Breast Cancer (ជំងឺមហារីកសុដន់)
និយមន័យ១- អ្វីទៅជាមហារីកសុដន់? ក្រោយភាពពេញវ័យ សុដន់ស្រ្ដីផ្ទុកទៅដោយសារជាតិខ្លាញ់ ជាលិកាតភ្ជាប់ និង មានបំពង់តូចៗរាប់ពាន់ និងក្រពេញតូចៗសម្រាប់ផលិតទឹកដោះ។ បំពង់តូចៗមានក្នុងសុដន់ ឬថង់ផលិតទឹកដោះ នឹងដឹកជញ្ជូនទឹកដោះទៅកាន់ចុងសុដន់។ មហារីក កើតឡើងដោយសារកោសិកានៅក្នុងខ្លួនកើនលើសចំនួនខុសធម្មតា បាត់បង់សមត្ថភាពក្នុងការគ្រប់គ្រង ខណៈប្រភេទមហារីកសុដន់ ចែកចេញជា ២ ប្រភេទ៖ – Ductal carcinoma៖ សំដៅនៅពេលមហារីកចាប់ផ្ដើមបង្កឡើងក្នុងបំពង់បង្ហូរទឹកដោះចាប់ពីក្រពេញផលិតទឹកដោះទៅចុងសុដន់ និង ជាប្រភេទមហារីកឧស្សាហ៍ជួបប្រទះជាងគេ។ – Lobular carcinoma៖ សំដៅពេលកោសិកាមហារីក ចាប់ផ្ដើមបង្កឡើងក្នុងក្រពេញផលិតទឹកដោះ។ ករណីមហារីកសុដន់រាលដាល(Carcinoma invasive) ចាប់ផ្ដើមឡើងនៅពេលកោសិកាមហារីករាលដាលចេញពីក្រពេញផលិតទឹកដោះ ឬបំពង់បង្ហូរទឹកដោះ និងឆ្លងចូលទៅកាន់កោសិកាជិតៗ ជាហេតុបង្កើនឱកាស រីករាលដាលទៅកាន់សរីរាង្គផ្សេងទៀតលើក្នុងរាងកាយ។ ករណីមហារីកសុដន់មិនរាលដាល ដែលកោសិកាមហារីកស្ថិតនៅកន្លែងដើមដដែល ហើយមិនទម្លុះចេញមកក្រៅ។ យ៉ាងណាក៏ដោយ កោសិកាទាំងនេះ នៅតែអាចវិវត្តទៅជាមហារីកសុដន់រាលដាលបានដូចគ្នា។ ២- កើតឡើងញឹកញាប់ប៉ុណ្ណា? មហារីកសុដន់ ងាយនឹងកើតឡើងខ្លាំងណាស់ ជាទូទៅ ប៉ះពាល់ទៅស្រ្តីច្រើនជាងបុរស។ បើមានចម្ងល់បន្ថែម គួរពិភាក្សា ឬប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត។ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? រោគសញ្ញាដំបូងរបស់មហារីកសុដន់ ច្រើនតែមានជាលិការឹងនៅតំបន់ណាមួយក្នុងសុដន់ កូនកណ្តុរនៅក្លៀក ឬក្នុងសុដន់។ រោគសញ្ញាផ្សេងទៀតរួមមាន៖ – ឈឺក្នុងក្លៀក ឬសុដន់ មិនមែនបណ្ដាលពីការមកវដ្តរដូវ – មានទ្រុឌ ឬស្បែកសុដន់ឡើងក្រហម ដូចផ្លែក្រូច – រមាស់ចុងសុដន់ម្ខាង – មានហូរទឹករងៃ […]