ស្រីៗគ្នាយើង ត្រូវបានណែនាំឲ្យធ្វើតេស្ត ពិនិត្យមាត់ស្បូន ឬធ្វើតេស្តមាត់ស្បូន រៀងរាល់ឆ្នាំឱ្យបានឆាប់នៅពេលដែលឈានចូលអាយុ ២១ ឆ្នាំ ទោះបីជាពួកគេមិនមានសកម្មភាពផ្លូវភេទក៏ដោយ។ ការពិនិត្យមាត់ស្បូន គឺជាតេស្តមួយដែលជួយរកមើលភាពមិនប្រក្រតីនៅក្នុងមាត់ស្បូន ការពារពីការកើតមហារីកមាត់ស្បូន។