សម្តេចចេញបញ្ជាឲ្យក្រុមហ៊ុនឯកជនធ្វើតេស្តរកជំងឺកូវីដលើបុគ្គលិកដោយខ្លួនឯង
ថ្លែងនៅព្រឹកថ្ងៃទី០១ កក្កដា ២០២១ នេះ ក្នុងពិធីដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យក្រុមហ៊ុនឯកជនធ្វើតេស្តសំណាករកកូវីដលើបុគ្គលិកខ្លួនឯង។ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យនិយោជកគ្រប់គ្រងបុគ្គលិកកម្មករ ដោយអាចធ្វើតេស្តរកជំងឺកូវីដ ១៩ លើបុគ្គលិករបស់ខ្លួន មិនចាំបាច់ហៅគ្រូពេទ្យទៅធ្វើតេស្តនោះឡើយ។ ការអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនធ្វើតេស្តសំណាករកវីរុសកូវីដលើបុគ្គលិកខ្លួនឯងនេះ ដើម្បីចៀសវាងការឆ្លងរាលដាលកាន់តែខ្លាំង ហើយគ្រប់គ្រងជំងឺកូវីដ ១៩ បានកាន់តែរហ័ស។