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភពត្បូងពេជ្របានលើកឡើងថា ស្រ្តីពេញវ័យគួរពិនិត្យ និងស្ទាបរកដុំមហារីកសុដន់​ដោយ​ខ្លួនឯង​ជាប្រចាំរៀងរាល់ខែ បន្ទាប់ពីមករដូវរួចស្អាតខ្លួន ៤ ទៅ ៦ ថ្ងៃ ព្រោះក្រោយពេលមករដូវ​ហើយ​លើសុដន់ស្រ្តីមិនមានភាពតឹង ឬរឹងដោយសារបំរែបំរួលអ័រម៉ូនមានការថយចុះទេ​។ លោក​បន្ត​ថា ប្រសិនបើមានដុំ ឬដុំពកលើសុដន់ ស្រ្តីងាយនឹងស្ទាប ឬប៉ះដឹង តែប្រសិន​បើស្រ្តីពិនិត្យនៅពេល​ជិត​មករដូវ សុដន់ស្រ្តីអាចរីកធំ ឬឡើងតឹងដោយសារបំរែបំរួល​អ័រម៉ូន​ដែលធ្វើ​ឱ្យស្រ្តីមាន​ការពិបាក​ក្នុង​ការពិនិត្យ និងស្ទាបរកដុំមហារីកសុដន់។ ស្រ្តីអាចធ្វើការពិនិត្យសុដន់ដោយមើលកញ្ចក់។ ប្រសិនបើស្រ្តីពិនិត្យសុដន់ខាងស្តាំ ស្រ្តីត្រូវលើកដៃ​ខាង​ស្តាំ​ដាក់លើក្បាល ហើយយកម្រាមដៃខាងធ្វេងស្ទាបរកដុំកូនកណ្តុរ ឬដុំចាប់ពីក្រោមក្បៀក ហើយ​អូសច្បូតចុះម្តងបន្តិចៗរហូតដល់ចុងសុដន់។ បន្ទាប់មកស្ទាបមើលដុំក្នុងសុដន់ដោយស្ទាបសុដន់ក្នុងចលនារង្វង់ពីចុងសុដន់រហូតដល់គល់សុដន់។ ជាចុងក្រោយ លោក វេជ្ជបណ្ឌិត​ថា ស្រ្តីត្រូវធ្វើការច្របាច់ចុងសុដន់ដើម្បីពិនិត្យមើលថាមានដុំ មានការហូរទឹករងៃ ឈាម ឬទឹកដោះដែរឬទេ? បន្ទាប់មកស្រ្តីត្រូវធ្វើការពិនិត្យសុដន់ខាងឆ្វេងទៀតដោយត្រូវលើកដៃខាងឆ្វេងដាក់លើក្បាល រួច​ធ្វើ​តាមការណែនាំដូចការពិនិត្យសុដន់ផ្នែកខាងស្តាំអ៊ឹចឹងដែរ​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ពេលពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួន​ឯង ស្រ្តីត្រូវសង្កេតរកមើល​រោគ​សញ្ញាមហរីកសុដន់ទាំង ១២ ដូចខាងក្រោម៖ ស្បែកសុដន់មានសភាពក្រាស់ ឬក្រាស់ឃ្មឹកដែលមិនមានភាពទន់រលោងដូចធម្មតា ស្បែកសុដន់មានស្នាម ខួច […]

មហារីកសុដន់

មហារីក​សុដន់​កើត​ឡើង​​មក​ពី​អ្វី មាន​រោគសញ្ញា​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហារីក​សុដន់​​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ និង​ច្រើន​តែ​កើត​លើ​ស្ត្រី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​។ ​ថ្វី​ត្បិត​តែ​មហារីក​សុដន់​ជា​ប្រភេទ​ជំងឺ​មហារីក​ទូទៅ​បំផុត​មួយ​ ប៉ុន្តែ​​គ្នា​យើង​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​​​មូលហេតុ​បង្ក​នៅ​ឡើយ​។ តើ​​ជំងឺ​មហារីក​សុដន់​កើត​ឡើង​ដោយ​សារ​អ្វី​? ជំងឺ​មហារីក​សុដន់​ចាប់ផ្ដើម​នៅ​ពេល​ដែល​កោសិកា​សុដន់​លូតលាស់​ខុស​ធម្មតា និង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បង្កើត​ជា​ដុំ​ពក​ ឬ​ដុំ​សាច់​។ ទោះ​បី​ជា​ជំងឺ​មហារីក​សុដន់​កើត​មាន​ច្រើន​ចំពោះ​​ស្ត្រី​ក៏​ដោយ​ ជួន​កាល​ ជំងឺ​នេះ​​ក៏​អាច​កើត​ឡើង​លើ​បុរស​ដូច​គ្នា​។ ​​សញ្ញា​ និង​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​មិន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ឡើយ​ ប៉ុន្តែ​អាចចាប់ផ្ដើម​លេច​ឡើង​​នៅ​ពេល​ស្ថានភាព​ជំងឺ​កាន់​តែ​ដុនដាប​ទៅ​ៗ​។ មូលហេតុ​ចម្បង​នៃ​ជំងឺ​មហារីក​សុដន់​ គឺ​ការ​លូតលាស់​មិន​ប្រក្រតី​នៃ​កោសិកា​សុដន់​។ យ៉ាង​ណា​មិញ ឫសគល់​​នៃ​ការវិវត្ត​របស់​ជំងឺ​មហារីក​សុដន់​នៅ​មិន​ទាន់​ដឹង​ច្បាស់​​នោះ​ឡើយ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! បែបបទ​នៃ​ការ​រស់នៅ​ និង​កត្តា​បរិស្ថាន​ក៏​​អាច​បង្កើន​ឱកាស​នៃ​ការ​​បង្កើត​កោសិកា​មហារីក​បាន​ផង​ដែរ​​។ ទន្ទឹម​នឹង​នេះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ការ​ប្រែប្រួល​ និង​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​DNA អាច​ជា​ហេតុផល​​​ដែល​កោសិកា​សុដន់​ធម្មតា​ក្លាយ​ជា​មហារីក​បាន​។ [embed-health-tool-bmi] កត្តា​ប្រឈម​នៃ​ជំងឺ​មហារីក​សុដន់​ ស្ត្រី​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ ប្រវត្តិ​គ្រួសារ​ដែល​​កើត​ជំងឺ​មហារីក​សុដន់​ ធ្លាប់​កើត​ជំងឺ​មហារីក​សុដន់​ពី​មុន ​​ធ្លាប់​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ដុំ​សាច់​ដែល​មិន​មែន​ជា​មហារីក អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តនៃ​ជំងឺ​មហារីក​សុដន់​នៅ​ពេល​អនាគត​។ ចាប់ផ្ដើម​មក​រដូវ​មុន​អាយុ​១២​ឆ្នាំ និង​អស់​រដូវ​ក្រោយ​អាយុ​៥៥​ឆ្នាំ​ ស្ត្រី​ដែល​សម្រាល​កូន​នៅ​អាយុ​ច្រើន​ ឬ​ស្ត្រី​ដែល​មិន​ធ្លាប់​មាន​កូន​ទាល់​តែ​សោះ​ ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ខ្លាំង​ជ្រុល​ បែបបទ​រស់​នៅ​មិន​ត្រឹមត្រូវ ដូចជា​ញ៉ាំ​ជាតិ​អាកុល​ ធាត់​ជ្រុល​ និង​អសកម្ម​។ រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​សុដន់​ ដុំ​ពក​ថ្មី​នៅ​ក្នុង​សុដន់​ ឬ​ក្រោម​ក្លៀក​ ផ្នែក​នៃ​សុដន់​ឡើង​ក្រាស់​ ឬ​ហើម​ រមាស់​​ស្បែក​សុដន់​ ស្បែក​ឡើង​ក្រហម​ ឬ​​របក​នៅ​បរិវេណ​ចុង​សុដន់​ ឬ​សុដន់​ ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​ឈឺ​ចាប់​នៅ​បរិវេណ​ចុង​សុដន់​ មាន​ការ​ធ្លាក់​ទឹក​រម្អិល​ពី​ចុង​សុដន់​ក្រៅ​ពី​ទឹក​ដោះ រួម​ទាំង​មាន​ឈាម មាន​ការ​ប្រែប្រួល​ទំហំ ឬ​រូបរាង​នៃ​សុដន់​ ឈឺចាប់​នៅ​បរិវេណ​ណាមួយ​នៃ​សុដន់​។ រោគសញ្ញា​ទាំង​នេះ​ អាច​កើត​ឡើង​ដោយសារលក្ខខណ្ឌសុខ​ភាព​ផ្សេង​ទៀត […]

មហារីកសុដន់

ស្រីៗ ត្រូវចេះបែងចែកកន្ទួលលើសុដន់ធម្មតា និងកន្ទួលសញ្ញាមហារីក

កន្ទួល​លើ​សុដន់​ភាគ​ច្រើន​មាន​មូល​ហេតុ​ដូច​គ្នា​នឹង​កន្ទួល​ដែល​កើត​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​លើ​ដង​ខ្លួន​យើង​ដែរ ប៉ុន្តែ​កន្ទួល​លើ​សុដន់​ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​កាច​សាហាវ​កើត​ឡើង​លើ​ស្រី​ៗ​ដែរ​គឺ ជំងឺ​មហារីក​សុដន់។ ជំងឺ​មហារីក​សុដន់​ត្រូវ​បាន​ចាត់​ទុក​ជា​ជំងឺ​ទី១ កើត​ឡើង​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត រ័ត្ន បូតា ឯកទេស​ជំងឺ​មហារីក បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ មូល​ហេតុ​ជា​ច្រើន​អាច​បណ្ដាល​ឲ្យ​យើង​កើត​មាន​កន្ទួល​លើ​សុដន់​ដូច​ជា ប្រតិកម្ម​ស្បែក​ជាមួយ​សាប៊ូ​បោក​ខោ​អាវ កម្ដៅ​បណ្ដាល​ឲ្យ​យើង​បែក​ញើស​ផ្អាប់​លើ​សុដន់ ការ​រលាក​ស្បែក​លើ​សុដន់ ជំងឺ​ផ្សិត ឬ​អាប់​សែ​សុដន់​ជាដើម។ ជា​ទូទៅ ក្រៅ​ពី​ឡើង​កន្ទួល​លើ​សុដន់ វា​អាច​បង្ហាញ​នូវ​សញ្ញា​មួយ​ចំនួន​ទៀត​រួម​មាន៖ រមាស់​លើ​ស្បែក ឈឺ​ចាប់ ហើម​សុដន់ ស្បែក​ឡើង​ក្រហម បែក​ស្រកា​ស្បែក​លើ​សុដន់ ចុង​សុដន់​លឹប​ចូល​ក្នុង។ ចំណែក ជំងឺ​មហារីក​សុដន់​ក៏​បណ្ដាល​ឲ្យ​ស្រី​ៗ​ឡើង​កន្ទួល​លើ​សុដន់​ដែរ ប៉ុន្តែ​ក្រៅ​ពី​កន្ទួល សញ្ញា​បូក​រួម​ដទៃ​ទៀត យើង​គួរ​កត់​ចំណាំ​នោះ​មាន​ដូច​ជា៖ ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវ មាន​ទ្រុឌ ឬ​ស្បែក​សុដន់​ឡើង​ក្រហម ដូច​ផ្លែ​ក្រូច រមាស់​ចុង​សុដន់​ម្ខាង មាន​ខ្ទុះ​ចេញ​ពី​ចុង​សុដន់ អាច​មាន​ទាំង​ឈាម​មក​ជា​មួយ ចុង​សុដន់​លិប​ចូល​ក្នុង សុដន់​ម្ខាង​ធំ​ជាង​ម្ខាង​ទៀត ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ស្បែក​ចុង​សុដន់។ ការ​យល់​ដឹង​ពី​សុដន់ អាច​ជួយ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់ ពី​ការ​ប្រែប្រួល​ធម្មតា​សុដន់ និង​បែង​ចែក​ឲ្យ​ច្បាស់​ពី​អាការៈ និង​រោគសញ្ញា​មិន​ប្រក្រតី។ នៅ​ពេល​ណា​ដែល​កន្ទួល​លើ​សុដន់​អម​ដោយ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា គ្រុន​ក្ដៅ ដុំ​ពក​ក្រោម​ស្បែក មាន​ឆ្លង​មេរោគ យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​រក​មូល​ហេតុ​ច្បាស់​លាស់ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។

មហារីកសុដន់

មានសារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ជាសញ្ញាមហារីកសុដន់?

សារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ភាគ​ច្រើន​មិន​មែន​ជា​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​អ្វី​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ជា​ការ​ល្អ ដែល​យើង​គួរ​ត្រូវ​ទៅ​ជួប​ពេទ្យ ព្រោះ​វា​ក៏​ជា​រោគ​សញ្ញា​មួយ​ក្នុ​ង​ចំណោម​រោគ​សញ្ញា​ជា​ច្រើន​ទៀត​របស់​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។​ ស្រ្តី​ជា​ច្រើន​តែង​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​ ហើយ​វា​អាច​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​សម្រាប់​ក្មេង​តូច​ប្រុស​ឬ​ស្រី ទើប​កើត​អាច​ជា​រឿង​ផ្សេង និង​គួរ​ឲ្យ​បារម្ភ។ ក្មេង​ទើប​កើត​អាច​ចេញ​សារធាតុរាវ​តាម​ចុង​សុដន់​ តែ​នឹង​បាត់​ទៅ​វិញ​នៅ​ពីរ​បី​សប្ដាហ៍​បន្ទាប់ បើ​មិន​បាត់​ទៅ​វិញ​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​។ ដូច​គ្នា​ដែរ សម្រាប់​មនុស្ស​ប្រុស​មាន​ចេញ​សារធាតុ​រាវ​ពី​ចុង​សុដន់​ក៏​ជា​រឿង​មិន​ធម្មតា​ដែរ​។ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ សារធាតុ​រាវ​ចេញពី​ចុង​សុដន់​អាច​មាន​ច្រើន​ពណ៌ និង​ពិបាក​កំណត់​ថា​ពណ៌​ណា​មាន​គ្រោះ​ថ្នាក់​ណាស់​ដែរ​។ ១.​ពេលណា​គួរ​ទៅ​ជួប​ពេទ្យ​?​ បើ​សិន​ជា​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម​នេះ​ គ្នា​យើង​ដែល​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​​​គួរ​ទៅ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​៖​ កើត​ឡើង​ជា​ប្រចាំ​ មិន​មែន​កើត​មាន​តែ​ម្ដង ចេញ​សារធាតុ​រាវ​ពី​សុដន់​តែ​ម្ខាង​ ​មាន​លាយ​ឈាម ឬ​ក្លិន​ មាន​ចេញ​សារធាតុ​រាវ​តាម​ចុង​សុដន់​សម្រាប់​ស្រ្តី​មិន​បំបៅ​ដោះ​កូន និង​ចេញ​ដោយ​មិន​មាន​ការ​ប្របាច់​ អាយុ​លើស​ពី​៥០​ឆ្នាំ មាន​រោគ​សញ្ញា​ខ្លះ​ទៀត​ដូច​ជា មាន​ដុំ ឈឺ ឡើង​ក្រហម ឬ​ហើម​នៅ​លើ​សុដន់ ជា​មនុស្ស​ប្រុស​ និង​ចេញ​សារធាតុ​រាវ​ពី​ចុង​សុដន់​ អ្វី​ដែល​បាន​រៀប​រាប់​នេះ មិន​ប្រាកដ​ថា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ ប៉ុន្តែ​ក៏​នៅ​តែ​អាច​មាន​​ឱកាស​តិច​តួច​ជា​ជំងឺ​មហារីក​សុដន់។ ដូច​នេះ​ហើយ​ដើម្បី​ដឹង​ច្បាស់ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដោយ​ផ្ទាល់​។​​​​ ២. អាច​ពិនិត្យ​បែប​ណា? ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ដើម្បី​ប្រឹក្សា​រឿង​នេះ​ គ្រូពេទ្យ​អាច​៖ ​ពិនិត្យ​សុដន់​ ស្កែន​ដោយ​ប្រើ​ X-ray ឬ​ឆ្លុះ​អេកូ ច្រឹប​សាច់​សុដន់​ពិនិត្យ​ ដោយ​គ្រូ​ពេទ្យ​អាច​ស៊ក​ម្ជុល​តូច​មួយ​ទៅ​​ក្នុង​សុដន់​ដើម្បី​ចាប់​យក​កោសិកា​ខ្លះ​មក​ធ្វើ​តេស្ត​។ ការ​ធ្វើ​តេស្ត​បែប​នេះ​ច្រើន​ធ្វើ​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​លទ្ធ​ផល​ក៏​អាច​បង្ហាញ​​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ ប៉ុន្តែ​សម្រាប់​ការ​ច្រឹប​សាច់​ពិនិត្យ អាច​ស៊ីពេល​យូរ​ជាង​នេះ​រហូត​ដល់​មួយ ឬ​ពីរ​សប្ដាហ៍​។

មហារីកសុដន់

ស្រីៗប្រយ័ត្នណា ក្លៀកឈឺអាចជាសញ្ញាជំងឺមហារីកសុដន់

សម្រាប់​ស្រី​ៗ​គ្នា​យើង ជំងឺ​មហារីក​ដែល​ប្រឈម​ខ្ពស់​នោះ​គឺ​មហារីក​សុដន់​នេះ​ឯង ហើយ​រោគ​សញ្ញា​របស់​វា​មួយ​ចំនួន យើង​មិន​សូវ​ជា​ដឹង ឬ​ចាប់​អារម្មណ៍​ទៅ​លើ​វា​ប៉ុន្មាន​ទេ ដូច​ជា ឈឺ​ក្លៀក រមាស់​ចុង​សុដន់ ឬ​ចុង​សុដន់​លិប​ចូល​ក្នុង​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម បាន​ឲ្យ​ដឹង​ថា “ជាក់​ស្ដែង ការ​ឈឺ​នៅ​ក្នុង​តំបន់​ក្លៀក វា​អាច​ជា​សញ្ញា​មួយ​នៃ​មហារីក​សុដន់​រាល​ដាល​ទៅ​កូន​កណ្ដុរ​នៅ​ក្នុង​ក្លៀក​អ្នក​ជំងឺ​។” លោក​វេជ្ជបណ្ឌិត​បន្ត​ថា ប៉ុន្តែ ស្ត្រី​ទាំង​អស់​ដែល​មាន​ឈឺ​ចុក​ចាប់​នៅ​តំបន់​ក្លៀក មិន​មាន​ន័យ​ថា សុទ្ធតែ​កើត​មហារីក​សុដន់​ទាំង​អស់​នោះ​ទេ ព្រោះ​មាន​ជំងឺ​ផ្សេង​ជា​ច្រើន​ទៀត​ក៏​ចេញ​រោគ​សញ្ញា​នេះ​ដែរ គ្រាន់​តែ​ជំងឺ​មហារីក​​សុដន់ កាល​ណា​ដែល​រាល​ដាល​ដល់​ក្លៀក​ក៏​វា​បណ្ដាល​ឲ្យ​ឈឺ​បែបនេះដែរ។ សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ជំងឺ​មហារីក​សុដន់​នៅ​មិន​ទាន់​រក​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ថា វា​កើត​ឡើង​បណ្ដាល​មក​អ្វី តែ​ខាង​ក្រុម​គ្រូពេទ្យ​ដឹង​ត្រឹម​តែ ជំងឺ​មហារីក​នេះ​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​សុដន់​ចាប់​ផ្ដើម​លូត​លាស់​ខុស​ប្រក្រតី ហើយ​កត្តា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​មាន​ច្រើន​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា កត្តា​អាយុ ភេទ ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ កត្តា​ហ្សែន អស់​រដូវ។ល។ ជាពិសេស ករណីដែលមិនគួរមើលរំលង គឺនៅពេល​សុដន់៖ -ស្បែកសុដន់ឡើងក្រហម ជ្រួញ ដូចផ្លែក្រូច -មានខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ -សុដន់ម្ខាងធំជាងម្ខាងទៀត -ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ស្បែកចុងសុដន់ ប្រសិន​បើ ជួប​បញ្ហា​ទាំង​នេះ ឬសង្កេតឃើញថា សុដន់មានការប្រែប្រួល មិនប្រក្រតីកន្លែងណាមួយ គួរទៅជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ទោះបីទើបតែពិនិត្យឆ្លុះមើលសុដន់ថ្មីៗក៏ដោយ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់? កត្តាសំខាន់ទាំងបីនេះ ជាមូលហេតុធ្វើឲ្យកើតមហារីកសុដន់ ពិតមែន? ចម្ងល់​សំខាន់ៗ​ទាំង […]

មហារីកសុដន់

ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ?

សម័យ​មុន បច្ចេក​វិទ្យា​មិន​ទាន់​រីក​ចម្រើន​ខ្លាំង មាន​តែ​ការ​ពិនិត្យ​ស្ទាប​សុដន់​រក​ជំងឺ​មហារីក​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ ទើប​អាច​ដឹង​ថា ស្ត្រី​មាន​ដុំ​អ្វី​ប្លែក​នៅ​សុដន់​ឬ​អត់? តើ​ការ​ស្ទាប​សុដន់​រក​ជំងឺ​មហារីក​ដោយ​ខ្លួន​ឯង អាច​ជួយ​បាន​កម្រិត​ណា? ចុះ​ឥឡូវ​បច្ចេក​វិទ្យា​ទំនើប ​មាន​តេស្ត​ផ្សេង​ទៀត​អ្វីខ្លះ ​ដែល​​ច្បាស់​​លាស់​​ជាង​​នេះ? លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ឯកទេស​រោគ​ស្ត្រី បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យ​ដឹង​ថា ការ​ស្ទាប​សុដន់​ដោយ​ខ្លួន​ឯង ដើម្បី​រក​ជំងឺ​មហារីក ស្ត្រី​អាច​ពិនិត្យ​នៅ​ពេល​ក្រោយ​មករដូវ ៧-១០ ថ្ងៃ ដោយ ១ខែ ស្ត្រី​ត្រូវ​ពិនិត្យ​ខ្លួន​ឯង​ម្តង។ ការ​ស្ទាប​សុដន់ ស្ត្រី​អាច​ស្ទាប​ពេល​ងូត​ទឹក ពេល​ពាក់​អាវ ពេល​គេង​ក៏​បាន ដោយ​ដាក់​ម្រាម​ដៃ​ស្ទាប​ជុំវិញ​សុដន់ តែ​កុំ​ច្របាច់ តើ​មាន​ដុំ​អ្វី​ប្លែក​អត់? លោកស្រី​វេជ្ជបណ្ឌិតថា បើ​សិន​ជា​មាន​ដុំ យើង​អាច​ស្ទាប​ដឹង។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់បន្ថែម​ទៀត​ថា សូម​កុំ​មាន​ការ​ភាន់​ច្រឡំ នោះ​ជា​តិចនិក​ស្ទាប​សុដន់​រក​ជំងឺ​មហារីក មិនមែន​ច្របាច់​នោះ​ទេ កាល​ណា​យើង​ច្របាច់​សុដន់ យើង​នឹង​ឃើញ​ដុំ​ហើយ ដែល​ដុំ​នោះជា​ដុំ​ក្រពេញ​ទឹកដោះ​ប៉ុណ្ណោះ។ តាម​ការ​អះ​អាង​របស់​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ការ​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង មិន​អាច​រក​ឃើញ​ជំងឺ​មហារីក​សុដន់​បាន ១០០% ទេ បើ​សិន​ជា​យើង​ស្ទាប​មិន​ច្បាស់ ឬ​ស្ទាប​ឃើញ​ដុំ​អ្វី​ប្លែក យើង​អាច​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​អេកូ​បន្ថែម​ទៀត នេះ​ក្នុង​ករណី​ស្ត្រី​អាយុ​ក្រោម ៤០ ឆ្នាំ។ ចំពោះ​ស្ត្រី​អាយុ លើស​ពី […]

មហារីកសុដន់

រោគសញ្ញាមហារីកសុដន់ ស្រីៗគួររៀនសង្កេត និងតាមដាន

មក​ទល់ពេល​នេះ​មិន​ទាន់​មាន​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​សុដន់​នៅ​ឡើយ​ទេ មាន​តែ​រក​ឲ្យ​ឃើញ​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូងៗ ទើប​អាចព្យាបាល​បាន​ទាន់​ពេល។ នេះ​ជា​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។ វិធី​រក​មើល​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូងៗ ​មានដូចជា ការ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯ​ង អេកូ​សុដន់ ថត​សុដន់​ជាដើម ហើយ​ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ជំងឺ​មហារីក​សុដន់ ដែល​ស្ត្រី​ចាំបាច់​ត្រូវ​តាម​ដាន និង​សង្កេត​មើល។ ១. ចុង​សុដន់​ប្រែប្រួល​ទំហំ ឬ​រូបរាង សញ្ញា​​ដំបូង​នៃ​ជំងឺ​មហារីក​សុដន់​​នោះ ចុង​សុដន់​ចាប់ផ្តើម​ប្រែប្រួល អាច​​ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​ជ្រីវ​ជ្រួញ ដូចសំបកក្រូចសើច។ ២. ហូរ​ឈាម​ ឬទឹកថ្លាៗតាម​ចុង​សុដន់ ការ​ហូរ​ទឹក​រងៃ លាយ​ជាមួយ​ឈាម​តាម​ចុង​សដន់ នេះ​ជា​រោគ​សញ្ញា​មួយ​ដែល​អ្នក​មហារីក​សុដន់​គ្រប់​ដំណាក់កាល​ទាំងអស់​ដែល តែង​ជួប​ប្រទះ។​ ទឹក​ដែល​ហូរចេញ​ អាច​មាន​ពណ៌ថ្លា​ ពណ៌លឿង​ដូចខ្ទុះ​ ឬ​ពណ៌ក្រហម​ដូច​ឈាម។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៣. មាន​ដុំ​ក្នុង​សុដន់ ស្រីៗ​មួយ​ចំនួន ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​មាន​ដុំ​នៅ​​ទ្រូងមុន​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។ ​តែ​ជួន​កាល​​ អាច​មាននៅ​​​ជំុវិញ​តំបន់​ក្លៀក​ ឯ​​​គ្នា​យើ​ងខ្លះ​ទៀត​​មាន​អារម្មណ៍​ថា ​ហើម​ទាំង​នៅ​ជុំវិញ​សុដន់ និង​ក្លៀក។ បើ​រក​ឃើញ​ដុំ​មិន​ប្រក្រតី ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ដុំ​ពក​ខ្លះ អាច​មិន​មែន​ជា​មហារីក ប៉ុន្ដែ​ស្រីៗ​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​។ ៤. ស្បែក​សុដន់​ប្រែ​ពណ៌ ស្បែក​សុដន់​ប្រែប្រួល មក​ពី​មហារីក​សុដន់ កើត​ឡើង​ដោយសារ​ការ​រលាក ឬ​ដោយសារ​សរសៃ​ទឹករងៃ​ស្ទះ​កោសិកា​មហារីក​ ​នាំ​ឲ្យ​មាន​ការ​ឡើង​ក្រហម​ ហើម​ និង​ខូង​ស្បែក។ ៥. ចេញ​អុជ​នៅ​ស្បែក​សុដន់ ស្បែក​សុដន់​ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ឬស្បែក​ចុង​សុដន់ ពេល​ខ្លះ​ឡើង​ពណ៌​ក្រហម​ដូច​ផ្លែ​ក្រូច […]

មហារីកសុដន់

មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែបនេះ

ការ​បំបៅ​ដោះ​កូន មិន​ត្រឹមតែ​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ ប្រាជ្ញា​ឈ្លាសវៃ ហើយ​ខ្លួន​យើង​ក៏​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ដែរ​ដូចជា​កាត់បន្ថយ​មហារីក​ដោះ​នា​ពេល​អនាគត និង​បច្ចុប្បន្ន កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​បន្ទាប់​ពី​សម្រាល និង​ជួយ​ឲ្យ​ឆាប់​ស្រក​គីឡូ​ជាដើម។ លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មួយ​ចំនួន​នៅ​សម័យ​នេះ​មិន​សូវ​ឲ្យ​កូន​បៅ​ដោះ​ខ្លួនឯង​ទេ ច្រើនតែ​ឲ្យ​កូន​បៅ​ទឹកដោះគោ​ជំនួស​វិញ ដែល​ទង្វើ​បែប​នេះ​អាច​នាំ​ឲ្យ​យើង​មាន​បញ្ហា​ធំ​ គឺមហារីកដោះនាពេលអនាគត។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត រូប​នេះ​បាន​បន្ថែម​ទៀត​ថា ពេល​កូន​មិន​បាន​បៅ ទឹក​ដោះ​នឹង​ឡើង​ហៀរហូរ និង​ចាល់​ទៅ​វិញ ហើយ​ម៉ាក់​ៗ​ពេលមិន​ឲ្យ​កូន​បៅ​ដោះ តែង​ប្រើ​ថ្នាំ ដើម្បី​បង្ខះ​ទឹក​ដោះ កុំឲ្យឈឺ ឬឆាប់ខះបែរជា​នាំ​ទុក្ខ​ទៅ​ថ្ងៃ​មុខ​វិញ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា បច្ចុប្បន្ន​អាច​មិន​មាន​ធ្វើ​ទុក្ខ​ឈឺចាប់មែន ប៉ុន្តែ​ពេល​អាយុ​ច្រើនទៅ ​ទឹក​ដោះ​ដែល​សល់ ខះ ខក​នៅ​ក្នុង​ក្រពេញ​ទឹក​ដោះ ​ដែលមានជាតិ​កាល់ស្យូម និង​សារជាតិ​ចិញ្ចឹម​ដទៃ បង្កើត​ជា​ជំងឺ​ដុំ​ដោះ និង​ជា​ហេតុ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ដោះ។ លោក​ក៏​បាន​បន្ថែម​ដែរ​ថា ប្រសិន​បើ​យើង​បាន​បំបៅ​ដោះ​កូន កំណក​ទឹក​ដោះ​បាន​ផ្លាស់ប្ដូរ​ទៅ​វិញ​ទៅ​មក ដូចនេះ​គ្មានអ្វីខក ខះឡើយ ដែលនេះ​ជាហេតុ​ចាំបាច់​ត្រូវ​បំបៅ​ដោះ​កូន​។ ការ​បំបៅ​ដោះ​កូន​មិន​ត្រឹម​កាត់បន្ថយ​មហារីក​ដោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក​ក្រពេញ​អូវែ​ថែម​ទៀត​ផង។ ប្រសិនបើ​មាន​គម្រោងយកកូន ត្រូវ​ពិចារណា​អំពី​ការ​បំបៅ​ដោះ​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ ហើយ​បន្ត​បំបៅ​កូន​យ៉ាង​ហោច​ណាស់ ៦ ខែ ដើម្បី​​ផលប្រយោជន៍​ល្អ​សម្រាប់​យើង និង​ទារក។

មហារីកសុដន់

ស្រីៗ ​បើមានអារម្មណ៍មិនស្រួល​ពេលពាក់អាវក្នុង អាចជាសញ្ញា​មហារីកសុដន់

ស្រីៗយើង​ដឹង​ទេ​ថា ស្ត្រី​នៅ​ម៉ាឡេស៊ី​ម្នាក់​ក្នុង​ចំណោម ២០ នាក់ ប្រឈម​មុខ​ខ្ពស់​កើត​ជំងឺ​មហារីក​សុដន់? នេះ​ជា​ទិន្នន័យ​​គួរ​ឲ្យ​បារម្ភ​មួយ។ អត្រា​ប្រឈម​មុខ​ខ្ពស់នេះ ​គឺ​ដោយ​សារ​ស្ត្រីម៉ាឡេស៊ី មិន​ព្រម​ទៅ​ពិនិត្យ​សុដន់នៅ​មន្ទី​រពេទ្យ ដោយ​សារ​​ខ្លាច ឬ​ថាមិន​ខ្វល់​ខ្វាយ​ពីជំងឺមួយនេះ។ ការ​ណាត់​ជួប​គ្រូពេទ្យ​ជា​ប្រចាំ អាច​ជួយ​ឲ្យ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​លឿន និង​រក​ឃើញ​ក្នុង​ដំណាក់​កាល​ដំបូង ដែល​ជួយ​ឲ្យ​ស្រីៗយើង​​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។ ​អ្នកជំនាញ​បាន​រក​ឃើញ​ចំណុច​មួយ​ចំនួន​អាច​បង្ហាញ​អំពី​ជំងឺ​មហារីក​សុដន់ ហើយ​ក្នុង​នោះ​ក៏​ទាក់​ទង​ជាមួយ​​អារម្មណ៍​មិន​ស្រួល​នៅ​ពេល​ពាក់​អាវ​ទ្រនាប់​ដែរ។ ​ស្រីៗ​​អាច​ពិនិត្យ​រក​មើល​ចំណុច​អស់​នេះ​ដោយ​ខ្លួន​ឯង មុន​ទៅ​ពិនិត្យ​ឲ្យ​ច្បាស់​ជាមួយ​គ្រូពេទ្យ។ ១- ឡើងដុំពក ឬហើមសុដន់ វិធី​ងាយ​ស្រួល​ជាង​គេ​ដើម្បី​ពិនិត្យ​រក​មើល​​មហារីក​សុដន់​ក្នុង​ដំណាក់​កាល​ដំបូង​នោះ​ គឺយក​ដៃ​ស្ទាប​ជុំ​វិញ​ដោះ​រក​មើល​ដុំ​ពក ឬ​កន្លែង​ហើម ម៉ាស្សា​ផ្នែក​ខាង​ក្រៅ​របស់​ដោះ ដើម្បី​រក​មើល​អ្វី​ប្លែក​កើត​មាន​ ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន។ ប៉ុន្តែ ​ត្រូវ​ដឹង​ថា ​រាល់​ដុំ​ពក កន្លែង​ដែល​ឡើង​ហើម​លើ​សុដន់​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​បណ្ដាល​មក​ពី​មហារីក​ទាំង​អស់​នោះទេ។ ប្រើ​វិធី​ដដែល​នេះ​ដើម្បី​រក​មើល​ដុំ​ពក ឬ​កន្លែង​ហើម នៅ​ពេល​យើង​យក​ដៃ​ស្ទាប​ទៅ​មាន​អារម្មណ៍​ឈឺ។ ប្រសិន​បើ​យើងស្ទាប​ទៅ​ឈឺ​មែន នោះ​អាច​ជា​សញ្ញា​របស់​​មហារីក​សុដន់​មួយ​ដែរ។ ប៉ុន្តែ ​វិធី​ដែល​ច្បាស់​ជាង​គេ​ គឺត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ពិនិត្យ​ឲ្យ​ច្បាស់​លាស់។ ២- តើអារម្មណ៍មិនស្រួលពេលពាក់អាវទ្រនាប់ ជាសញ្ញារបស់ជំងឺមហារីកសុដន់ដែរឬអត់? សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប ពាក់​អាវ​ទ្រនាប់​គឺ​ជា​រឿង​​សំខាន់ ដើម្បី​ទប់​សុដន់​របស់យើង។ ប៉ុន្តែ​ មាន​ស្រីៗ​យើងមួយ​ចំនួន​ជឿ​ថា ការ​ពាក់​អាវ​ទ្រនាប់​រឹប​ពេក ឬ​លើក​សុដន់​ខ្លាំង​ពេក អាច​បណ្ដាល​ឲ្យ​កើត​មហារីក​សុដន់ ប៉ុន្តែ​ការ​ពិត​ទៅ​​គឺ​ជា​រឿង​ជឿ​តាម​គ្នា​ប៉ុណ្ណោះ ហើយ​មិនទាន់​មាន​ភស្ដុតាង​ដើម្បី​បញ្ជាក់​អំពី​មូលហេតុ​មួយ​នេះ​បាន​នៅ​ឡើយ​។ ការ​ពាក់​អាវ​ទ្រនាប់​តឹង​ពេក​ មិន​ទាក់​ទង​ជាមួយ​ការ​កើត​​​មហារីក​សុដន់​ឡើយ។ ប៉ុន្តែ​ មិន​មែន​បាន​ន័យ​ថា អារម្មណ៍​ពេល​ពាក់​អាវ​ទ្រនាប់​ មិន​មាន​ទាក់​ទង​ជាមួយ​មហារីក​សុដន់​ឡើយ។ […]

មហារីកសុដន់

Mastodynia (បញ្ហាឈឺ​សុដន់)

និយមន័យ១- អ្វី​ជា​បញ្ហា​​ឈឺ​សុដន់? ឈឺសុដន់ មក​ពី​ពាក្យ​បច្ចេកទេសភាសា​ក្រិក Mastodynia ជា​អាការៈ​ឈឺ​ចុក​ចាប់​ត្រង់​សុដន់ ដោយ​សារ​ការ​ឡើង​តឹង ​ឬ​បណ្ដាល​ពី​បញ្ហា​ណាមួយ​ ធ្វើ​ឲ្យ​មានការ​​ឈឺ​ចាប់​ ​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ ​ទៅ​តាម​មូលហេតុ​​​ជំងឺ​ ​ហើយ​ការ​ឈឺ​ចាប់​ នឹង​វិវត្ត​កាន់​តែ​ខ្លាំង ​​បើ​មិន​ព្យាបាល​។ ២- ឈឺសុដន់កើតឡើង​ញឹក​ញាប់​ដែរ​ទេ? បញ្ហា​​ឈឺសុដន់ ឧស្សាហ៍​កើត​មាន​បំផុតលើ​មនុស្សស្រី ប៉ុន្តែក្នុង​ករណី​កម្រ បញ្ហា​ឈឺ​សុដន់ ក៏​អាច​កើត​មាន​លើ​មនុស្ស​ប្រុស​ដូច​គ្នា​។ បើ​មាន​ចម្ងល់ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញា​បញ្ហា​ឈឺ​សុដន់​មាន​អ្វី​ខ្លះ?  រោគ​សញ្ញា​បញ្ហា​ឈឺ​សុដន់ ​គឺ​បែង​ចែក​ជា​ ២​ប្រភេទ គឺ​ការ​ឈឺ​ចាប់​រយៈពេល​វែង (Cyclical) ​និង​ឈឺ​ចាប់​រយៈ​ពេល​ខ្លី (Non-Cyclical)។ ករណី​​ឈឺ​ចាប់​រយៈ​ពេល​វែង​ ​អាច​មានរោគ​​សញ្ញា​ដូច​ជា​៖ – ឈឺ​បាត់​ៗ​ ដូច​មក​រដូវ​ – ដោះ​ឡើង​តឹង ឬរឹង – ស្រីៗ​ខ្លះ​​ឈឺ​ស្ទំៗ​ ​ខ្លះ​ឈឺ​ដូច​មាន​រលាក​ ហើយ​ធ្ងន់សុដន់​មួយ​ចំហៀង​​ ខណៈ​​ខ្លះ​ទៀត ​ឈឺ​ដូច​គេ​ចាក់​នឹង​កាំបិត​ ​ក៏​មាន​ – ហើម​សាច់​សុដន់ – អាច​ប៉ះ​ពាល់​លើ​សុដន់​ទាំង​សង​ខាង – អាការៈ​ឈឺ​ចាប់​ នឹង​ចាប់​ផ្ដើម​ឡើង​បន្តិច​ម្ដងៗ ​ហើយ​ក្នុង​ករណី​ខ្លះ ​អាច​ចុកចាប់​ប៉ុន្មាន​អាទិត្យ ​មុន​ពេល​​ថ្ងៃ​រដូវ​មកដល់ – ភាគ​ច្រើន ​គឺ​កើត​លើ​ស្រីៗ​​មាន​វ័យ​ក្មេង ប៉ុន្តែ​ស្រីៗ​ចំណាស់​ ក៏​អាច​ជួប​ប្រទះ​ដូច​គ្នា ​បើ​មាន​ប្រើថ្នាំ​អ័រម៉ូន​ពន្យារ​ពេល​អស់​រដូវ។ ករណី​ឈឺ​ចាប់រយៈ​ពេល​ខ្លី​​ មាន​សញ្ញា​ដូចជា៖ – ប៉ះ​លើ​សុដន់​តែ​ម្ខាង​ តែ​អាច​រាល​ដាល​ពេញ​ទ្រូង – ភាគ​ច្រើន​លើ​ស្រីៗអស់​រដូវ – ការ​ឈឺ​ចាប់​មិន​បាត់​ទៅ​វិញ​ទេ​បន្ទាប់​ពី​ផុត​ថ្ងៃ​មក​រដូវ​ក៏​ដោយ – បើ​ឈាន​ដល់​រលាក​សុដន់​វិញ […]

មហារីកសុដន់

កំពុងពពោះ ស្រាប់​តែ​សុដន់​ប្រែ​ប្រួល​ខុស​ប្រក្រតី គួរ​ធ្វើ​តេស្ត​ចាំ​បាច់​ទាំង​នេះ

ដឹង​ថា​មាន​ផ្ទៃ​ពោះ​ភ្លាម មិន​ថា​ប្តី ឬ​ប្រពន្ធ​ សុទ្ធ​តែ​រំភើប។ យ៉ាង​ណា ស្រីៗ​ហាក់​មាន​ក្តី​បារម្ភ​ច្រើន ​ពេល​ទៅ​ជួប​ពេទ្យ ព្រោះ​ពេទ្យ​អាច​ណែនាំ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ ចាក់​វ៉ាក់​ស៊ាំង និង​ពិនិត្យ​សុខភាព​ផ្សេងៗ។ ប៉ុន្តែ​នៅ​មាន​រឿង​មួយ​ទៀត យើង​គួរ​ដឹង ពេល​ពពោះ ស្រាប់​តែសុដន់​ប្រែប្រួល​ខុស​ប្រក្រតី ​យើង​គួរ​ធ្វើ​តេស្ត​ទាំង​នេះ ដើម្បី​ប្រាកដ​ថា​យើង​គ្មាន​មហារីក​សុដន់ ព្រោះ​អាច​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ១- រោគ​សញ្ញា​មហារីក​សុដន់​ពេល​ពពោះ​ ជាទូទៅ ​ដុំ​នៅ​ក្នុង​សុដន់​អំឡុង​ពេល​ពពោះ មិន​មែន​ជា​ដុំ​មហារីក​ទេ ប៉ុន្តែ ​មហារីក ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ លេច​ចេញ​ដំបូង ក៏​ជា​ដុំ​មួយ​ដែរ។ យើង​គួរ​ប្រាប់​ពេទ្យ ​បើ​សង្ស័យ​មាន​​ដុំ​អ្វី​មួយ​កើត​មាន​ក្នុង​សុដន់។ គ្រូពេទ្យ​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​ដុំ​នោះ ហើយ​ណែនាំ​យើង​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​មើល​ដើម្បី​ឲ្យ​ប្រាកដ​ថា ជាដុំ​មហារីក ឬ​ជា​អ្វី​ឲ្យ​ប្រាកដ។ កុំ​ពន្យារ​រហូត​ដល់​សម្រាល​រួច ឬ​រង់​ចាំ​ដល់​ឈប់​បំបៅ​ដោះ​កូន​អី រក​ឃើញ​កាន់​តែ​លឿន ជួយ​យើង​មាន​ឱកាស​កាន់​តែ​ច្រើន ព្យាបាល​ជា​សះ​ស្បើយ។ ពេទ្យ​នឹង​រៀប​ផែន​ការ​ព្យាបាល​សមស្រប មិន​ប៉ះពាល់​ដល់​កូន​យើង​ទេ ខណៈ​តេស្ត​សំខាន់​មួយ​ចំនួន​ក៏​ត្រូវ​បាន​ណែ​នាំ​សម្រាប់​យើង​ផង​ដែរ។ ២- តេស្ត​ថត​មើល​សុដន់​ដោយ​កាំរស្មី (Mammogram) តេស្ត Mammogram ដើម្បី​ថត​ពិនិត្យ​សុដន់ គឺ​ត្រូវ​បាញ់​កាំរស្មី​កម្រិត​ទាប ដើម្បី​ចាប់​យក​រូបភាព​នៅ​ក្នុង​សុដន់។ កាំរស្មី​ត្រូវ​ចាញ់​ចំ​តែ​សុដន់​ប៉ុណ្ណោះ បែប​នេះ​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ។ ​យើង​ត្រូវធ្វើ​តេស្ត​នេះ បើ​មាន​រោគ​សញ្ញា​ដូច​ជា៖ – ស្ទាប​ឃើញ​មានដុំ​ក្នុង​សុដន់​ – មាន​ហូរ​ឈាម ឬ​សារធាតុ​រាវ​ប្លែក​ហូរ​ចេញ​ពីចុង​សុដន់​ – ស្បែក​សុដន់​ប្រែប្រួល​ខុស​ប្រក្រតី – លេច​ចេញ​រោគសញ្ញា​ដទៃ​ផ្សេង​ទៀត​ ប្រសិន​បើ​អ្នក​គ្មាន​រោគសញ្ញា​ខាងលើ​នេះ​ ក៏​មិន​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​នេះ​ដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ ទើប​​ជា​ពី​មហារីក​ដោះ​ ដឹងអត់រក្សា​គីឡូបែប​ណាបានល្អ? ស្រីៗគួរដឹង! […]

មហារីកសុដន់

សម្គាល់ម៉េចដឹងថា មហារីកសុដន់​​ឈាន​ដល់​ដំណាក់កាលចុងក្រោយ?​

មហារីក​សុដន់ គឺជំងឺ​កាច​សាហាវ​មួយ​ ក្នុង​ចំណោម​មហារីក​ឆក់​យក​ជីវិត​ស្ត្រី​រាប់​សែន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ មហារីកប្រ​ភេទ​នេះ មាន​ ៥ ដំណាក់​កាល គិត​ពី​ដំណាល់​​កាល សូន្យ ដល់​​ដំណាក់​កាល​ទី ៤​ ​ដែលដំណាក់​កាល​ចុងក្រោយ​​ និង​​ធ្ងន់​ធ្ងរ​​បំផុត។ ហើយរោគ​សញ្ញា​អាច​មានដូចជា៖ ១- សុដន់មានដុំ​ ​ដំណាក់​កាល​ដំបូង​ ដុំមហារីក​មាន​ទំហំ​តូច​ណាស់ រហូតដល់​យើងមិនអាច​កត់សម្គាល់ ឬដឹងអ្វីទាំងអស់​ លុះត្រា​តែ​​ថត ​(ស្កេន) ឬ​ប្រើ​​តិច​និក​រក​មើល​​កោសិកា​មហារីក​ ទើប​​​​ដឹង។ និយាយអ៊ីចឹង មិនមែន​ទាល់​តែ​ដល់​ដំណាក់​កាល​ទី៤​ ទើប​យើង​​អាច​ស្ទាប​ដឹង​នោះ​ទេ។​ ស្រីៗមួយ​ចំនួន ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​មាន​ដុំ ​នៅ​នឹង​ទ្រូងមុន​ឈាន​ដល់​ដំណាក់​កាល​នេះ។ ​តែ​ជួន​កាល​​ អាច​មាននៅ​​​ក្លៀក​ ឯ​​​គ្នាយើង​ខ្លះទៀត​​មានអារម្មណ៍​ថា ​ហើម​ទាំង​នៅ​ជុំវិញ​សុដន់​ ​និង​ក្លៀក។​ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ ២- ស្បែកចាប់ផ្ដើមប្រែ មហារីក​សុដន់​ខ្លះ អាច​ធ្វើឲ្យ​ស្បែកយើងខុស​ធម្មតា​ ដូចជា​ ជំងឺ​ Paget’s disease​ ជាជំងឺ​មហារីក​មួយ​ប្រភេទ ​មាន​ដុះដុំ​សាច់​នៅ​ក្បាល​សុដន់។​ ​​អារម្មណ៍​ថារមាស់​ ឬ​ចាក់ៗ​ស្បែក​ ស្បែក​ឡើង​ក្រាស់​ ​ក្រហម​ ពេលខ្លះ​ទៀត​ ស្បែក​អាចប្រះ​ និង​ស្ងួត ជា​អាការៈ​អាច​កើត​មាន​ឡើង។​ ស្បែក​ប្រែប្រួល មក​ពី​មហារីក​សុដន់ កើត​ឡើង​ដោយសារ​ការ​រលាក ឬដោយសារ​សរសៃ​ទឹករងៃ​ស្ទះ​កោសិកា​មហារីក​ ​នាំ​ឲ្យ​មាន​ការ​ឡើង​ក្រហម​ ហើម​ […]

រង្វាស់​សុខភាព​ផ្សេង​ទៀត

ការព្យាបាលនិងការគ្រប់គ្រង

មហារីកសុដន់

​អ្នកជាពីជំងឺមហារីក​សុដន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ សុខភាពផ្លូវចិត្តជា​រឿងសំខាន់​ពេលកំពុងព្យាបាល

មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ដែល​​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ប៉ុន្តែ​ ប្រសិនបើ​យើង​​រក​ឃើញ ក៏​ដូចជា​ការ​ព្យាបាល​ជំងឺ​នេះ​​ទាន់​ពេលវេលា​ យើង​អាច​នឹង​មាន​ឱកាស​ជា​សះស្បើយ​ច្រើន​។ តួយ៉ាង​ ដូច​អ្នក​ស្រី​ យ៉ែម​ ស៊ីវន​ ​រស់នៅ​ក្នុង​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ក៏​ជា​អ្នក​ជំងឺ​ម្នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ផ្សេង​ទៀត ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​​។ ដោយ​សារ​តែ​​ការ​តាំង​ចិត្ត​ខ្ពស់​ ធ្វើ​ឲ្យ​អ្នកស្រី​​អាច​ជម្នះ​រាល់​ឧបសគ្គ​ក្នុង​​ការ​ព្យាបាល​ដ៏​ពិបាក​​នេះ​។ ការ​ដឹង​ពី​វត្តមាន​នៃ​ជំងឺ​មហារីក​ នៅ​ពេល​ដែល​សង្កេត​ឃើញ​ថា​ ​មាន​ដុំ​ពក​​តូច​មួយ​នៅ​លើ​សុដន់​ អ្នក​ស្រី​ក៏​ប្រញាប់​ទៅ​ពិនិត្យ​រាងកាយ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដែល​ជា​លទ្ធផល​ គឺ​អ្នក​ស្រី​កើត​ជំងឺ​មហារីក​សុដន់​ដំណាក់កាល​ទី​២។ ការ​ទទួល​បាន​ដំណឹង​នេះ ​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ភាព​តក់ស្លុត និង​មាន​អារម្មណ៍​ច្របូកច្របល់​ជា​ខ្លាំង ដោយ​មិន​ដឹង​ថា ខ្លួន​អាច​ជា​សះស្បើយ​ឬ​យ៉ាង​ណា​។ ប៉ុន្តែ​ អ្នក​ស្រី​នៅ​តែ​​មាន​ស្មារតី​រឹងមាំ និង​ប្ដេជ្ញា​ចិត្ត​ថា​ ត្រូវ​តែ​យក​ឈ្នះ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ឲ្យ​បាន​។ អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «គ្រាន់​តែ​​​ឮ​ពាក្យ​ថា​​ជំងឺ​មហារីក​ យើង​ជា​ទូទៅ ​អ្នក​ណា​ក៏​ខ្លាច​ដែរ ពាក្យ​​ជំងឺ​មហារីក​។ ពេល​ហ្នឹង​យើង​​អាច​នឹង​នឹក​ឃើញ​ដល់​សេចក្តី​ស្លាប់​ ថា​ប្រសិនបើ​​យើង​កើត​អ៊ីចឹង ប្រហែលជា​អាយុ​មិន​​វែង​ មិន​ដឹង​ថា​ព្យាបាល​បាន​ឬ​មិន​បាន​ យើង​មិន​ទាន់​ដឹង។ គ្រាន់​តែ​កាន់​ក្រដាស​លទ្ធផល​ភ្លាម​ មាន​អារម្មណ៍​ថា​ស្លុត​ចិត្ត​ខ្លាំង​ដែរ​ ហើយ​ខ្ញុំ​ក៏​តាំង​ចិត្ត​​ខ្លួន​ឯង ហើយ​ខ្ញុំ​ប្រាប់​ខ្លួន​ឯ​ង​ថា​ឲ្យ​រឹងមាំ​ឡើង​»​។ ការ​យក​ឈ្នះ​ជំងឺ​មហារីក​ ដំបូង​ឡើយ​ អ្នក​ស្រី​ទទួល​យក​ការ​វះកាត់​ និង​ក្រោយ​មក​ ទើប​ទទួល​បាន​ការ​ព្យាបាល​ដោយ​​គីមី​។ ទោះ​បី​ជា​ការ​ព្យាបាល​ដោយ​គីមី​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ស្រី​តែង​តែ​ក្រើន​រំលឹក​ខ្លួន​ឯង ឲ្យ​ខំ​ជម្នះ​ឧបសគ្គ​នេះ​​ ដោយ​មិន​ចុះ​ចាញ់​ឡើយ​។ បន្ទាប់​មក​ទៀត អ្នក​ស្រី​បន្ត​ការ​ព្យាបាល​ដោយ​បាញ់​កាំរស្មី។ ថ្វី​ត្បិត​តែ​អំឡុង​ពេល​ព្យាបាល​​មាន​ផល​រំខាន​​ច្រើន​ ដូចជា​ជ្រុះ​សក់​ ក្អួត​ […]

មហារីកសុដន់

ជំងឺ​មហារីកសុដន់៖ ការ​ប្រែ​ប្រួល​ទម្ងន់អំឡុង​ពេល​ព្យាបាល

ជំងឺមហារីកសុដន់ គឺជាជំងឺគ្រោះថ្នាក់ និងច្រើន​កើត​មានផង​ដែរ​ ជាពិសេសក្នុងចំណោមមនុស្សស្រី។ ការព្យាបាលជំងឺនេះ អាចបង្កឲ្យ​អ្នកជំងឺទទួលបានផលវិបាកជាច្រើន ដូចជាហត់អស់កម្លាំង និង​ស្ត្រេស ជាដើម​ ដែលទាំងអស់នេះ​ធ្វើឲ្យ​ទម្ងន់អ្នកជំងឺប្រែប្រួល​ញឹកញាប់ នៅអំឡុងពេលព្យាបាល។ កើនទម្ងន់ ១. ការព្យាបាលដោយថ្នាំគីមី ការសិក្សាបានបង្ហាញថា អ្នកជំងឺខ្លះដែលមានជំងឺមហារីកដោះ បន្ទាប់ពីព្យាបាលជាមួយនឹងសារធាតុគីមី​ខ្លះ​សម្រាប់ព្យា​បាលជំងឺនេះ ឬ​ថ្នាំពេទ្យមួយចំនួន នឹងធ្វើឲ្យ​ទម្ងន់​ខ្លួនអ្នកជំងឺកើនឡើង ទោះបីជាការព្យាបាលដោយសារធាតុទាំងនោះត្រូវបានបញ្ចប់ក៏ដោយ។ សម្រាប់អ្នកជំងឺខ្លះព្យាបាលដោយថ្នាំគីមីរួច បាន​ឡើង​ទម្ងន់​ នេះ​ដោយសារ​វិធីផ្សេង​ទៀតក្រៅពីថ្នាំ។ អ្នកជំងឺ​អាចនឹងបាត់បង់សាច់ដុំ និងកើនឡើងជាលិកាខ្លាញ់។ វិធីបញ្ចុះទម្ងន់​ធម្មតា សម្រាប់អ្នកជំងឺទាំងនោះជួនកាលគឺមិនមានប្រសិទ្ធភាពឡើយ។ មូលហេតុមួយទៀតដែលនាំឲ្យ​ឡើងទម្ងន់​ នោះគឺដោយសារ តែ Corticosteroids ដែលជាហេតុនាំឲ្យ​យើងញ៉ាំច្រើន។ Corticosteroids គឺជាអ័រម៉ូន ដែលអាចធ្វើឲ្យ​កើនឡើងជាលិកាខ្លាញ់។ ស្ត្រីដែលព្យាបាលដោយ ពពួកថ្នាំ Steroids អាចនឹងឡើងទម្ងន់ ប៉ុន្តែ ទម្ងន់​ដែលឡើងនេះ ជាញឹកញាប់អាចសម្គាល់​ឃើញនៅរយៈពេលពីរបីសប្ដាហ៍បន្ទាប់ពី​ប្រើជាប់​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖  ជឿអត់ ថាប្រុសៗអាចកើតជំងឺមហារីកដោះដូចស្រីៗដែរ? គួរប្រើថ្នាំបំប៉នបែបណា បើមានជំងឺ​មហារីក? មហារីក ក្លាយជាមេឃាតក ធំជាងគេ នៅប្រទេសអ្នកមាន ថ្នាំពន្យារ​កំណើត អាចកាត់បន្ថយហានិភ័យ​មហារីក ២. ខ្វះការហាត់ប្រាណ ការសិក្សាខ្លះបានបញ្ហាញថា ការឡើងទម្ងន់​ គឺជាប់ទាក់ទងនឹងការដែលមិនសូវហាត់ប្រាណ។ ពេលព្យាបាលជំងឺមហារីក អ្នកជំងឺច្រើនមានអារម្មណ៍ស្ត្រេស អស់កម្លាំង […]

មហារីកសុដន់

ដុំលើសុដន់មនុស្សស្រីប្រភេទ Fibroadenoma អាចបាត់ទៅវិញមិនបាច់ព្យាបាល

១- តើអ្វីជាដុំសុដន់ប្រភេទ fibroadenoma? ដុំ fibroadenoma នៅ​លើ​សុដន់​គឺ​ជា​ដុំ​ស្លូត​មួយ​ដែល​ច្រើន​កើត​លើ​មនុស្ស​ស្រី​វ័យ​ក្មេង។ ដុំនេះមិន​បង្ករ​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​នោះទេ ហើយ​ភាគ​ច្រើន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​​ឯង និ​ងមិន​ចាំ​បាច់​ត្រូវ​ការ​ការ​ព្យាបាល​ដែរ។ ដុំ fibroadenoma ​មិន​មែន​ជា​ដុំ​មហារីក​នោះ​ទេ ហើយ​មិន​រីក​រាល​ដាល​ទៅ​កាន់​សរីរាង្គ​ដទៃ​ផ្សេង​ទៀត​នោះដែរ។ ភាគ​ច្រើន​ដុំនេះ​មាន​ទំហំ​តូច រឹង​ពេល​ប៉ះ តែ​មិន​ឈឺ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ​កើត​មហារីកសុដន់ ប៉ះពាល់​អារម្មណ៍ដៃគូអត់? ២- ដុំ fibroadenomas នៅលើសុដន់មានពីរប្រភេទគឺ៖ ដុំ fibroadenomas ​ធម្មតា​មិន​បង្ករ​ឲ្យ​ឈាន​ទៅ​រក​ជំងឺ​មហារីក​នៅ​សុដន់។ រូប​រាង​របស់​មិន​ប្រែ​ប្រួល​ គឺ​នៅ​ដដែល​បើ​មើល​តាម​មីក្រូទស្សន៍។ ដុំ fibroadenomas សាំ​ញ៉ាំ​មាន​កោសិកា​គីស​តូច​ៗ ផ្ទុក​ទៅ​ដោយ​ទឹក​ពេញ​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ នឹង​​មាន​ជាប់​ជាតិ​កាល់ស្យូម។ ៣- ហេតុអ្វីបានជាស្រីៗកើតដុំ fibroadenomas នៅ​លើសុដន់? អ្នក​វិទ្យា​សាស្ត្រ​មិន​ទាន់​អាច​បក​ស្រាយ​បាន​នៅ​ឡើយ​ទេ ថា​ហេតុ​អ្វី​បាន​ជា​ស្រីៗកើត​ដុំ fibroadenomas។ ប៉ុន្តែ គេ​ជឿ​ថា​អ័រម៉ូន (អឺស្ត្រូហ្សែន) អាច​ជា​មូល​ហេតុ​បង្ករ​ឲ្យ​កើត​បញ្ហា​មួយ​នេះ។ ក្រៅ​ពី​នេះ​នៅ​មាន​ថ្នាំ​គ្រាប់​ពន្យា​កំណើត ពេល​ស្រីៗខ្លះបាន​លេប​មុន​អាយុ​ ២០​ឆ្នាំ គឺ​អាច​ឲ្យ​​វិវត្ដ​ទៅ​ជា​ដុំ fibroadenomas ច្រើន​ជាង​អ្នក​ដទៃ។ ដុំ​នៅ​លើ​សុដន់​អាច​រីក​មាឌ​កាន់​តែ​ធំ​ពេល​ស្រីៗ​កំពុង​ពពោះ ហើយ​​នឹង​អាច​រួញ​មក​វិញ​ពេល​ដល់​វ័យ​អស់​រដូវ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់? ៤- តើធ្វើដូចម្ដេចទើបអ្នកដឹងថាខ្លួនឯងមានដុំនៅលើសុដន់? គ្រូពេទ្យ​នឹង​ពិនិត្យ​លើ​សុដន់​របស់​យើង។ ពេល​ខ្លះ​យើង​ប្រហែល​ជា​ត្រូវ​ការ​ថត​មើល ឬ​ប្រើ​ម៉ាស៊ីន​ថត​សុដន់ ដើម្បី​ដឹង​ថាជាដុំ​មហរីក​ឬ​មិន​មែន និងអាំច​តម្រូវ​ឲ្យ​ច្រឹប​សាច់​នោះ​យក​ទៅ​វិភាគ​នៅ​មន្ទី​ពិសោធន៍។ ៥- ធ្វើដូចម្ដេចដើម្បីកម្ចាត់ដុំ fibroadenomas នៅលើសុដន់ចេញបាន? ទោះ​បី​ជា​ដុំ […]

មហារីកសុដន់

ព្យាបាលមហារីក ប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង បង្កគ្រោះថ្នាក់ខ្លាំង

ត្បិតថ្នាំពេទ្យ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ ប្រកប​ដោយ​ប្រសិទ្ធភាព​ហើយ តែ​ថ្នាំបុរាណ ក៏នៅ​តែមាន​ការប្រើប្រាស់​ច្រើនដែរ ដោយ​ករណី​ខ្លះ ត្រូវប្រើប្រាស់​រួមគ្នា ក្នុង​ពេល​កំពុង​ប្រើប្រាស់​ថ្នាំពេទ្យ។ ប៉ុន្ដែ​សម្រាប់​ការព្យាបាល​ជំងឺមហារីក វេជ្ជបណ្ឌិត បញ្ជាក់​ថា ការប្រើ​ថ្នាំពេទ្យផង និង​ថ្នាំបុរាណ​ផង បង្កគ្រោះថ្នាក់ ជាង​ធ្វើឲ្យ​ស្ថានភាព​ជំងឺ​បាន​ធូរស្រាល។ វេជ្ជបណ្ឌិត​បន្ថែម​ថា ថ្នាំ​ផលិត​ពី​ខ្ទឹមស ខ្ញី និង Ginkgo អាច​ធ្វើឲ្យ​ការព្យាបាល​របួសស្បែក​ចំណាយ​ពេល​យូរ នៅពេល​មហារីកសុដន់​កំពុង​រាលដាល។ លោកស្រី​វេជ្ជបណ្ឌិត Maria Joao Cardoso ជំនាញផ្នែក​វះកាត់ នៅ​មជ្ឈមណ្ឌល​មហារីក Champalimaud ក្នុង​ក្រុង Lisbon ប្រទេស​ព័រទុយហ្កាល់ បន្ដ​ថា ពុំមានភស្ដុតាង បញ្ជាក់​ថា ការព្យាបាល​ដោយ​ថ្នាំបុរាណ ឬ​ក្រែម មាន​ប្រសិទ្ធភាព​នោះទេ។ លោកស្រី​ថា វេជ្ជបណ្ឌិត ចាំបាច់​ត្រូវ​សួរ​អ្នកជំងឺ ពី​អ្វី​ដែល​ពួកគេ​បាន​លេប នៅពេល​វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ​មហារីក។ រីឯ​អ្នកជំងឺ ក៏ត្រូវ​ជជែក​ជាមួយ​វេជ្ជបណ្ឌិត​ផងដែរ ពី​ការ​ព្យាបាល​រួមគ្នា ដោយ​ប្រើ​ថ្នាំ​ពេទ្យ​ផង ថ្នាំ​បុរាណ​ផង លើ​ជំងឺ​មហារីក ដែល​បាន​រាលដាល​លើ​ស្បែក។ នេះដោយសារ​វាអាច​បង្ក​គ្រោះថ្នាក់ ដោយ​ថ្នាំទាំងនោះ អាច​ប៉ះពាល់​លើ​ការព្យាបាល​អ័រម៉ូន ឬ​ការព្យបាល​ដោយ​ថ្នាំគីមី ហើយ​ធ្វើឲ្យ​ដំណើរការ​កំណកឈាម​កាន់តែ​យឺត ដែល​ធ្វើ​ឲ្យ​ការព្យាបាល​របួស​កាន់តែយូរ និង​គួរឲ្យខ្លាច។ អត្ថបទពាក់ព័ន្ធ៖ កូនក្មេងអាចកើតជំងឺមហារីកទេ? រោគសញ្ញានៃជំងឺមហារីកសុដន់ […]

មហារីកសុដន់

រោគសញ្ញានៃជំងឺមហារីកសុដន់ ដឹងកាន់តែលឿន ឱកាសនៃការព្យាបាលជាកាន់តែខ្ពស់

រោគ​សញ្ញា​ដំបូង​របស់​មហារីក​សុដន់ ច្រើន​តែ​មាន​ជាលិកា​រឹង​នៅ​តំបន់​ណា​មួយ​ក្នុង​សុដន់ ឬ ដុំ​ពក​នៅ​ក្លៀក ឬ​ក្នុង​សុដន់។ ការ​ដឹង​ពី​រោគ​សញ្ញា និង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​នៅ​ដំណាក់កាល​ដំបូង បង្កើន​ឱកាស​នៃ​ការ​ព្យាបាល​មហារីក​សុដន់​ឲ្យ​ជា​សះ​ស្បើយ​កាន់​តែ​​ខ្ពស់។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ក្រៅ​សញ្ញា​ដំបូងៗ នៅ​មាន​សញ្ញាសម្គាល់ជាច្រើនទៀត ដែល​បញ្ជាក់​ថា កើត​ជំងឺ​មហារីក​សុដន់។ ១- ចុង​សុដន់​ប្រែប្រួល សញ្ញា​​ដំបូង​នៃ​ជំងឺ​មហារីក​សុដន់​​នោះ ចុង​សុដន់​ចាប់ផ្តើម​ប្រែប្រួល អាច​​ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​ជ្រីវ​ជ្រួញ ។ ២- ធ្លាក់​ឈាម​តាម​ចុង​សុដន់ ការ​ហូរ​ទឹក​រង៉ៃ លាយ​ជាមួយ​ឈាម​តាម​ចុងសដន់ នេះ​ជា​រោគ​សញ្ញា​មួយ​ដែល​អ្នក​មហារីក​សុដន់​គ្រប់​ដំណាក់កាល​ទាំងអស់​ដែល តែង​ជួប​ប្រទះ។​ ទឹក​ដែល​ហូរចេញ​ អាច​មាន​ពណ៌ថ្លា​ ពណ៌លឿង​ដូចខ្ទុះ​ ឬ​ពណ៌ក្រហម​ដូច​ឈាម។​ ៣- មានដុំក្នុងសុដន់ ស្រីៗ​មួយ​ចំនួន ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​មាន​ដុំ​នៅ​​ទ្រូងមុន​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។ ​តែ​ជួន​កាល​​ អាច​មាននៅ​​​ជំុវិញតំបន់ក្លៀក​ ឯ​​​គ្នាយើងខ្លះទៀត​​មាន​អារម្មណ៍​ថា ​ហើម​ទាំង​នៅ​ជុំវិញ​សុដន់ និង​ក្លៀក។ បើ​រក​ឃើញ​ដុំ​មិន​ប្រក្រតី ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ដុំ​ពក​ខ្លះ អាច​មិន​មែន​ជា​មហារីក ប៉ុន្ដែ​ស្រីៗ​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​។ ៤- សុដន់​ប្រែពណ៌ ស្បែក​សុដន់​ប្រែប្រួល មក​ពី​មហារីក​សុដន់ កើត​ឡើង​ដោយសារ​ការ​រលាក ឬ​ដោយសារ​សរសៃ​ទឹករងៃ​ស្ទះ​កោសិកា​មហារីក​ ​នាំ​ឲ្យ​មាន​ការ​ឡើង​ក្រហម​ ហើម​ និង​ខូង​ស្បែក។ ៥- ចេញ​អុជ​នៅ​ស្បែក​សុដន់ ស្បែក​សុដន់​ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ឬស្បែក​ចុង​សុដន់ ពេលខ្លះឡើងពណ៌ក្រហមដូចផ្លែក្រូច និង​មាន​ចេញ​ស្នាម​អុជ​តូចៗ។ ៦- ឈឺចាប់​សុដន់ ឬ​ក្បាល​ដោះ បើ​មាន​ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវទេ […]

មហារីកសុដន់

កើតមហារីកសុដន់ គួរប្រាប់កូនៗដោយវិធីណា?

តួនាទីជាម៉ាក់ម្នាក់ មិន​ងាយ​ស្រួល​ទេ បារម្ភ​ពី​កូនស្ទើ​រគ្រប់​ជំហាន តាំង​ពី​កូនទើប​កើត រហូត​កូន​ធំ នៅ​តែ​បារម្ភ! ចំពោះ​ស្រីៗ​កើត​ជំងឺ​នេះ ក៏​អាច​រស់​នៅ​ទាំង​សប្បាយ​​ចិត្ត ហើយ​ទោះ​ខំ​លាក់​យ៉ាង​ណា ថ្ងៃ​ណា​មួយ កូន​យើង​គង់​តែ​ដឹង។ នេះជា​វិធី​ខ្លះៗ ជួយស្រីៗ មានជំងឺ​មហារីកសុដន់ អាច​និយាយ​រឿង​នេះ​ប្រាប់​កូនៗ កុំ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​កូន​ទៅ​ថ្ងៃមុខ។ ១- គួរ​ប្រាប់​កូនអ្វី​ខ្លះ? អ្វី​យើង​គួរ​តែ​ប្រាប់ ​គឺអាស្រ័យ​​ទៅ​តាម​អាយុ​កូនយើង។ បើ​កូន​​អាយុ​ក្រោម ​៨​ឆ្នាំ​ យើង​ក៏​មិន​ចាំ​បាច់​ប្រាប់​ច្រើន​ទេ តែ​បើកូន​យើង​អាយុ​ច្រើន​ជាង​នេះ ​គួរ​តែ​ប្រាប់​ឲ្យលម្អិត​​បន្តិច ហើយ​ពត៌មាន​ទូទៅ​កូនៗ​គួរ​តែ​ដឹង ​មានដូច​ជា៖ – រោគ​វិនិច្ឆ័យ មហារីក​ដុសន់ – ការរាល​ដាល​របស់​ជំងឺ​ ទៅ​ផ្នែក​ផ្សេងៗ – ដំណើរ​ការ​​ព្យាបាលជំងឺ​ – ​ផល​​ប៉ះពាល់របស់​ជំងឺ ​ទៅ​លើ​សុខភាព និងជីវិតយើង។ ស្រីៗ​យល់​ល្អ​ ​គួររៀប​ពាក្យពេចន៍ ​និយាយ​ជាមួយ​កូនៗជាមុន ដើម្បី​ឲ្យស្រួល​យល់ ផ្តល់​ឱកាស​ឲ្យកូន បាន​សួរ​នាំ​យើង និង​ឧស្សាហ៍​និយាយ​លួង​លោម​កូន​យើងផង។ ចំណុចចម្បង​គួរ​និយាយ​ប្រាប់​កូន​ម្តង​ហើយ​ម្តង​ទៀតពី​ មហារីក​សុដន់​ យើង​កំពុង​មាន គឺដោយ​សារ៖ – កូនយើង ​នឹង​គិត​ថា ខ្លួន​អាច​ជា​មូល​ហេតុធ្វើ​ឲ្យ​ម៉ាក់មានជំងឺ​ អាច​​ស្តី​បន្ទោស​ខ្លួន​ឯង ដូចនេះ​​ត្រូវ​តែ​បញ្ជាក់​ប្រាប់កូនៗ ថា​គ្មាន​នរណា​ម្នាក់​ជា​មូលហេតុ​នាំ​ឲ្យយើង​​មាន​ជំងឺ​នេះ​ទេ។ – ប្រាប់កូន​ថា ​ជំងឺ​នេះ​មិន​មែន​ជា​ជំងឺ​ឆ្លង ​ដូច​ជំងឺ​ផ្តាសាយ​ទេ ក៏​​ពុំ​ចាំ​បាច់​​ភ័យ​ខ្លាចដែរ។ – ដើម្បី​យក​ឈ្នះ​ជំងឺ​នេះ ​ប្រៀប​បាន​នឹងការ​​ធ្វើ​សង្គ្រាម ហើយ​ស​មាជិក​គ្រួសារ​ទាំង​អស់​ ត្រូវ​តែ​រួម​គ្នា​ប្រយុទ្ធ​ទាំង​អស់​គ្នា។ – […]

មហារីកសុដន់

សំណួរ​ដែល​ស្រីៗ​កើត​មហារីក​ដោះ​ចង់​ដឹង​បំផុត

មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​កាយ គឺ​ជា​សុបិន្ដ​អាក្រក់​មួយ​ក្នុង​ជីវិត ពិសេស​បើ​មាន​មហារីក​តែ​ម្តង យ៉ាង​ណា​ជំងឺ​នៅ​តែ​អាច​ព្យាបាល​បង្ក​កុំ​ឲ្យ​រាល​ដាល​បាន។ សម្រាប់​ស្រីៗ មហារីក​ឧស្សាហ៍​កើត​មាន​បំផុត គឺ​មហារីក ហើយ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ​គឺ​ថា ក្រោយ​ការ​ព្យាបាល​មហារីក​ដោះ បំណង​ប្រាថ្នា​ស្រីៗ​គ្រប់​រូប​ចង់​បាន​បំផុត គឺ​មាន​ផ្ទៃពោះ ប៉ុន្តែ​អ្វី​ដែល​គ្នា​យើង​កំពុង​ខ្លាច ពពោះ​អាច​ធ្វើ​ឲ្យ​មាន​មហារីក​រើ​ឡើង​វិញ​ដែរ​អត់? “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ចម្ងល់​ទាំង​ប៉ុន្មាន​គ្នា​យើង​ចង់​ដឹង​បំផុត។ ១- ព្យាបាល​ដោយ​សារធាតុ​គីមី​អាច​មាន​កូន​បាន​អត់? គ្នា​យើង​ទទួល​ការ​ព្យាបាល​ដោយ​សារធាតុ​គីមី​ភាគ​ច្រើន មាន​ការ​ខូច​ខាត​ទៅ​លើ​ក្រពេញ​អូវែ ដោយសារ​តែ​ជាតិ​​ថ្នាំ​ទាំង​នោះ​ធ្វើ​ឲ្យ​យើង​ប្រឈម​អត់​កូន។ ទោះ​បី​ជា ស្រីៗ​មួយចំនួន នៅ​តែ​​អាច​មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​ក្រោយ​ព្យាបាល​មហារីក​ដោះ​ដោយ​គីមី ប៉ុន្តែ​ចាំ​បាច់​បំផុត គួរតែ​ពិភាក្សា​​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ព្យាបាល។ ២- មហារីក​អាច​កើត​ឡើង​វិញ​ទេ? តាម​ការ​សិក្សា​បញ្ជាក់ ករណី ​មហារីក ​រើ​ឡើង​វិញ គ្មាន​ជាប់​ទាក់​ទង​រឿង​មាន​ផ្ទៃ​ពោះ​ទេ។ លើស​ពី​នេះ គេ​បាន​រក​ឃើញ​ថា បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ អាច​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​មាន​មហារីក​ដោះ​ម្តង​ទៀត​បាន។ ៣- ក្រោយ​ព្យាបាល​យូរ​ប៉ុណ្ណា​ទើប​អាច​មាន​កូន? ពេទ្យ​បាន​ណែនាំ​ស្រីៗ​កើត​ មហារីក និង​ព្យាបាល​បាន​ជោគជ័យ គួរ​តែ​ចាំ​យ៉ាង​តិច ២ឆ្នាំ ចាំ​យក​កូន ព្រោះ​រយៈពេល ២ឆ្នាំ គ្រប់​គ្រាន់​សម្រាប់​ឲ្យ​គ្រូពេទ្យ​ដឹង​ថា​មាន​មហារីក​កើត​ឡើង​វិញ ឬអត់។ ប៉ុន្តែ​រឿង​នេះ ក៏​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​យើង​ដែរ ព្រោះ​ពេល​ខ្លះ​អាច​លើស​ពី ២​ឆ្នាំ ដោយសារ​តែ​កត្តា​អាយុ​ ប្រភេទ​មហារីក និង​ចំនួន​កូន​ចង់​បាន​តែ​ម្តង។ ៤- ធ្លាប់​កើត​មហារីក​ដោះ​អាច​ប៉ះ​ពាល់​កូន​អត់? គ្មាន​ការ​សិក្សា​ណា​បង្ហាញ​ថា ជំងឺ​មហារីក​ដោះ​អាច​ប៉ះពាល់​ដល់​កូន​យើង​ទេ។ អត្ថបទពាក់ព័ន្ធ៖ ក្រោយ​ព្យាបាល​ជំងឺមហារីក​សុដន់ ចាំបាច់​ត្រូវញ៉ាំអាហារល្អៗ និង​​ហាត់ប្រាណផង កំពុងពពោះ ស្រាប់​តែ​សុដន់​ប្រែ​ប្រួល​ខុស​ប្រក្រតី […]

មហារីកសុដន់

ចម្ងល់​សំខាន់ៗ​ ៦ ចាំបាច់ត្រូវដឹង​ក្រោយ​ព្យាបាលមហារីកសុដន់​

គ្នា​យើង​ជា​ធម្មតា គ្រាន់​តែ​ឮ​ថា​មហារីក​ខ្លាច​បាត់​ទៅ​ហើយ កុំ​ថា​ឡើយ​ចាំ​ទាល់​តែ​កើត​នោះ ប៉ុន្តែ​បើ​គ្នា​យើង ឬ​អ្នក​ផ្ទះ អាច​ជា​មិត្ត​ភក្តិ​ មហារីក​សុដន់ ចាំ​បាច់​ណាស់​ត្រូវ​ស្វែង​យល់​ពីវា​ឲ្យ​បាន​ច្បាស់ មិន​ចឹង?។ ពេល​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ចម្ងល់​ទាំង ៦ចំណុច គ្នា​យើង​កើត​មហារីក​សុដន់ ចង់​ដឹង​បំផុត។ ១- ធ្វើយ៉ាងណាទើបដឹងការព្យាបាលជោគជ័យ? ពេល​ព្យាបាល​គ្រូពេទ្យ ​នឹង​ណែ​នាំ​គ្នា​យើង ឬម៉ាក់អ៊ំ ​ធ្វើ​តេស្ត​មួយ​ចំនួន ​ដូច​ជា ​ពិនិត្យ​រាង​កាយ​ ពិនិត្យ​ឈាម និង​ថត​កាំរស្មីអ៊ិច ទៅ​តាម​ចវិធី​ព្យាបាល។ លើស​ពី​នេះ​គ្រូពេទ្យ​ អាច​សួរ​នាំ​ពី​អារម្មណ៍​ក្រោយ​ព្យាបាល​ ក្នុង​ករណី​នេះ​ បើ​មាន​អ្វី​មិនស្រួល​ឆាប់​ប្រាប់​ពេទ្យ​ជា​បន្ទាន់។ យើង​អាច​​ជួប​ផល​រំខាន​មួយ​ចំនួន​ដោយ​ការ​ព្យាបាល ប៉ុន្តែក៏​មិន​​មាន​ន័យ​ថា​ការ​ព្យាបាល​បរាជ័យ​នោះ​ដែរ។ ស្វែងយល់មហារីកជាចម្រើនទៀត ចុចទីនេះ ២- ផលរំខានអ្វីខ្លះ? ផល​រំខាន​ធម្មតា​មាន​ដូចជា ​ក្អួត​ និង​អស់​កម្លាំង ​ប៉ុន្តែ​ពេល​ខ្លះ​រោគ​សញ្ញា​នេះ ​ក៏អាច​បណ្តាល​ឲ្យមាន​គ្រោះ​ថ្នាក់​ផង​ដែរ។ អ៊ីចឹង​ បើ​ប្រទះ​រោគ​សញ្ញា​ណា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ខាង​ក្រោម​ កុំ​អែ​អង់ ឆាប់​ទៅ​ជួប​ពេទ្យ​ភ្លាម។ - ក្តៅ​ខ្លួន​លើស​ ៣៧អង្សា​ ឬអាការៈ​ញាក់​ ​ - បញ្ហា​នៅមាត់ ​ដូចជា ​ផ្សា​មាត់​ ឈាម​អញ្ចាញ ​ឬ​ស្ងួត​ក ​ - ក្អក​អត់​បាត់​ - ផ្សា​ពេល​នោម នោម​ញឹក​ ឬ​មាន​ឈាម​ក្នុង​ទឹក​នោម​ - […]

មហារីកសុដន់

​ឧស្សាហ៍​អស់​កម្លាំងដោយសារមហារីកសុដន់ នេះជា​​វិធីដោះស្រាយ

“អស់​កម្លាំង ល្ហិត​ល្ហៃ ចង់​ធ្វើ​អី​ក៏​ធ្វើ​មិន​បាន សុខភាព​ទ្រុឌ​ទ្រោម គ្មាន​អារម្មណ៍​ស្រស់ថ្លា មិន​ចង់​ទៅ​ណា​ទាំង​អស់”។ នេះ​សុទ្ធ​សឹង​ជា​អ្វី ដែលម៉ាក់​អ៊ំ ​ក៏ដូចជា​ស្រីៗគ្នាយើង មាន​ជំងឺ​មហារីក​សុដន់ កំពុង​ប្រឈម​ ក៏​ជា​ពេល​វេលា​ដ៏​ពិបាក​បំផុត ប្រុសៗអត់ដឹងទេ។ ប៉ុន្តែ​អត្ថបទ “Hello គ្រូពេទ្យ” មាន​វិធីដោះស្រាយ​បាន ធ្វើ​ម៉េច​ឲ្យ​រួច​​ផុត​ពី​ភាព​នឿយ​ហត់​ ដោយ​គ្រាន់​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម។ ១- ហាត់ប្រាណ រឿង​នេះ​អាច​ពិបាក​បន្តិច គ្មាន​អ្នក​ណា​នឹក​ឃើញ​ហាត់​ប្រាណ​ទាំង​កំពុង​អស់​កម្លាំង​ចឹង​ទេ។ ប៉ុន្តែ​យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ​ហាត់​ប្រាណ​ជួយ​បង្កើន​ថាម​ពល​រាង​កាយ។ គ្នា​យើង​អាច​ប្រាប់​ម៉ាក់​អ៊ំ ហាត់​ប្រាណ​របៀប​ស្រាលៗ ដូច​ជា ដើរ ជិះកង់ ឬ​ហែល​ទឹក​ក៏​បាន បើ​ហាត់ យូហ្គា​ កាន់​តែ​ល្អ ព្រោះ​ទម្រង់​ខ្លះ​អាច​បង្កើន​ថាមពល​លឿន។ ហាត់​ប្រាណ​ទៀងទាត់​ល្អ​សម្រាប់​សុខភាព។ ២- របបអាហារត្រឹមត្រូវ ញ៉ាំ​អាហារ​ត្រឹមត្រូវ​ជួយ​ឲ្យ​សុខភាព​រឹងម៉ាំ ដូចជា​ បន្លែ ​ផ្លែឈើ​ គ្រាប់​ធញ្ញជាតិ​ ប្រូតេអ៊ីន​ (សាច់​ត្រី) ជា​ដើម។ គួរ​តែ​ញ៉ាំ​ម្ហូប​ស្ងោរ​ ចំហុយ ​ដុត ឬ​អាំង កុំ​ញ៉ាំ​អាហារ​ឆា​មិន​ល្អ​ទេ។ ញ៉ាំ​ស្ករ ​និង​អំបិល​បន្តិច​បន្តួច​បាន​ហើយ ចៀស​វាង​ញ៉ាំ​សាច់​ជាប់​ខ្លាញ់។ សាឡាដ ​និងស៊ូស៊ី​ ក៏គួរ​តែ​​ចៀសវាង​ ការពារ​ករណី​បង្ក​រោគ ហើយ​មុន​ចម្អិន​ត្រូវ​លាង​សម្អាត​ចំណី​អាហារ​ឲ្យ​បាន​ល្អ​សិន។ ចង់គណនា […]

មហារីកសុដន់

គួរប្រើថ្នាំបំប៉នបែបណា បើមានជំងឺ​មហារីក?

ថ្នាំបំប៉ន ដូច​គ្នា​យើង​ដឹង​ហើយ អាច​ជួយ​សុខ​ភាព​ឲ្យ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​​ បើ​​មាន​ជំងឺមហារីកសុដន់ ថ្នាំ​ទាំងនោះ​អាច​ប៉ះ​ពាល់​ដល់​ការ​ព្យាបាល​បាន។ អ៊ីចឹង ​គួរតែ​ប្រើថ្នាំ​បំប៉នដែលត្រូវត្រឹម ​ដូចជា​ វីតាមីន​ ថ្នាំ​​ចម្រាញ់​ចេញ​​ពី​រុក្ខជាតិ ​​និង​ពពួក​អង់ទីអុកស៊ីដ​ (Antioxidants)​ ដែល​មិនប៉ះពាល់​ការ​ព្យាបាល ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ។ ១- អង់ទីអុកស៊ីដ ​(Antioxidants)​ អង់ទីអុកស៊ីដ​ ដូចជា ​ប្រភេទ​វីតាមីន A​ C​ E​ និង Selenium​ អាច​ជួយ​កោសិកា ​ពីការ​​បំផ្លាញ​តាម​រយៈ​​ការ​ព្យាបាល​ដោយ​សារធាតុគីមី ​និង​កាំរស្មី​បាន។​ លើស​ពីនេះ វិតាមីន C​ និង ​E​ អាច​ជួយ​កាត់​​បន្ថយ​​ភាព​នឿយ​ហត់។ ​ជាតិ​អង់ទីអុកស៊ីដ​ ក៏មាន​​នៅ​ក្នុង ​​ផ្លែឈើ​ បន្លែ​មួយ​ចំនួន​ដូចជា​​ផ្លែក្រូច​ ផ្លៃប៉ោម​ ​ការ៉ុត​ ​ឬ​ម្ទេស​ក្រហម។​ ​ថ្នាំបំប៉ន​ទាំងនេះ អាច​រក​បាន​​នៅតាម​បណ្ដា​ឱសថស្ថាន ​ឬ​ផ្សា​រទំនើប​ ប៉ុន្តែ​បើ​​អាច គួរ​​ញ៉ាំបន្លែ​ ផ្លែឈើ​ ខាងលើ​ជំនួស​វិញ ល្អ​ជាង​ ព្រោះ​ថ្នាំបំប៉ន​អាចមាន​ផលរំខាន​របស់វា ដូចនេះ​ទោះបី​ជាវា​ល្អ​សម្រាប់​មហារីក ​ប៉ុន្តែ​បើ​​​ប្រើប្រាស់​ច្រើនពេក អាចនាំ​ឲ្យមាន​មហារីក​​នៅកន្លែង​​ផ្សេង​​ទៀត​។​ សួរ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​មុន​​សម្រេច​ថាលេប​ថ្នាំណា​មួយ។​ ២- តែ​បៃតង​ តែ​បៃតង ​ត្រូវ​គេជឿ​ថាអាច​ព្យាបាល​ជំងឺ​មហារីក​បាន។​ តែបៃតង​ ជួយ​បន្ថយ​ និង​ទប់ស្កាត់​ការរីក​លូតលាស់​សរសៃ​ឈាម​របស់ដុំ​មហារីក។​ យើង​​អាចផឹក​ជាតែ​ […]

មហារីកសុដន់

បើ​​ស៊ាំថ្នាំពេល​ព្យាបាលជំងឺមហារីកសុដន់​គួរ​ធ្វើ​ម៉េច?

អ្វីជាបញ្ហាស៊ាំ​ថ្នាំ? ភាពស៊ាំ​នៃ​ថ្នាំ ​តែង​តែ​កើតមាន​ពេល​ព្យាបាល​ជំងឺ​មហារីកសុដន់។​ ពេល​ដែល​មាន​បញ្ហានេះកើត​ឡើង​ គ្រូពេទ្យ​នឹង​រកវិធី​ផ្សេងៗ ​ដើម្បី​បន្ត​ការ​ព្យាបាល​មហារីក​។​ អត្ថបទ​នេះ​ "Hello គ្រូពេទ្យ" នឹង​ប្រាប់​គួរ​ធ្វើ​ម៉េច? ១- ភាពស៊ាំ​​​ថ្នាំ​​ពេលកំពុង​ព្យាបាល​ជំងឺ​មហារីកសុដន់​ រាល់​ការ​ព្យាបាល​មហារីក​ទាំងអស់ ​តែង​មាន​បញ្ហា​ដោយសារ​តែ​​ជំងឹ​អាច​ស៊ាំ​និង​ប្រភេទ​ថ្នាំ ​ដែល​គ្រូពេទ្យ​ធ្វើការ​ព្យាបាល។​ បើ​​មាន​ភាពស៊ាំ​ ​​ថ្នាំ​ពេល​កំពុង​ព្យាបាល​មហារីក ​មាន​ន័យ​ថាថ្នាំ​ គ្រូពេទ្យ​ប្រើ​លែង​មាន​សកម្មភាព​លើ​កោសិកា​មហារីក​ ​ធ្វើ​ឲ្យ​កោសិកា​មហារីក​នៅ​តែអាច​រីក​​លូតលាស់។​ លើស​ពីនេះ​ភាពស៊ាំ​ថ្នាំ ​ក៏ងាយ​ធ្វើ​ឲ្យ​មហារីក​លាប់ឡើង​វិញ​ផង​ដែរ។​ បញ្ហា​​នេះ អាច​កើតមាន​ ដោយសារ​ថ្នាំ​អសកម្ម​ កោសិកា​គោលដៅ​មាន​ការប្រែ​ប្រួល​ខូច​ DNA​ ឬ​កោសិកា​ស្លាប់់។​ គ្រូពេទ្យ​នឹង​​តាមដាន​ការព្យាបាល​​​ជានិច្ច​ ដើម្បី​ឲ្យដឹង​ថាការ​ព្យាបាល​​​មានប្រសិទ្ធ​ភាព​ ឬអត់។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ២- ប្រើ​ថ្នាំលាយ​គ្នា​​កុំ​ឲ្យ​មាន​ភាពស៊ាំ​ តាម​ការ​ស្រាវជ្រាវ​រកឃើញ​ថា ការ​ប្រើ​ថ្នាំ​លាយ​គ្នា អាច​ពន្យា​ភាព​ស៊ាំនៃ​ថ្នាំ។ ​គ្រូពេទ្យ​ ប្រើថ្នាំ​ផ្សេង​​ដើម្បី​​ទប់ស្កាត់​​ភាព​ស៊ាំនេះ ​​ហើយ​បន្តការ​​ព្យាបាល​តាម​​ក្រោយ​វិញ ឬ​គ្រូពេទ្យ​​អាច​ប្រើថ្នាំ​​ផ្សេងៗ​គ្នា​ ​ប៉ុន្តែ​មាន​មុខងារ​តែមួយ​​ដើម្បី​​កាត់បន្ថយ​បញ្ហា​នេះ។​ ការ​ព្យាបាល​ដោយ​ប្រើវិធី​ផ្សេងៗ​គ្នា​​ មាន​ប្រសិទ្ធភាព​​ជាង​​​ព្យាបាល​ដោយ​វិធី​តែមួយ​មុខ។​ ទោះជា​យ៉ាង​ណា គេត្រូវ​ធ្វើ​ការសិក្សា​បន្ថែម​ទៀត​ ដើម្បី​រកវិធី​ដ៏ល្អ​ ប្រឆាំង​ភាពស៊ាំ​ថ្នាំ​លើជំងឺ​មហារីក​សុដន់។​ ៣- អ្វី​ដែល​គួរ​តែធ្វើ​ - ទៅពិនិត្យ​ឲ្យ​បាន​ទៀងទាត់​ -​ បើមាន​ចម្ងល់​ត្រូវសាកសួរពេទ្យភ្លាម - ភាពស៊ាំ​ថ្នាំ ​អាចកើត​មាន​ចំពោះ​អ្នកជំងឺ​គ្រប់រូប​ ប៉ុន្តែ​កុំភ័យ​គ្រូពេទ្យ​នៅមាន​វិធី​ជួយ​បាន។​ អ្វីយើង​ត្រូវ​ធ្វើ​គឺ ​គប្បីធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ជា​ការ​ស្រេច។​ ភាព​ស៊ាំនៃ​ថ្នាំ ​ជាបញ្ហាធ្ងន់ធ្ងរ​មួយ នាំឲ្យ​អ្នកស្រាវជ្រាវ​កំពុង​រកដំណោះ​ស្រាយ​យ៉ាង​ស្វិតស្វាញ ​ព្រោះ​ថាបើ​ថ្នាំ​ដែលកំពុង​ប្រើប្រាស់​មិន​អាច​ព្យាបាល​ជំងឺ​បាន ​មនុស្សជា​ច្រើន​នាក់​នឹង​ត្រូវ​បាត់បង់​ជីវិត។​   អាន៖ មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ […]

មហារីកសុដន់

​ព្យាបាល​មហារីកសុដន់ ស្រាប់​តែ​លែង​ឃ្លានអី គួរធ្វើម៉េចទៅ​?

គ្នា​យើង​ដឹង​អត់? ក្រោយ​ការ​ព្យាបាល​មហារីក អាច​ជះឥទ្ធិពល ដល់​ការ​ឃ្លាន ឬ​ការ​ញ៉ាំ​បាន។ អ្វី​ធ្វើ​ឲ្យ​មាន​​បម្រែ​បម្រួល​ការ​ញ៉ាំ​ពេល​ព្យាបាល​ជំងឺ​មហារីក?​ ការ​ផ្លាស់​ប្តូរ​នេះ​មិន​ទូទៅ​ទាំងអស់​ទេ ការ​ដែល​ញ៉ាំ មិន​ចូល ឬ​ពិបាក​ញ៉ាំ ​​ដោយ​សារ​តែ​ដូរ​រសជាតិ​ និង​ក្លិន​នៃ​ម្ហូប ឬ ដោយ​សារ​បញ្ហា​មួយ​ចំនួន​ទៀត ដូចជា៖ - នឿយ​ហត់​ក្រោយពីការ​វះកាត់​ - ព្យាបាល​ដោយ​ការ​បាញ់​កាំរស្មី​ - ព្យាបាល​ដោយ​អ័រម៉ូន​ - ការ​ព្យាបាល​ដោយ​សាធាតុ​គីមី​ ក៏​អាច​ដូរ​ការ​ញ៉ាំអ្នក​ជំងឺ​បាន​ដែរ​ ផ្អែកលើ ​របៀប​នៃ​ការ​ញ៉ាំ​ថ្នាំ​នោះ​ និង​ប្រភេទ​ថ្នាំ​ ដូចជា ​​ពពួក ​Adriamycin, ​Cytoxan, ​Doxil ​ឬ​ Methotrexate។ ​​ ១-​ គួរ​ធ្វើម៉េច?​ កុំ​បណ្តោយ​ឲ្យ​ការ​ញ៉ាំ​មិន​ចូល​ធ្វើ​ឲ្យ​រាងកាយ​យើងចុះ​ខ្សោយ។​ ព្យាយាម​ញ៉ាំ ទោះ​មិន​ឃ្លាន​ក៏​ដោយ ព្រោះ​ពោះ​ទទេ អត់​ចំណី នឹង​ធ្វើ​ឲ្យ​រាងកាយ​ចុះខ្សោយ គ្មាន​កម្លាំង​កំហែង ហើយ​ធ្វើ​ឲ្យ​ជំងឺផ្សេងៗ ​អាច​ជ្រាតចូល​បាន ប្រសិន​បើ​មាន​ឱកាស (ជំងឺឱកាស​និយម) ក្រៅ​ពី​មហារីក កំពុង​មាន។​ ២- ព្យាយាមញ៉ាំទោះញ៉ាំ​មិនឃ្លាន ក្រោយ​ការ​ព្យាបាល​​ យើង​គ្មាន​អារម្មណ៍​ថា​ឃ្លាន ឬ​ចង់ញ៉ាំ​​អី​ទេ ដែល​ធ្វើ​ឲ្យ​រាងកាយ​​ចុះ​ទន់​ខ្សោយ​ ​មិនអាច​ប្រឆាំង​នឹង​ជំងឺ​មហារីក ​ក៏​ដូចជា​ផល​រំខាន​នៃ​ការ​ព្យាបាល។​ ​​អាច​សាក​ធ្វើតាម​ជំហាន​ខាង​ក្រោម​បាន៖​ - ញ៉ាំ​អាហារ​ចាន​តូចៗ​ ៥-៦ ដង/ថ្ងៃ​ - ញ៉ាំ​អាហារ​ដែល​ចូល​ចិត្ត​ - […]

មហារីកសុដន់

ស្វែងយល់លម្អិតពីការព្យាបាលមហារីកសុដន់ដោយប្រើអ័រម៉ូន

គ្រាន់តែឮ​ពាក្យ​ថា​មហារីក ស្រីៗ​គ្នា​យើង​ម្នាក់​ណា​ថា​មិន​ញាក់​សាច់ ប៉ុន្តែទោះ​ជំងឺ​នេះ​កាច​សាហាវ​ប៉ុណ្ណា ស្រីៗ​ចាំ​បាច់​ត្រូវ​ដឹង​ច្បាស់​ពីវិធី​សាស្ត្រ​ព្យាបាល ដើម្បី​អាច​សម្រេច​ចិត្តត្រឹម​ត្រូវ ព្រោះគ្រូពេទ្យ​​មានវិធីព្យាបាល​ឲ្យ​ជាសះស្បើយ ។ "Hello គ្រូពេទ្យ" នឹងលើក​យកវិធី​ព្យាបាល​មហារីកសុដន់ ដោយប្រើ​អ័រម៉ូន ឲ្យគ្នា​យើង​បាន​ដឹង។ អ័រម៉ូន ​ផលិត​ចេញ​ពីក្រពេញ ហើយ​ដើរ​តួ​ជា​អ្នក​នាំសារ។ ​ពេល​មាន​រំញោច​អ្វី​មួយ ប្រព័ន្ធ​ប្រសាទ កណ្តាល​បញ្ជូន​សញ្ញាទៅកាន់ក្រពេញ​ពិសេសណាមួយ​ដើម្បី បញ្ចេញ​អ័រម៉ូនទៅ​ក្នុង​ឈាម។ អ័រម៉ូន​ទាំង​នោះ ធ្វើដំណើរ​ទៅភ្ជាប់ Receptors របស់កោសិកា​ ដើម្បីឆ្លើយ​តប និង​ការភ្ញោច។ ដោយឡែក​អ័រម៉ូន​មួយ​ចំនួន​ ធ្វើ​ឲ្យ​កោសិកា​មហារីក​លូតលាស់​លឿន។ ពេលខ្លះ នេះ​អាច​ជាមូលហេតុ​ គ្រូពេទ្យសម្រេច​ចិត្ត​ប្រើ​ការ​ព្យាបាល​ដោយ​អ័រម៉ូន។ ១- អ្វីជាការព្យាបាលដោយអ័រម៉ូន? បើសិនលទ្ធផល​តេស្ត​បង្ហាញថា​ កោសិកា​មហារីក​មាន Receptors ភ្ជាប់​ជាមួយ​អ័រម៉ូន គ្រូពេទ្យនឹង​ប្រើ​ការព្យាបាល​ណា​ដែល​កាត់បន្ថយ ឬរារាំង​មុខងារ​អ័រម៉ូន​នោះ។  ​ព្យាបាល​បែប​នេះ​ហៅថា ការ​ព្យាបាល​មហារីក ​ដោយ​អ័រម៉ូន (Hormone Therapy )។ ២- គួរព្យាបាល​ដោយ​អ័រម៉ូន​ប្រភេទ​ណា? មានវិធី​ច្រើន សម្រាប់​ការព្យាបាល ដូចជា​ រារាំង​មុខងារ​អូវែ រារាំង​ការ​ផលិត អ័រម៉ូន អឺស្ត្រូហ្សែន (Estrogen) ​និង​មុខងារអ័រម៉ូន​នេះ​តែ​ម្តង។ ជារួម ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​បញ្ចេញ អ័រម៉ូន អឺស្ត្រូហ្សែន […]

មហារីកសុដន់

ទើប​ព្យាបាលមហារីកសុដន់ហើយ អ្នកជំងឺគួរញ៉ាំអី គួរតម​អី?

ញ៉ាំ គឺសំខាន់​ខ្លាំង​ណាស់​ ទោះបី​ជាយើង​ឈឺ​យ៉ាង​ណា​ក៏ដោយ។​ អាហារ​មាន​ជីវជាតិ​ទាំង​នោះ​អាច​ជួយ​ឲ្យ​ ​មាន​កម្លាំង មាន​អារម្មណ៍​ល្អ​ ​និង​​ឆាប់​ជា។ ពិសេស​សម្រាប់គ្នាយើង​មាន​ជំងឺ​មហារីកសុដន់ ដែលទើបព្យាបាលរួច ត្រូវ​ដឹង​ថា គួរ​ញ៉ាំ​របៀប​ម៉េច? គួរ​ញ៉ាំ​អីខ្លះ? តមអ្វីខ្លះ? អត្ថបទនេះ​ "Hello គ្រូពេទ្យ" នឹង​ប្រាប់ពីវិធីញ៉ាំ​អាហារ​ដើម្បីទទួលបាន​សុខភាព​ល្អ។ ១- ​វិធីទទួល​បាន​​អាហារ​​សុខភាព​ នរណា​ក៏ចង់​ញ៉ាំ​អាហារល្អ​ចំពោះ​សុខភាព​ដែរ​ ប៉ុន្តែ​ពេល​ខ្លះ​ធ្វើ​ការ​ហត់​ពេក​គ្មាន​ពេល​សម្រាប់​ចម្អិន ឬ​មិន​ចេះ​ចម្អិន ជា​ហេតុធ្វើឲ្យ​​​ជ្រើស​យក​ប្រភេទ​អាហារ​លឿន ​និង​ងាយ​​ស្រួល ​ដូចជា​ ភីហ្សា​ ឬមាន់​បំពង ​ជាដើម។​ ជំហាន​ខាង​ក្រោម​នេះ​អាច​ជួយ​​បាន៖​ - គួរ​តែ​រក​អាហារ​ដែល​មិនត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​ចម្អិន ​ក្លាសេ​ទុក​ក្នុង​ទូ​ទឹកកក។​ ដូចនេះ​​យើង​​អាច​កម្ដៅ ញ៉ាំ​ពេល​ណា​ក៏បាន។​ - ប្រមូលស្តុក​ទុក ​អាហារ​​​មាន​ជីវជាតិ ​ឬ​អាហារ​​​​អាច​ញ៉ាំបាន​នៅ​ពេល​ឈឺ​។ ​ចៀស​វាង​ប្រមូល មី​​ ទឹកក្រូច​ ស្តុកទុក។​ -​ គួររក​អ្នក​ចម្អិន​ឲ្យ អាច​ជា​មិត្តភក្តិ​ ឬ​សមាជិក​គ្រួសារ មិន​ចាំបាច់​ខ្មាសអៀនទេ។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ២- ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​​ ដើម្បី​ទទួល​បាន​ការ​​ណែនាំ​​ ​​អាហារ​ណា​​ល្ អ​គួរ​ញ៉ាំ។​ ​បើ​​​មាន​របស់​​ចូលចិត្ត​ញ៉ាំ​ ហើយ​ឈប់​អត់​បាន ​អាច​សួរ​គ្រូពេទ្យ​ ក្រែងពេទ្យ​​មាន​វិធី​ជួយ​​​បាន។​ ក្នុង​ករណី​ ​មាន​ផ្ទៃពោះ​ ឬបញ្ហា​សុខភាព​ផ្សេងៗ​ […]

មហារីកសុដន់

ក្រោយ​ព្យាបាល​ជំងឺមហារីក​សុដន់ ចាំបាច់​ត្រូវញ៉ាំអាហារល្អៗ និង​​ហាត់ប្រាណផង

អាហារូបត្ថម្ភ​មាន​ជីរជាតិ​​គ្រប់គ្រាន់​​ ពិតជា​សំខាន់​​ណាស់​​ សម្រាប់​​ជា​ថាមពល​​ដល់ស្រីៗគ្នា​យើង​មាន​​ជំងឺ​មហារីក​ ​និងទើប​ឆ្លងកាត់​ការ​ព្យាបាល​​ដោយ​​សារធាតុគីមី​ ហើយ​ការ​ធ្វើលំហាត់ប្រាណ​កាន់​តែ​ជួយ​ឲ្យរាងកាយ​យើង​រឹងមាំឡើង​វិញ​ផងដែរ។​ គួរ​ហាត់​ប្រាណ​បែប​ម៉េច? ហើយ​ចុះ​ចំណីចំណុក គួរ​ញ៉ាំ​របៀប​ម៉េច? "Hello គ្រូពេទ្យ" នឹងប្រាប់​គ្នា​យើង​ឲ្យ​បាន​ដឹង។ ១- អាហារូបត្ថម្ភ របប​អាហារ​ល្អ​ ត្រូវ​តែ​ជាអាហារសម្បូរជាតិ​សរសៃ​ និង​ប្រូតេអ៊ីន ​អាច​ជួយ​​ផ្តល់​​ថាមពល​​ដល់គ្នា​យើងជំងឺ​ប្រឆាំង​​ជំងឺ​មហារីក​​បាន។ ​ប្រភេទ​អាហារ​​នេះ​ជួយ​​បង្កើត​​ជាលិកា​ថ្មីៗ ​​និង​​ជួយ​​ពង្រឹងប្រព័ន្ធ​ការពារ​​រាងកាយ ​​ប្រឆាំង​​​ជំងឺឆ្លង ក៏ដូចជា ​​​ជៀស​ផុត​​ពីផល​​ប៉ះពាល់​ ក្រោយ​ការ​ព្យាបាល​​បានទៀត​ផង។​ ក្រោយ​ព្យាបាល ចំណូល​ចិត្ត​អាហារអាច​ប្រែប្រួល ឬ​ញ៉ាំ​អី​លែងចូល មិន​មាន​អារម្មណ៍​ឃ្លាន។ ត្រង់​ចំណុច​នេះ កុំ​បណ្ដោយ តាម​អារម្មណ៍ ដល់ពេល​ញ៉ាំ ទោះ​មិន​ឃ្លាន​ក៏​ត្រូវ​ញ៉ាំ​ដែរ។ មាន​ភស្តុតាង​​មួយ​​ចំនួន​​បាន​​បង្ហាញថា ​​ការ​ព្យាបាល​​​ជោគ​ជ័យ​ល្អ ​នៅពេល​ដែលគ្នា​យើង​មាន​​ជំងឺ​ញ៉ាំ​អាហារ​​មាន​កាឡូរី​ ​និង​ប្រូតេអ៊ីន​គ្រប់គ្រាន់។​ អាហារ​ទាំងនោះ​​រួម​មាន​ បន្លែ​ ផ្លែឈើ​​ និង​គ្រាប់​​ធញ្ញជាតិ។​​ ២-ហាត់​ប្រាណ​ តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ឃើញ​ថា ​ហាត់ប្រាណ​ពុំមាន​ផល​ប៉ះពាល់​អ្វី​ដល់​ការព្យាបាល​ជំងឺ​មហារីក​ទេ។ ​ផ្ទុយ​ទៅវិញ​វាជួយ​ឲ្យ​រាងកាយ​កាន់​តែ​មាំមួន ហើយ​កាត់​បន្ថយ​ភាព​​ហត់នឿយ​ហត់​ ​ថប់អារម្មណ៍​ ​និង​ជួយដល់​​សុខភា​ព​​ផ្លូវចិត្ត​ ដែល​​ជាកត្តា​​សំខាន់​ក្នុង​ការ​ព្យាបាល​​ជំងឺមហារីក។​ ​វា​ក៏អាច​ជួយ​ដល់សរសៃ​ឈាម​​បេះដូង ​​សាច់ដុំ​ និង​ធ្វើឲ្យសមាស​ភាព​​រាងកាយ​​សមមូល​​គ្នា​ផង​ដែរ។​ តាម​ការសិក្សា​ខ្លះ​ទៀត​ បញ្ចេញ​​សកម្មភាព​​ច្រើន​​បន្ទាប់​​ពី​ធ្វើ​រោគវិនិច្ឆ័យ​រួច ​អាចជួយ​ឲ្យយើង​រស់​នៅ​បាន​​យូរ​ ​និង​មហារីក​មិន​ងាយ​លាប់មក​វិ​​ញ​ទេ។​ អាហារូបត្ថម្ភ​ ​និង​ការ​ធ្វើលំហាត់​ប្រាណ​​ត្រូវ​បាន​គេ​មើល​រំលង​ អំឡុង​ព្យាបាល​​ដោយ​សារធាតុគីមី។​ សរុប​សេចក្តី​មក​ បើយើង​​មាន​​ជំងឺ​​មហារីក​សុដន់ ​​គួរតែ​​រាប់បញ្ជូល​​ការ​ហាត់ប្រាណ​ […]

មហារីកសុដន់

ព្យាបាល​មហារីក​សុដន់ ​ប៉ះពាល់​លទ្ធភាពយកបេប៊ីអត់?

ដូច “Hello គ្រូពេទ្យ” និយាយចឹងថា ស្រីៗអាយុកាន់តែច្រើន កាន់តែប្រឈមជំងឺកាចសាហាវ ពិសេសមហារីកសុដន់។ គ្នាយើងធ្លាប់កើត ឬកំពុងកើត​ជំងឺ​កាច​សាហាវ​នេះ ច្បាស់ជា​ចង់ដឹងខ្លាំងហើយថា ក្រោយព្យាបាល អាចប៉ះពាល់លទ្ធភាព​បង្កកំណើតដែរអត់? អត្ថបទនេះ នឹងស្រាយចម្ងល់គ្នាយើង។ បច្ចុប្បន្ននេះ នៅមិនទាន់មានការសិក្សាណាអះអាងថា មហារីកសុដន់ ប៉ះពាល់រឿងចង់បានបេប៊ីនៅឡើយ ហើយមិនមែនមហារីកសុដន់ទាំងអស់ ធ្វើឲ្យយកអូនៗមិនបានទេ គ្រាន់តែអាស្រ័យលើកត្តាមួយចំនួន៖ ១- វិធីព្យាបាល គ្នាយើងមានជំងឺមហារីក ព្យាបាលដោយការវះកាត់ និងកាំរស្មី ពុំមានផលប៉ះពាល់ដល់ការបង្កកំណើតទេ តែបើព្យាបាលដោយគីមី អាចប្រឈមខ្ពស់។ ២- ប្រភេទនិងដំណាក់កាលមហារីក ពេលស្ថានភាពជំងឺធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ ចៀសមិនផុត ប្រើសារធាតុគីមី ដើម្បីព្យាបាល។ ប្រភេទមហារីកសុដន់មួយចំនួន មិនមានរំញោចជាមួយការព្យាបាលដោយអ័រម៉ូនទេ។ ការព្យាបាលដោយគីមី បង្កហានិភ័យខូចក្រពេញអូវែ (កន្លែងបញ្ចេញមេជីវិតញីដើម្បីបង្កកំណើត) អាចបណ្តាលឲ្យអត់កូន។ ៣- អាយុ គ្នាយើងមានអាយុចាប់ពី ៣០ ឆ្នាំឡើង ងាយប្រឈមករណីអត់កូន ហើយការព្យាបាលដោយគីមីលើស្រីៗអាយុ ៤០ ឆ្នាំឡើង នាំឲ្យឆាប់អស់រដូវ ធ្វើឲ្យមិនអាចមានកូនបាន។ ៤- វិធីការពារ ការព្យាបាលមហារីកសុដន់ដោយគីមី អាចឲ្យស្រីៗគ្នាយើងអត់កូនមែន ប៉ុន្តែពេទ្យមានវិធីបង្ការបញ្ហានេះ មុនពេលព្យាបាល។ វិធីល្អបំផុត គឺយកអូវុល (មេ​ជីវិត​មនុស្សស្រី) ទៅបង្កកទុក សម្រាប់ធ្វើការបង្កកំណើតក្រៅខ្លួន (Vitro […]

មហារីកសុដន់

ខ្លាច! ត្រូវចេះបង្ការផង ប្រយ័ត្នលាប់ឡើងវិញ

មហារីក​សុដន់​ ជា​មហារីក​​ពេញ​និយម​ជាងគេ​ ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​គ្នា​យើង​មាន​ជំងឺ​​​ថែម​ទៀត​ផង។​ បច្ចុប្បន្ន ទោះជា​មាន​បច្ចេកវិទ្យា​ទំនើប​ អាច​កាត់​យក​ដុំ​មហារីក​ចេញ​យ៉ាង​ណា​ក៏​ដោយ ​ក៏ ១០​-២០ ភាគរយ ​អាច​ឡប់​ឡើង​វិញ​បាន ដោយសារ​តែ​ពេល​កាត់​អាច​សល់​កោសិកា​ខ្លះ​ ហើយ​កោសិកា​នោះ​នឹង​វិវត្ត​ជា​កោសិកា​មហារីក​វិញ​បាន ជាភាសា​បច្ចេកទេស ​ហៅថា Local Recurrence។ ចំណែក​​កោសិកា​​ កើត​មាន​ឡើងវិញ​នៅ​កន្លែង​ចាស់ ​ហៅថា Regional​ Recurrence។​ មហារីក​អាច​រីករាល​ដាល​ទៅ​សរីរាង្គ​ដទៃ​ផ្សេង​ទៀត​ ដូចជា​ ខួរឆ្អឹង​ខ្នង​ ឬសួត​ ហៅថា​ Metastasis។​ មហារីក​សុដន់​ អាច​ឡប់​មក​វិញ​ក្នុង​រយៈពេល​ ៣-៤​ ខែ​ ឬ​ឈាន​ដល់​ឆ្នាំ។​ រោគ​សញ្ញា​មហារីក​សុដន់​ អាស្រ័យ​តាម​ទីតាំង​មហារីក។​ ការ​ឡប់​ឡើង​វិញ​នៃ​ជំងឺ​មហារីក​សុដន់​នៅ​កន្លែង​ចាស់​ រោគ​សញ្ញា ​ដូចជា​ មាន​ដុំ​ឡើង​រឹង​ មាន​សញ្ញា​រលាក​ ឬ​ឡើង​ក្រហម​ ក្បាល​សុដន់​រាប​ស្មើ​ ឡើង​ហើម​មាន​ឈាម​ ឬ​ខ្ទុះ​ហូរចេញ​ពី​ក្បាល​សុដន់។​ ករណី​ខ្លះ​ មហារីក​អាច​រាលដាល​ទៅ​សរីរាង្គ​សំខាន់ៗដទៃទៀត​ដូចជា៖​ ១- រាលដាលដល់ខួរក្បាល ​បើ​រាល​ដាល​ដល់​ខួរក្បាល​ រោគ​សញ្ញា​លាប់ឡើងវិញ គឺ​ឈឺក្បាល ហើយ​ការ​ឈឺ​ក្បាល​នោះ ​ខុស​ពីឈឺក្បាល​ធម្មតា​​ ត្រង់​ឈឺខ្លាំង​ យូរ ​ហើយ​ញឹក​ញាប់។​ ​យោង​តាម​អ្នកឯកទេស​ រោគសញ្ញា​ដទៃ​ទៀត ​ដូចជា​ ប៉ះពាល់​គំហើញ និង​សាច់ដុំ​ចុះ​ខ្សោយ​ក៏​មាន​​​ដែរ។ ​ដូចនេះ​ បើ​​​កើតមហារីក​សុដន់ ហើយ​ឈឺក្បាល​ខ្លាំង​ និង​មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ​ ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។​ ២- រាលដាលដល់ថ្លើម ក្នុង​ករណី​ខ្លះ​ […]