ឧស្សាហ៍ផឹកគ្រឿងស្រវឹងជាប្រចាំ ប្រយ័ត្នកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន
ឱកាសនៃការកើតជំងឺទឹកនោមផ្អែម គឺអាស្រ័យទៅលើហ្សែន និងបែបបទរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ ការផឹកគ្រឿងស្រវឹងជាប្រចាំ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។ ជាក់ស្តែង ជំងឺទឹកនោមផ្អែមប្រភេទ២ ជាបញ្ហាសុខភាពដែលអាចគ្រប់គ្រងបាន។ ប៉ុន្តែ ក្នុងករណីដែលយើងគ្រប់គ្រងមិនបានល្អ នោះនឹងអាចពាក់ព័ន្ធនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ រួមមានជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ងងឹតភ្នែក ជំងឺតម្រងនោម និងការខូចសរសៃប្រសាទ។ [embed-health-tool-heart-rate] ការផឹកគ្រឿងស្រវឹង អាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម ចំណុចសំខាន់ៗបីយ៉ាង ដែលការផឹកគ្រឿងស្រវឹង អាចជាកត្តាបង្កឲ្យកើតជំងឺទឹកនោមផ្អែម៖ ផឹកគ្រឿងស្រវឹងក្នុងកម្រិតច្រើនជាប្រចាំ អាចកាត់បន្ថយភាពរំញោចទៅនឹងអាំងស៊ុយលីនរបស់រាងកាយ ដែលអាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។ ជំងឺទឹកនោមផ្អែម ជាផលរំខានទូទៅនៃជំងឺរលាកលំពែងរ៉ាំរ៉ៃ ដែលអាចបណ្តាលមកពីការផឹកគ្រឿងស្រវឹងច្រើន។ គ្រឿងស្រវឹងផ្ទុកកាឡូរីច្រើន ដូច្នេះហើយ ការផឹកគ្រឿងស្រវឹងក៏អាចបង្កើនហានិភ័យនៃការធាត់ជ្រុល ឬលើសទម្ងន់ ដែលអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ២ អស់កម្លាំង ព្រឹលភ្នែក ស្រេកទឹកខុសពីធម្មតា នោមច្រើនជាងធម្មតា ជាពិសេសនៅពេលយប់ រមាស់ប្រដាប់ភេទ របួសក្រជាសះស្បើយ។ ប៉ុន្តែក៏មានអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ជាច្រើននាក់ ពុំមានរោគសញ្ញាដែរ ដូច្នេះហើយ ការពិនិត្យសុខភាពជាមួយនឹងគ្រូពេទ្យជំនាញ គឺជាជម្រើសតែមួយគត់។ អត្ថទពាក់ព័ន្ធ៖ សារសំខាន់នៃការរក្សាទុក និងគុណភាពរបស់អាំងស៊ុយលីន ទម្លាយមូលហេតុធំៗ បណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម អ្នកមានជំងឺទឹកនោមផ្អែម […]