យល់ដឹងអំពីរោមប្រដាប់ភេទបុរស
បញ្ហាទូទៅ
សុខភាពផ្លូវចិត្ត
ជំងឺមហារីកឧស្សាហ៍កើត
សុខភាពក្រពេញប្រូស្តាត
បញ្ហាលិង្គមិនឡើងរឹង
ជំងឺមហារីកសួត
បញ្ហាឆាប់ចេញទឹកកាម
ថ្វីត្បិតតែបច្ចុប្បន្ន ថ្នាំពេទ្យមានប្រសិទ្ធភាពខ្ពស់យ៉ាងណាក្ដី ប៉ុន្តែជួនកាល យើងអាចកម្ចាត់បញ្ហាមួយចំនួនបានដោយគ្រាន់តែប្រើវិធីសាស្ត្រងាយៗប៉ុណ្ណោះ។ ប្រសិនបើគ្នាយើងប្រឈមនឹងអាការៈឈឺចាប់រាងកាយ ឬស្រ្តេស អាចសាកល្បងវិធីសាស្ត្រទាំង៥ខាងក្រោមនេះ។ ១. ប្រើទឹកកកស្អំលើបរិវេណឈឺចាប់ ការប្រើទឹកកក គឺជារូបមន្តបែបបុរាណ និងល្អបំផុតដើម្បីជួយដោះស្រាយការឈឺចាប់នៅផ្នែកណាមួយនៃរាងកាយ។ ទឹកកកអាចជួយព្យាបាលរបួសស្រួចស្រាល់ និងការរលាក ព្រមទាំងការហើមបានយ៉ាងស័ក្ដិសិទ្ធិ។ ហេតុនេះហើយ ក្នុងករណីដែលយើងជួបប្រទះបញ្ហាទាំងនេះ គួរសាកប្រើទឹកកកស្អំនៅបរិវេណដែលរងរបួស ឬងូតទឹកកកតែម្ដង។ [embed-health-tool-heart-rate] ២. ម៉ាស្សានៅចន្លោះចិញ្ចើមដើម្បីកាត់បន្ថយស្រ្តេស ការសង្កត់នៅត្រង់បរិវេណនេះ អាចជួយបំបាត់រាល់ការឈឺចាប់ និងស្រ្តេសបណ្ដោះអាសន្នបាន។ អីចឹងហើយ គ្នាយើងអាចធ្វើការសង្កត់ ឬម៉ាស្សានៅត្រង់ចន្លោះចិញ្ចឹម ដើម្បីដោះស្រាយបញ្ហាខាងលើ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ម៉ាស្សាត្រចៀក ជាមួយគ្នានេះដែរ ការសង្កត់នៅត្រង់ត្រចៀកក៏អាចជួយកាត់បន្ថយស្រ្តេស និងការថប់បារម្ភពីរាងកាយបានដូចគ្នា។ ៤. ញ៉ាំទឹកក្រូចស្រស់ ពិតណាស់ វីតាមីនC ផ្ដល់គុណប្រយោជន៍យ៉ាងច្រើនដល់រាងកាយ ជាពិសេសគឺជួយបំបាត់បញ្ហាស្រ្តេស។ កម្រិតស្រ្តេសខ្ពស់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងកង្វះវីតាមីនC ដូច្នេះហើយ យើងអាចបង្កើនវីតាមីនC ដោយការញ៉ាំទឹកក្រូចស្រស់ជាប្រចាំ។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា […]
បញ្ហាស្រ្តេសការងារធ្ងន់ធ្ងរ កើតឡើងនៅពេលដែលយើងមិនអាចគ្រប់គ្រងស្រ្តេសបានល្អ និងចេះតែបណ្ដោយរយៈពេលយូរ។ បើយោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា មនុស្សពេញវ័យម្នាក់ក្នុងចំណោម៤នាក់ ប្រឈមនឹងបញ្ហានេះនៅក្នុងជីវិតរបស់ខ្លួន។ តើស្រ្តេសការងារធ្ងន់ធ្ងរ មានសញ្ញាព្រមានអ្វីខ្លះ? សញ្ញាទាំង៧នៃស្រ្តេសការងារធ្ងន់ធ្ងរ គ្នាយើងគួរប្រុងប្រយ័ត្ន ១. នឿយហត់ទាំងចិត្ត និងកាយ គ្នាយើងអាចមានអារម្មណ៍នឿយហត់ទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ដែលបណ្ដាលមកពីស្រ្តេស ឬរឿងរ៉ាវប៉ះទង្គិចផ្លូវចិត្តណាមួយ ហើយអារម្មណ៍បែបនេះ អាចកើតឡើងដោយសារតែសម្ពាធការងារ ឬបរិយាកាសជុំវិញខ្លួន ខ្វះខាតធនធាន ឬធ្វើការរយៈពេលយូរម៉ោងជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. មានអារម្មណ៍កើតទុក្ខខ្លាំង ប្រសិនបើយើងតែងមានអារម្មណ៍ខ្វះទំនុកចិត្តលើខ្លួនឯងញឹកញាប់ ឬមិនសប្បាយចិត្តជាប្រចាំ នោះអាចជាសញ្ញានៃស្រ្តេសការងារធ្ងន់ធ្ងរហើយ។ [embed-health-tool-bmr] ៣. ភ្លេចភ្លាំងច្រើន ឬពិបាកផ្ដោតអារម្មណ៍ ទន្ទឹមនឹងនេះដែរ ស្រ្តេសការងារធ្ងន់ធ្ងរក៏អាចនាំឲ្យយើងច្របូកច្របល់ ភ្លេចភ្លាំង និងពិបាកផ្ដោតអារម្មណ៍។ នៅពេលដែលយើងធ្វើការងារច្រើន គេងមិនគ្រប់គ្រាន់ ស្រ្តេស និងប្រើប្រាស់អ៊ីនធើណែតច្រើនជ្រុល ក៏អាចបង្កជាបញ្ហានេះដែរ។ ៤. ប្រព្រឹត្តកំហុសឆ្គងតូចតាច កំហុសឆ្គងតូចតាចនៅកន្លែងធ្វើការងារ ដែលរួមមានភ្លេចធ្វើកិច្ចការ ឬភ្លេចថ្ងៃដែលត្រូវដាក់ឯកសារ អាចបង្កជាហានិភ័យដល់យើងបាន។ បើគ្នាយើងប្រព្រឹត្តកំហុសឆ្គងបែបនេះញឹកញាប់ គួររកវិធីដោះស្រាយហើយ។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង គ្រឿងផ្សំក្នុងអាហារ […]
ពេលខ្លះ អ្នកដែលមានបញ្ហាផ្លូវចិត្តអាចកើតមានអាកប្បកិរិយាព្រហើនកោងកាច ឬប្រើហិង្សាដោយខ្វះការពិចារណា។ ប៉ុន្តែ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាលត្រឹមត្រូវ នោះពុំបង្កជាគ្រោះថ្នាក់ដល់អ្នកផ្សេងទៀតឡើយ។ ជាទូទៅ អ្នកជំងឺផ្លូវចិត្តច្រើនតែចូលចិត្តធ្វើបាបខ្លួនឯង ច្រើនជាងធ្វើបាបអ្នកដទៃ។ ជំងឺផ្លូវចិត្ត និងអំពើហិង្សា ពិតណាស់ អំពើហិង្សាមិនមែនជារោគសញ្ញានៃជំងឺផ្លូវចិត្តឡើយ ហើយទំនាក់ទំនងរវាងជំងឺផ្លូវចិត្ត និងអំពើហិង្សាក៏មានភាពស្មុគស្មាញផងដែរ។ ការស្រាវជ្រាវបានបង្ហាញថា ក្នុងករណីដែលអ្នកជំងឺមិនប្រើប្រាស់សារធាតុញៀនផ្សេងៗ ជំងឺផ្លូវចិត្ត អាចជះឥទ្ធិពលតិចតួចប៉ុណ្ណោះ ក្នុងការប្រព្រឹត្តអំពើហិង្សា។ ទន្ទឹមនឹងនេះដែរ ជំងឺផ្លូវចិត្ត ដែលរួមមានជំងឺវិកលចរិត អាចមានការពាក់ព័ន្ធនឹងអាកប្បកិរិយាកោងកាង ឬប្រើប្រាស់ហិង្សា ប្រសិនបើអ្នកជំងឺ៖ មិនបានទទួលការព្យាបាលត្រឹមត្រូវ ប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង មានប្រវត្តិប្រើប្រាស់អំពើហិង្សាពីមុន ប្រឈមនឹងរោគសញ្ញាវិកលចរិត ស្ថិតក្នុងភាពភ័យខ្លាច (ឧទាហរណ៍៖ គិតថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់) កើតមានរោគសញ្ញាវិកលចរិតជាលើកដំបូង។ [embed-health-tool-bmi] ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការព្យាបាលជំងឺផ្លូវចិត្ត និងបញ្ចៀសអំពើហិង្សា ដើម្បីបញ្ចៀសអំពើហិង្សា ដែលអាចពាក់ព័ន្ធនឹងរោគសញ្ញានៃជំងឺផ្លូវចិត្ត យើងចាំបាច់ត្រូវណែនាំដល់អ្នកដែលមានបញ្ហាផ្លូវចិត្ត ឲ្យប្រញាប់ទទួលយកការព្យាបាលឲ្យបានកាន់តែឆាប់ កាន់តែប្រសើរ។ ម្យ៉ាងវិញទៀត យើងក៏គួរយល់ថា ជំងឺផ្លូវចិត្តមិនមែនជាជម្រើសសម្រាប់អ្នកណាម្នាក់ឡើយ ប៉ុន្តែជំងឺមួយនេះអាចកើតលើមនុស្សគ្រប់គ្នា ដោយមិនប្រកាន់អាយុ ឬភេទនោះទេ។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]
គ្នាយើងតែងតែខឹងមួម៉ៅ នៅពេលដែលការរំពឹងទុកមិនដូចចិត្ត ឬប្រឈមនឹងការប្រមាថ លេងសើច គំរាមកំហែង ឬការមិនយកចិត្តទុកដាក់ពីអ្នកដទៃជាដើម។ ជួនកាល យើងខ្លួនឯង គឺជាមូលហេតុនៃកំហឹងតែម្ដង ដោយធ្វើឲ្យយើងមានអារម្មណ៍មិនល្អពេញមួយថ្ងៃក៏មាន។ ប៉ុន្តែ តាមពិតទៅ កំហឹង ជាអារម្មណ៍បែបធម្មជាតិ ហើយក៏មិនមានអ្វីដែលល្អគ្រប់ដប់ ឬសមតាមបំណងយើងរហូតដែរ។ យ៉ាងណាមិញ តើយើងអាចគ្រប់គ្រង ឬរំងាប់កំហឹងទាំងនេះ ដោយមិនបង្កការឈឺចាប់ដល់អ្នកដទៃ ឬខ្លួនឯងបានដោយវិធីណាខ្លះ? គន្លឹះបញ្ចេញកំហឹង ដោយមិនប៉ះពាល់ដល់អ្នកដទៃ រៀនទទួលអារម្មណ៍ខឹង ដោយការដកដង្ហើមឲ្យវែងៗ ដើម្បីរំងាប់អារម្មណ៍ និយាយពីតម្រូវការរបស់យើងឲ្យបានច្បាស់លាស់ រួមទាំងអារម្មណ៍ និងតម្រូវការដែលត្រូវបានមើលរំលង ឬមិនអើពើ បញ្ចេញកំហឹង ដោយការស្រែកឲ្យខ្លាំងៗ ឬវាយខ្នើយ កំហឹងគ្រាន់តែជាអារម្មណ៍ធម្មតារបស់មនុស្សយើងប៉ុណ្ណោះ ដូច្នេះហើយគ្នាយើងមិនគួរមានអារម្មណ៍ខុសឆ្គងឡើយ។ យើងអាចឆ្លើយតបនឹងកំហឹងដោយវិធីណាខ្លះ? ១. ធ្វើចលនា ពិតណាស់ ការធ្វើចលនារាងកាយ អាចជួយបង្កើនថាមពលផ្លូវចិត្តរបស់យើងបាន ហេតុនេះហើយ គ្នាយើងគួរដើរលំហែកាយ ឬធ្វើលំហាត់ប្រាណដើម្បីជួយឲ្យមានអារម្មណ៍ប្រសើរឡើង ដូចជាការហាត់យូហ្គា រាំ ឬដកដង្ហើមឲ្យវែងៗ ដើម្បីរំសាយកំហឹងរបស់យើង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. សរសេរពីអារម្មណ៍ មួយវិញទៀត យើងក៏អាចយកឈ្នះកំហឹង ដោយការសរសេរគំនិត ឬអារម្មណ៍នៅលើក្រដាសសៀវភៅបានផងដែរ។ ចំណុចនេះ […]
ប្រភេទរឿងបែបរន្ធត់ ព្រឺព្រួច អាចធ្វើឲ្យគ្នាយើងខ្លះមានអារម្មណ៍រំភើបរីករាយ ក៏ដូចជារសាយអស់ទុក្ខកង្វល់ ខណៈអ្នកខ្លះទៀតចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ ដោយគិតថាសាច់រឿងអាចនឹងក្លាយទៅជាការពិត។ ពិតណាស់ ការមើលរឿង ឬរូបភាពបែបរន្ធត់ ក៏អាចធ្វើឲ្យយើងថប់បារម្ភ ភ័យស្លន់ស្លោ ឆាប់មានរំញោចទៅនឹងរឿងរ៉ាវផ្សេងៗ និងចេះតែគិតអវិជ្ជមាន ដែលកត្តាទាំងនេះ រួមចំណែកធ្វើឲ្យបេះដូងរបស់យើងលោតញាប់ជាងធម្មតា ហើយអ័រម៉ូនស្រ្តេសកើនឡើងកាន់តែខ្លាំង។ ទន្ទឹមនឹងនេះដែរ ប្រតិកម្មនៃភាពរំភើប ដែលជាផ្នែកសំខាន់មួយអំឡុងពេលមើលរឿងបែបរន្ធត់ អាចធ្វើឲ្យយើងគេងមិនលក់ ក៏ដូចជាយល់សប្ដិអាក្រក់ ដែលជាហេតុនាំឲ្យជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការខួរក្បាលនៅថ្ងៃបន្ទាប់ ព្រមទាំងមានទំនាក់ទំនងបញ្ហាសុខភាពផ្លូវចិត្តផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អ្នកជំនាញបានណែនាំថា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃភាពយន្តបែបរន្ធត់ទាំងនេះ គ្នាយើងអាចសាកល្បងស្វែងយល់ពីប្រភេទរឿងបែបរន្ធត់ណាខ្លះដែលស័ក្ដិសមសម្រាប់យើង និងរឿងណាខ្លះដែលមិនគួរមើល។ ប៉ុន្តែ បើយើងបារម្ភថាមើលរឿងទាំងនេះ អាចបង្កជាបញ្ហា យើងគួរតែមើលនៅពេលថ្ងៃ ឬជាមួយអ្នកជិតស្និទ្ធ ដើម្បីកាត់បន្ថយអាការៈថប់បារម្ភ។ ក្នុងករណីដែលយើងនៅតែមានអាការៈថប់បារម្ភកាន់តែខ្លាំង និងពិបាកគេងក្រោយមើលរឿងបែបនេះ យើងគួរតែមើលរឿងបែបកំប្លែងៗ និងមិនសូវព្រឺព្រួចជំនួសវិញ។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង […]
អ្នកដែលមានជំងឺថប់បារម្ភ អាចនឹងពិបាកគេងលក់ស្កប់ស្កល់នៅពេលយប់ ដោយសារតែខួរក្បាលធ្វើការមិនឈប់ និងគិតអំពីរឿងរ៉ាវផ្សេងៗកាលពីអតីតកាល ឬព្រួយបារម្ភថាអាចនឹងមានរឿងអាក្រក់កើតឡើងក្នុងពេលឆាប់ៗខាងមុខ។ ពិតណាស់ ទោះបីជាយើងមិនអាចបញ្ឈប់គំនិតទាំងនេះបានទាំងស្រុងយ៉ាងណាក្ដី ក៏យើងអាចកាត់បន្ថយអានុភាពរបស់វាបានខ្លះដែរ ដោយជៀសវាងធ្វើរឿងរ៉ាវខាងក្រោមនេះនៅពេលយប់។ ១. ជជែកជាមួយនឹងមិត្តភក្ដិ ជាទូទៅ យើងនឹងមានអារម្មណ៍រំភើបរីករាយនៅពេលដែលបានជជែកគ្នាលេងជាមួយនឹងមិត្តភក្ដិនៅពេលយប់។ ប៉ុន្តែ ការពិតទៅ ភាពរំភើប និងការថប់បារម្ភមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយសូម្បីតែអារម្មណ៍វិជ្ជមាន ក៏អាចនាំឲ្យមានភាពរំជើបរំជួលដូចគ្នា ដែលចំណុចនេះអាចធ្វើឲ្យការថប់បារម្ភរបស់យើងកាន់តែអាក្រក់ទៅៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ប្រើប្រាស់បណ្តាញសង្គម ទន្ទឹមនឹងនេះដែរ ការលេងFacebook, Instagram ឬ Twitter អាចជំរុញឲ្យមានការភ័យខ្លាចក្នុងការខកខានរឿងរ៉ាវរំភើបដែលកំពុងកើតឡើងនៅកន្លែងណាមួយ ឬមានអារម្មណ៍សោកសៅនៅពេលដែលឃើញជីវិតរបស់អ្នកដទៃ ឬមិត្តភក្ដិពោរពេញទៅដោយក្ដីរីករាយ ស្របពេលដែលជីវិតខ្លួនឯងជួបតែរឿងអាប់អួហូតមក។ [embed-health-tool-bmi] ៣. ជៀសវាងញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន មួយវិញទៀត ការញ៉ាំកាហ្វេ តែ ឬភេសជ្ជៈដែលផ្ទុកជាតិកាហ្វេអ៊ីនណាមួយ អាចនឹងធ្វើឲ្យយើងគេងមិនលក់រហូតដល់រំលងអធ្រាត្រក៏មាន ជាពិសេសសម្រាប់អ្នកដែលមានជំងឺថប់បារម្ភ គឺកាន់តែយ៉ាប់យ៉ឺនទ្វេដង។ ហេតុនេះហើយ យើងមិនគួរញ៉ាំភេសជ្ជៈប្រភេទនេះ នៅកៀកម៉ោងគេងឡើយ។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា […]
ការសិក្សាក៏បានធ្វើឡើងជាបន្ដបន្ទាប់ចង្អុលបង្ហាញពីឥទ្ធិពល នៃការហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីកាត់បន្ថយបញ្ហាសុខភាពរាងកាយ និងផ្លូវចិត្ដ។ ជាការណែរនាំការបង្កើតទម្លាប់ដើរ ក៏អាចកាត់បន្ថយហារនិភ័យពីជំងឹស្ដ្រេសបានមួយកម្រិតផងដែរ។ ការសិក្សាបានលើកឡើងថា យុវវ័យដែលបង្កើតទម្លាប់ហាត់ប្រាណដោយដើរ ជាមធ្យមក្នុងចំនួនត្រឹម ២,៥ម៉ោងក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយហារនិភ័យពីបញ្ហាផ្លូវចិត្ដ យ៉ាងហោច ២៥% បើធៀបនឹងអ្នកដែលមិនបានហាត់ប្រាណ។ លទ្ធផលសិក្សានេះឃើញថា មានប្រយោជន៍ខ្លាំង ពីព្រោះការហាត់ប្រាណដោយការដើរ យើងក៏អាចធ្វើបានជាប្រចាំ ដូចជាការដើរទៅសាលា ទៅផ្សារ នៅកន្លែងធ្វើការ អាចធ្វើបានច្រើនម៉ោងលើសការរំពឹងទុកត្រឹម ២,៥ម៉ោងក្នុងមួយសប្ដាហ៍។ លោក Adam Chekroud ជំនួយការផ្ទាល់សាស្ដ្រាចារ្យផ្នែកសុខភាពផ្លូវចិត្ដនៅសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក និង ជាសមាជិកមួយរូបក្នុងគម្រោងសិក្សានេះបានប្រាប់សារព័ត៌មាន CNNថា គ្រាន់តែបង្កើតទម្លាប់ដើរ យ៉ាងហោច ៣ពេល ក្នុង១ពេលស្មើនឹង ៤៥នាទី ក្នុងមួយសប្ដាហ៍ក៏អាចធ្វើឲ្យយើងមានសុខភាពផ្លូវចិត្ដល្អបានដែរ។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង បើតាមការណែនាំរបស់មជ្ឍមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក(CDC) ធ្លាប់បានចេញផ្សាយស្ដីអំពីសកម្មភាពហាត់ប្រាណប្រចាំថ្ងៃយុវវ័យ យ៉ាងហោចត្រឹមរយៈពេល ២,៥ម៉ោង […]
ពិតណាស់ សុខភាពផ្លូវចិត្តក៏មានសារសំខាន់ដូចទៅនឹងសុខភាពផ្លូវកាយរបស់យើងដែរ ហើយនៅពេលដែលសុខភាពផ្លូវចិត្តរឹងមាំ យើងនឹងមានអារម្មណ៍រីករាយ ពោរពេញទៅដោយក្តីស្រលាញ់ មានសុខភាពល្អ ក៏ដូចជាបំពេញការងារកាន់តែប្រសើរជាងមុន។ ដូច្នេះហើយ គ្នាយើងគួរអនុវត្តទម្លាប់ល្អៗមួយចំនួនខាងក្រោមនេះ ដើម្បីបំពេញថាមពលដល់សុខភាពផ្លូវចិត្ត។ ១. ចាប់ផ្ដើមរត់លំហាត់ប្រាណ ការរត់មានគុណប្រយោជន៍ដ៏អស្ចារ្យដល់សុខភាពផ្លូវចិត្តរបស់យើង ពីព្រោះវាជួយបំបាត់គំនិត និងអារម្មណ៍ដែលរងសម្ពាធជាច្រើន។ ក្រៅពីនេះ ការរត់ក៏អាចជួយបង្ហាត់ចិត្តរបស់យើងឲ្យផ្តោតអារម្មណ៍កាន់តែប្រសើរឡើង។ មិនតែប៉ុណ្ណោះ ការរត់ក៏អាចជួយឲ្យយើងមានភាពច្បាស់លាស់ក្នុងចិត្តគំនិតកាន់តែល្អជាងមុនផងដែរ។ ២. សម្រាក១០នាទីជារៀងរាល់ថ្ងៃ ដោយមិនធ្វើអ្វីទាំងអស់ ការមិនប្រើកុំព្យូទ័រ ទូរស័ព្ទ ឬអានសៀវភៅ អាចឲ្យយើងនៅជាមួយខ្លួនឯង ក៏ដូចជាស្គាល់ខ្លួនឯងកាន់តែច្បាស់។ ទម្លាប់មួយនេះ នឹងនាំឲ្យយើងទទួលបានសន្តិភាពផ្លូវចិត្តជាក់ជាមិនខាន។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ ៣. ចំណាយពេល១ថ្ងៃក្នុងមួយសប្ដាហ៍នៅជាមួយអ្នកដែលយើងស្រលាញ់ ទន្ទឹមនឹងនេះ ការចំណាយពេលនៅជាមួយនឹងមនុស្សដែលយើងស្រលាញ់មិនថាជាគ្រួសារ មិត្តភក្ដិ ឬគូស្នេហ៍នោះទេ វានឹងអាចឲ្យយើងមានអារម្មណ៍សុវត្ថិភាព ក៏ដូចជាអាចព្យាបាលរបួសផ្លូវចិត្តទាំងឡាយដែលយើងធ្លាប់ជួយប្រទះកន្លងមកប្រកបដោយប្រសិទ្ធភាព។ ៤. ជំរុញទឹកចិត្ត ការបំផុសគំនិត ក៏ដូចជាការហ៊ានសាកល្បងអ្វីថ្មីៗ អាចនាំឲ្យយើងចាកចេញពីតំបន់ដែលគ្មានផាសុកភាព តែអាចទទួលបានបទពិសោធន៍ជីវិតថ្មីមួយទៀត។ យើងគប្បីសកម្ម ក៏ដូចជារីករាយជាមួយនឹងភាពស្រស់ស្អាត ភាពសម្បូរបែប និងភាពរស់រវើកដែលនៅជុំវិញខ្លួន។ ៥. ចាប់ផ្ដើមធ្វើសមាធិ ការធ្វើសមាធិអាចមានការលំបាកនៅពេលដំបូងៗ ដែលទាមទារឲ្យយើងមានភាពអំណត់អត់ធ្មត់ច្រើន។ ប៉ុន្តែ ទម្លាប់មួយនេះ អាចឲ្យយើងស្ថិតក្នុងសភាពស្ងប់ស្ងៀមជាមួយខ្លួនឯង និងអាចស្វែងយល់ ក៏ដូចជាស្រលាញ់ខ្លួនឯងកាន់តែច្រើន។ ហេតុនេះហើយ គ្នាយើងគប្បីសាកល្បងធ្វើសមាធិចាប់ពីថ្ងៃនេះតទៅ ទើបជាការប្រសើរ។ គួរអាន៖ អារម្មណ៍ប្រែប្រួល អាចបង្កការរំខានដល់សរីរាង្គក្នុងរាងកាយ ៤ យ៉ាងជួយអ្នកចង់សម្លាប់ខ្លួនបានកាន់តែឆាប់កាន់តែល្អ […]
មហារីកគឺជាជំងឺកាចសាហាវ និងមិនងាយព្យាបាលជាសះស្បើយនោះដែរ។ សម្រាប់បុរសដែលមានជំងឺមហារីកផ្នែកសំខាន់ណាមួយដូចជាក្រពះ ថ្លើម ពោះវៀន បេះដូង សួត ភាគច្រើនចំណង់ផ្លូវភេទក៏ត្រូវផ្លាស់ប្ដូរ។ នេះក៏ពព្រោះថាអ្នកមានជំងឺមហារីក ភាគច្រើនជួបអាការៈអស់កម្លាំង ហត់នឿយ សុខភាពរាងកាយត្រូវផ្លាស់ប្ដូរ ទៅជាចុះខ្សោយ និងរងការវាយប្រហារខ្លាំងផ្នែកផ្លូវចិត្ដ អាចបណ្ដាលឲ្យអ្នកជំងឺអស់អារម្មណ៍នឹងក្ដីសុខផ្លូវភេទ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! យោងតាមការចុះផ្សាយរបស់ សមាគមន៍ជំងឺមហារីកអាមេរិកបានបង្ហាញថា ការផ្លាស់ប្តូរទូទៅនៃចំណង់ផ្លូវភេទ អាចមានទំនាក់ទំនងនឹងជំងឺមហារីក និងការព្យាបាល។ មនុស្សម្នាក់ដែលស្ថិតក្នុងស្ថានភាពកំពុងសម្រាកព្យាបាល តែងប្រឈមនឹងការព្រួយបារម្ភ ការបាក់ទឹកចិត្ត ចង្អោរ ឈឺ ឬអស់កម្លាំង អាចនឹងធ្វើឱ្យបាត់បង់ចំណង់ផ្លូវភេទ។ ម្យ៉ាងវិញទៀត ការព្យាបាលជំងឺមហារីកក៏រំខានដល់តុល្យភាពអ័រម៉ូនធម្មតាក៏អាចកាត់បន្ថយចំណង់ផ្លូវភេទផងដែរ។ ពិតប្រាកដណាស់ អ្នកជំងឺស្ថិតក្នុងការព្យាបាលអាចមានអារម្មណ៍ ភ័យព្រួយ គិតច្រើន កើតស្ដ្រេស គឺជាកត្ដាសំខាន់ប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ ម្យ៉ាងវិញទៀត ការព្យាបាល មហារីកក្នុងរាងកាយមានវិធីព្យាបាលសំខាន់ៗ ដូចជា ការបាញ់កាំរស្មី ការចាក់សារធាតុគីមី ការព្យាបាលដោយអ័រម៉ូន និងការវះកាត់ជាដើម។ ក្នុងស្ថានភាពព្យាបាល អ្នកជំងឺមានអាការៈដូចជា អស់កម្លាំង ឆាប់ខឹងឆេវឆាវ បាក់ទឹកចិត្ត ការថប់បារម្ភ បញ្ហាពោះវៀន បញ្ហាប្លោកនោម បញ្ហាមាត់ បញ្ហាដកដង្ហើម […]
ពេលវ៉ាក់សាំងបង្ការមេរោគបង្កជំងឺមហារីកមាត់ស្បូន (HPV) ចរាចរណ៍ឲ្យប្រើប្រាស់ជាលើកដំបូង វាត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ក្មេងស្រីជិតពេញវ័យ។ ឥឡូវនេះ ការស្រាវជ្រាវថ្មីៗជាច្រើន បានរកឃើញថា វ៉ាក់សាំងមហារីកមាត់ស្បូនក៏មានសុវត្ថិភាពសម្រាប់ក្មេងប្រុស ឬមនុស្សប្រុសផងដែរ។ កម្មវិធីពិនិត្យសុខភាពក្រពេញប្រូស្តាតអនឡាញ ទាក់ទងនឹងបញ្ហានេះ វេជ្ជបណ្ឌិត Richard Watkins ឯកទេសជំងឺឆ្លងនៅទីក្រុង Akron រដ្ឋ Ohio និងជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Northeast Ohio Medical សហរដ្ឋអាមេរិកបានណែនាំឲ្យក្មេងប្រុស និងបុរសៗទៅចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ព្រោះវាមិនមានគុណវិបត្តិទេ ហើយថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកទៀតផង។ ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងមហារីកមាត់ស្បូនលើមនុស្សប្រុសមានដូចជា៖ ១. ការពារការឆ្លងមេរោគមហារីកមាត់ស្បូនទៅភរិយា ឬដៃគូរួមទាំងខ្លួនឯងផ្ទាល់ ២. កាត់បន្ថយភាគរយនៃការកើតជំងឺមហារីកក្រពេញប្រូស្ដាតលើបុរស មហារីកបំពង់ក និងមហារីកចុងពោះវៀនធំ។ ៣. ការពារជំងឺសិរមាន់ ដែលជាជំងឺពិបាកព្យាបាល និងសាំញ៉ាំ។ បច្ចុប្បន្ននេះ CDC អាមេរិកបានណែនាំឲ្យចាក់វ៉ាក់សាំងមហារីកមាត់ស្បូនលើក្មេងប្រុស និងក្មេងស្រីប្រឆាំងនឹងមេរោគ HPV ដោយចាប់ផ្ដើមពីអាយុ ១១ ឬ ១២ឆ្នាំ។ វ៉ាក់សាំងនេះត្រូវបានចាក់ជាពីរដូស ដោយលើកទីពីរចាក់ពី ៦ ទៅ ១២ខែបន្ទាប់ពីការចាក់លើកដំបូង។
ជំងឺមហារីកលិង្គ ជាជំងឺកម្រមួយដែលកើតមាននៅលើលិង្គ។ ជំងឺនេះអាចបង្កជារោគសញ្ញាដូចជាស្បែកចុងលិង្គវែងខុសប្រក្រតី រលាកក្បាលលិង្គ ឬមានដំបៅជាដើម។ ខាងក្រោមនេះជារោគសញ្ញា និងមូលហេតុមួយចំនួនអាចនាំឲ្យមានជំងឺមហារីកលិង្គ។ ១.រោគសញ្ញា ការរកឃើញបានទាន់ពេលពីរោគសញ្ញានៃជំងឺមហារីកលិង្គ អាចជួយឲ្យប្រុសៗទទួលបានការព្យាបាលបានលឿនមានលទ្ធភាពជោគជ័យ និងជាសះស្បើយក្នុងការព្យាបាល។ ជំងឺនេះអាចកាន់តែធ្ងន់ធ្ងរទៅៗ ប្រសិនបើការធ្វើរោគវិនិច្ឆ័យត្រូវបានពន្យារពេល ហើយជំងឺនេះអាចមិនទទួលបានជោគជ័យក្នុងការព្យាបាលផងដែរ។ ប្រុសៗគ្នាយើង អាចនឹងកំណត់ជំងឺនេះបានទាន់ពេលតាមរយៈការសង្កេតពេលបត់ជើងតូច។ ប្រសិនបើ គ្នាយើងជាក្រុមមនស្សដែលមិនកាត់ស្បែកគ្របក្បាលលិង្គ នោះអាចនឹងមានហានិភ័យខ្ពស់នៃជំងឺមហារីកនេះបាន ប៉ុន្តែគួរតែប្រយ័ត្នចំពោះការមានដំបៅនៅប្រដាប់ភេទ។ គ្នាយើងគួរជួបជាមួយនិងពេទ្យពិនិត្យសុខភាពប្រសិនបើយើងសម្គាល់ឃើញចំណុចទាំងនេះនៅលើស្បែកគ្របប្រដាប់ភេទ ៖ ស្បែកប្រែជាក្រាស់ និងផ្លាស់ប្ដូរពណ៌មានដុំសាច់នៅលើប្រដាប់ភេទ មានដំបៅ ឬមានឈាម មានកន្ទួលក្រហម និងក្រហាយ មានកន្ទួលតូចៗ លេចចេញពណ៌ត្នោតលើស្បែកលិង្គ មានក្លិនមិនល្អ ឬសារធាតុរាវ នៅក្រោមស្បែកគ្របលើប្រដាប់ភេទ ឡើងហើម សញ្ញាទាំងនេះភាគច្រើនអាចមកពីការបង្ករោគដោយ បាក់តេរី ឬផ្សិត ឬប្រតិកម្មអាលែកហ្ស៊ី។ ការប្រើប្រេងសម្រាប់លាបស្បែក ឬប្រភេទគ្រីម ក៏ជាបញ្ហាដែលឆ្លើយតបនឹងមេរោគផ្សិត ឬបាក់តេរីដែរ។ ជារឿងអាក្រក់នោះ ជំងឺមហារីកប្រដាប់ភេទបុរសជាញឹកញាប់ ច្រើនសមីខ្លួនមិនសូវអើពើរហូតជំងឺនេះឈានដល់ដំណាក់កាលលូតលាស់ទៅមុខ។ ២.មូលហេតុ ដុំសាច់នៅក្នុងប្រដាប់ភេទបុរស អាចបណ្ដាលមកពីសារធាតុរាវក្នុងរាងកាយជាប់នៅក្នុងស្បែកគ្របក្បាលនៃប្រដាប់ភេទ។ ប្រសិនបើគ្នាយើងមិនបានលាងសម្អាតជាប្រចាំទេ អាចមានផលប៉ះពាល់ដែលបង្កឱ្យមានជំងឺមហារីក។ បុរសដែលមានវ័យចំណាស់ និងគ្នាយើងដែលជក់បារី អាចនឹងងាយកើតជំងឺមហារីកប្រដាប់ភេទ។ ជំងឺអេដស៍ក៏ អាចនាំឱ្យមានជំងឺមហារីកនេះដែរ។ មូលហេតុមួយទៀតអាចកើតមានជាវីរុស papilloma របស់មនុស្ស HPV ។ […]
មហារីកក្រពេញប្រូស្តាត ជាជំងឺមហារីកមួយដែលកើតឡើងទូទៅបំផុតលើបុរស។ ទោះបីជាជំងឺមហារីកមួយប្រភេទនេះ កម្របង្ហាញរោគសញ្ញាជាក់ស្ដែងនៅដំណាក់កាលដំបូងក៏ពិតមែន ប៉ុន្តែគ្នាយើងក៏នៅតែអាចសង្កេតមើលរោគសញ្ញាមួយចំនួនខាងក្រោមនេះ ដែលបញ្ជាក់ថាក្រពេញប្រូស្តាតកំពុងតែមានបញ្ហា។ សញ្ញាព្រមានធំៗទាំង៥ នៃជំងឺមហារីកក្រពេញប្រូស្តាតមានអ្វីខ្លះ? មានអារម្មណ៍ឈឺចាប់ ឬក្រហាយនៅពេលនោម ឬនៅពេលបញ្ចេញទឹកកាម នោមញឹកញាប់ ជាពិសេសនៅពេលយប់ ពិបាកបញ្ឈប់ ឬចាប់ផ្ដើមនោម លិង្គមិនឡើងរឹងភ្លាមៗ មានឈាមនៅក្នុងទឹកនោម ឬទឹកកាម សញ្ញាព្រមានដំបូងដទៃទៀតនៃជំងឺមហារីកក្រពេញប្រូស្តាតរួមមាន លំហូរទឹកនោមចុះខ្សោយខុសពីធម្មតា និងការឈឺចាប់នៅជុំវិញក្រពេញប្រូស្តាតដែលពិបាកពន្យល់នៅពេលអង្គុយ។ ប្រសិនបើជំងឺមហារីករាលដាលហួសក្រពេញប្រូស្តាត ប្រុសៗយើងអាចប្រឈមនឹងការហើមនៅរាងកាយផ្នែកខាងក្រោម ខ្នង ត្រគាក ឬឆ្អឹង ការបន្ទោបង់ ឬនោមមិនប្រក្រតី ឬស្រកទម្ងន់ជាដើម។ យ៉ាងណាមិញ រោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត អាចមានលក្ខណៈស្រដៀងនឹងបញ្ហាសុខភាពស្រាលៗដទៃទៀត។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! យើងគួរធ្វើយ៉ាងម៉េចខ្លះ បើមានរោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត? ប្រសិនបើគ្នាយើងចេញរោគសញ្ញាមួយ ឬច្រើននៃជំងឺមហារីកមួយប្រភេទនេះ យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ពីព្រោះថា សូម្បីតែបញ្ហាក្រពេញប្រូស្តាតដែលមិនមែនជាមហារីក ក៏ត្រូវការទទួលការព្យាបាលឲ្យទាន់ពេលវេលាផងដែរ។ ជាធម្មតា ជំងឺមហារីកក្រពេញអាចព្យាបាលបាន ប្រសិនបើយើងធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូង។ អត្ថបទគួរអាន៖ កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ? […]
សម្រាប់ប្រុសៗចូលចិត្តញ៉ាំការហ្វេអាចថានេះជាដំណឹងល្អមួយដែរ ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញថាការផឹកកាហ្វេបានជួយកាត់បន្ថយកត្តាប្រឈមនឹងការកើតជំងឺមហារីកក្រពេញប្រូស្តាត។ ក្រពេញប្រូស្តាតជាសរីរាង្គមួយស្ថិតនៅក្រោមប្លោកនោម និងមាននាទីផលិតទឹកកាម។ ជំងឺមហារីកក្រពេញប្រូស្តាតជាជំងឺកើតច្រើនលំដាប់ទី២នៅសហរដ្ឋអាមេរិកលើប្រុសៗ។ យ៉ាងណាការសិក្សាមួយ ធ្វើឡើងដោយប្រមូលឯកសារស្រាវជ្រាវចំនួន១៦បញ្ចូលគ្នា និងមានមនុស្សប្រុសចូលរួមក្នុងការសិក្សាជាង១លាននាក់បានរកឃើញថាប្រុសៗចូលចិត្តផឹកកាហ្វេមានអត្រាកើតជំងឺមហារីកក្រពេញប្រូស្តាតទាបជាងអ្នកមិនផឹកកាហ្វេ។ ការសិក្សាខាងលើរាប់ចំនួនពែងនៃកាហ្វេដែលអ្នកចូលរួមបានផឹក និងគិតពីពីរពែងក្នុងមួយថ្ងៃ ដល់ប្រាំបួនពែងក្នុងមួយថ្ងៃ និងជាកាហ្វេមិនបន្ថែមរសជាតិ។ ជាលទ្ធផលអ្នកផឹកកាហ្វេច្រើនក្នុងរង្វង់នេះមានអត្រាកើតជំងឺមហារីកក្រពេញប្រូស្តាតចន្លោះពី៧ទៅ១៦ភាគរយទាបជាងអ្នកមិនផឹកកាហ្វេ។ ការសិក្សាដាច់ដោយឡែកមួយផ្សេងទៀតបានបញ្ជាក់មិនថាប្រុសៗយើងផឹកកាហ្វេរាល់ថ្ងៃឬអត់ទេ តែរាល់ការផឹកកាហ្វេបានបីពែងក្នុងរយៈពេលកៀកៗគ្នា មិនមែនយូរៗម្ដង គឺបានរួមចំណែក១១ភាគរយកាត់បន្ថយការប្រឈមកើតជំងឺមហារីកក្រពេញប្រូស្តាត។ ការណ៍នេះបានន័យថា ឥទ្ធិពលកាហ្វេលើមហារីកក្រពេញប្រូស្តាតមានតិចឬច្រើន អាស្រ័យលើបរិមាណកាហ្វេដែលយើងផឹង ហើយមិនមែនជាការផឹកយូរៗម្ដងនោះទេ។ យ៉ាងណា Mayo Clinic បានណែនាំថាការផឹកកាហ្វេក៏មិនគួរឲ្យលើសពី៤០០មិល្លីក្រាមក្នុងមួយថ្ងៃ ឬស្មើនឹងបួនពែងនៃកាហ្វេឆុងដោយដៃ ឬម៉ាស៊ីន។ ការផឹកកាហ្វេច្រើនជ្រុលអាចធ្វើឲ្យមនុស្សយើងជួបបញ្ហបេះដូង ដូចជាបេះដូងលោតញាប់ខុសប្រក្រតី និងប្រកាច់ជាដើម។ ក្រៅពីផឹកកាហ្វេ យើងអាចថែរក្សាក្រពេញប្រូស្តាតឲ្យមានសុខភាពល្អតាមរយៈការញ៉ាំបន្លែ ផ្លែឈើ កុំជក់បារី និងហាត់ប្រាណជាប្រចាំដូចជាដើរ រត់ត្រឹកៗ ឬជិះកង់ ជាដើម។
និយមន័យ១- អ្វីជាមហារីកក្រពេញប្រូស្ដាត? មហារីកក្រពេញប្រូស្ដាត ប្រភេទជំងឺធ្ងន់ធ្ងរ ឧស្សាហ៍កើតលើក្រពេញប្រូស្ដាតមនុស្សប្រុស ដែលជាក្រពេញតូច មានតួនាទីផលិតទឹកកាម ចិញ្ចឹម និងដឹកជញ្ជូនមេជីវិត។ មហារីកក្រពេញប្រូស្ដាត ជាធម្មតាមានការរីករាលដាលយឺត ទាមទារការព្យាបាលតិចតួច ឬមិនចាំបាច់ព្យាបាលតែម្តង ។ ក្នុងករណីខ្លះ មហារីកប្រភេទនេះ គឺកាចសាហាវ និងរីករាលដាលយ៉ាងឆាប់រហ័ស។ ធ្វើតេស្តពិនិត្យរកឃើញមហារីកទាន់ពេលវេលា ពេលកោសិកាមិនប្រក្រតីស្ថិតនៅជាប់ក្នុងក្រពេញប្រូស្ដាតនៅឡើយ មានឱកាសច្រើនព្យាបាលដោយជោគជ័យ។ ២- កើតឡើងញឹកញាប់ដែរទេ? មហារីកក្រពេញប្រូស្ដាត ជាប្រភេទជំងឺលក្ខណៈធ្ងន់ធ្ងរ ប៉ះពាល់ទៅលើប្រុសៗរាប់ពាន់នាក់ទាំងវ័យកណ្ដាល និងចាស់ជរា ភាគច្រើនកើតលើប្រុសអាយុច្រើនជាង ៦៥ ឆ្នាំ។ កាលពីឆ្នាំ ២០១៣ វិទ្យាស្ថានជាតិជំងឺមហារីក នៅអាមេរិក វាយតម្លៃថា ពលរដ្ឋអាមេរិកជិត ២៤ ម៉ឺននាក់ កើតមហារីកប្រភេទនេះ។ ទោះយ៉ាងណា យើងនៅតែអាចគ្រប់គ្រង តាមរយៈកាត់បន្ថយកត្តាហានិភ័យមួយចំនួន។ គួរជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្រាប់ពត៌មានបន្ថែម។ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? មហារីកប្រភេទនេះ ក្នុងដំណាក់កាលដំបូងគ្មានបង្ហាញអាការៈ និងរោគសញ្ញាទេ ប៉ុន្តែពេលឈានដល់ដំណាក់កាលចុងក្រោយ អាចបង្ហាញអាការៈ និងរោគសញ្ញាមួយចំនួនរួមមាន៖ – ពិបាកនោម – ឈឺឆ្អឹង – អសមត្ថភាពរួមភេទ – អាចសន្លប់ – លំហូរទឹកនោមខ្សោយ – មានឈាមក្នុងទឹកកាម – គ្មានផាសុកភាពនៅតំបន់ប្រដាប់ភេទ។ ៤- ពេលណាគួរទៅជួបពេទ្យ? ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា ហេតុនេះរោគសញ្ញាអាចនឹងខុសគ្នាដែរ។ បើសិនជាមានរោគសញ្ញាណាមួយតាមចំនុចខាងលើ […]
អ្នកជំងឺមហារីកសួតកម្រិតដំបូងភាគច្រើន មិនបង្ហាញរោគសញ្ញាសម្គាល់ថាជាមហារីកនោះទេ ដរាបណាមិនទាន់វិវត្ដឈានដល់ដំណាក់កាលរីករាលដាល ប៉ុន្ដែក៏មិនមែនទាំងអស់នោះដែរ។ អ្នកជំងឺមួយចំនួនតូច ក៏បង្ហាញរោគសញ្ញាបន្ដិចបន្ដួច ឬរោគសញ្ញាជំងឺសួតដទៃទៀត ស្ថិតក្នុងការសង្ស័យ ខណៈអ្នកជំងឺភាគច្រើន មិនសូវចាប់អារម្មណ៍។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដោយសារតែជំងឺមហារីកសួតដំណាក់កាលដំបូងកម្របង្ហាញរោគសញ្ញា ដូច្នេះអ្នកជំងឺ ក៏ពិបាកនឹងកំណត់សម្គាល់ខ្លួនឯងថាត្រូវពិនិត្យស្វែងរកជំងឺនេះណាស់។ ប៉ុន្ដែមានករណីគួរសង្ស័យមួយចំនួន ទាក់ទងនឹងជីវិតរស់នៅអ្នកជំងឺ ដូចជាការជក់បារី ដែលមានរយៈពេលយូរ និងលក្ខខណ្ឌសុខភាពសួតផ្សេងទៀតស្ថិតក្នុងការសង្ស័យ ហើយអាចបង្ករោគសញ្ញាទូទៅគួរចាប់អារម្មណ៍បំផុត មានដូចខាងក្រោម៖ ការក្អកដែលមិនបាត់ ឬ កាន់តែអាក្រក់ទៅៗ ក្អកចេញឈាម ឬមានកំហាកពណ៌ច្រែះ ការឈឺទ្រូងនៅពេល ដកដង្ហើមវែងៗ ក្អក ឬសើច ថប់ៗដង្ហើម បាត់បង់ចំណង់អាហារ ការស្រកទម្ងន់ មានអារម្មណ៍អស់កម្លាំងឬខ្សោយ ការឆ្លងមេរោគដូចជារលាកទងសួត ជំងឺរលាកសួតដែលមិនទាន់ជាសះស្បើយ ប៉ុន្មានចំណុចខាងលើ អ្នកជំងឺអាចស្ថិតក្នុងដំណាក់កាលទើបតែចាប់ផ្ដើម ហើយក៏ជាពេលវេលាដែលអ្នកជំងឺត្រូវស្វះស្វែងរកជំនួយពីគ្រូពេទ្យ ដើម្បីពិនិត្យពិគ្រោះ និងព្យាបាល។ ដំណាក់កាលនេះ អ្នកជំងឺមានភាគរយច្រើនអាចជាសះស្បើយបានលឿន។ ប៉ុន្ដែប្រសិនបើអ្នកជំងឺ មិនសូវចាប់អារម្មណ៍យកចិត្ដទុកដាក់នឹងអាការៈទាំងនេះទេ នឹងអាចឈានដល់ដំណាក់កាលកោសិកាមហារីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ នោះនឹងវិវត្ដទៅជាធ្ងន់ធ្ងរ ដែលអាចបង្ហាញអាការៈដូចជា៖ ឈឺឆ្អឹង (ដូចជាឈឺខ្នង ឬត្រគាក) ក្អកមានធ្លាក់ឈាម […]
មហារីកសួតគឺជាជំងឺដែលមនុស្សលើពិភពលោក មានការភ័យខ្លាច ព្រោះវាមិនត្រឹមតែបង្កការលំបាក តែក្នុងអំឡុងពេលចាប់ផ្ដើមកើតមាននោះទេ គឺរាប់ចាប់ពីដំណាក់កាលដំបូងដល់ ដំណាក់កាលព្យាបាល។ ជាក់ស្ដែងណាស់ ស្ថិតក្នុងដំណាក់កាលព្យាបាល អ្នកជំងឺប្រឈមនឹងផលវិបាកជាច្រើនផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.បញ្ហាពិបាកដកដង្ហើម អ្នកជំងឺមហារីកសួតប្រឈមនឹងការពិបាកដកដង្ហើម មិនថាស្ថិតក្នុងកំលុងឈឺ និង ព្យាបាល។ ផលវិបាកនៃការដកដង្ហើមគឺដោយសារតែ សារធាតុរាវមានកកើតជុំវិញបេះដូង សួត ដែលវាបង្កឲ្យស្ទះក្នុងបំពង់ខ្យល់ ធ្វើឲ្យអ្នកជំងឺកើតស្ដ្រេស ថប់បារម្ភ ឆ្លងមេរោគ ឬអាចជាជំងឺក្រិនសាច់សួត ដោយវិទ្យុសកម្ម។ កត្ដាទាំងនេះបណ្ដាលមកពីផលប៉ះពាល់នៃការព្យាបាល ឬអាចជារោគសញ្ញាមហារីក។ ក្នុងស្ថានភាពបែបនេះ អ្នកជំងឺអាចសាកល្បងអនុវត្ដវិធីផ្សេងៗដូជជា កុំជក់បារី ឬនៅឆ្ងាយពីផ្សេងបារី ហាត់ប្រាណបន្ដិចបន្ដួច ញ៉ាំអាហារសុខភាព គេងឲ្យក្បាលខ្ពស់ជាងសួត ដកដង្ហើមវែងៗ មួយៗ បន្ទប់ត្រូវត្រជាក់ល្មម ក្នុងករណីចាំបាច់ដែលអ្នកជំងឺ ពិបាកទ្រាំខ្លាំងត្រូវទាក់ទងទៅគ្រូពេទ្យជាបន្ទាន់។ ២.អស់កម្លាំង អ្នកជំងឺមហារីកសួត ក្នុងកំលុងព្យាបាលនឹងជួបបញ្ហា អស់កម្លាំង ល្ហិតល្ហៃ។ អាការៈនេះ នឹងអាចកើតមាន ក្នុងកំលុងព្យាបាលលើកដំបូង។ អ្នកជំងឺត្រូវតែនិយាយពីអាការៈទាំងអស់ប្រាប់ទៅគ្រូពេទ្យ ជាពិសេសពេលចាប់ផ្ដើមព្យាបាលលើកដំបូង ព្រោះការព្យាបាល ទៅមុខទៀត អ្នកជំងឺអាចប្រឈមនឹងការអស់កម្លាំងកាន់តែខ្លាំងទៅៗ។ គ្រូពេទ្យអាចអនុវត្ដតាមវិធីព្យាបាលរៀងៗខ្លួន ផ្អែកលើអាការៈអ្នកជំងឺ។ ម្យ៉ាងវិញទៀតវាអាចជា […]
អាហារញ៉ាំប្រចាំថ្ងៃមួយចំនួនអាចធ្វើឲ្យយើងប្រឈមនឹងជំងឺមហារីកពោះវៀនធំបាន។ អាហារដូចជាសាច់ក្រហម និងសាច់កែច្នៃ ជាមូលហេតុបង្កជំងឺមហារីកពោះវៀនធំក្នុងកម្រិតខ្ពស់។ តើហេតុអ្វីបានជាសាច់រសជាតិឆ្ងាញ់សម្រាប់អ្នកចូលចិត្តទាំងនោះជាមូលហេតុបង្កទុក្ខទោសទៅវិញ? ១. អ្វីជាជំងឺមហារីកពោះវៀនធំ? មហារីកពោះវៀនធំគឺជាមហារីកកើតឡើងលើសរីរាង្គពោះវៀនធំដែលជាផ្នែកចុងក្រោយនៃផ្លូវរំលាយអាហាររបស់យើង។ ភាគច្រើននៃជំងឺនេះគឺចាប់ផ្ដើមពីសាច់ដក់នៅតាមប្រហោងពោះវៀនដែលយូរៗទៅវិវត្តទៅជាជំងឺមហារីកបាន។ កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ កម្មវិធីពិនិត្យជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃអនឡាញ កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ ២. សាច់ក្រហមនិងសាច់កែច្នៃ គ្នាយើងទំនងជាមិនបានដឹងទេថា ការញ៉ាំសាច់ក្រហមច្រើនជាង៧០០ក្រាមក្នុងមួយសប្ដាហ៍ជាកត្តាបង្កឲ្យមានហានិភ័យកាន់តែខ្ពស់ក្នុងការកើតជំងឺមហារីកពោះវៀនធំ។ ដូចគ្នាដែរ ហានិភ័យកើតជំងឺ មហារីកពោះវៀនអាចកើតមានដល់ទៅ១,៨ដង រាល់ការញ៉ាំអាហារកែច្នៃ ៥០ក្រាមក្នុងមួយថ្ងៃ។ សាច់ក្រហមមានទាំងសាច់គោ សាច់ចៀមនិងសាច់ជ្រូក។ ចំណែកសាច់កែច្នៃ មានដូចជាសាច់ជ្រូកបីជាន់ bacon សាច់ ham សាច់ក្រក និងHot dog ជាដើម។ ការសិក្សាថ្មីៗនេះបានរកឃើញពីសារធាតុគីមីជាក់លាក់មួយចំនួននៅ ក្នុងសាច់ក្រហម និងសាច់កែច្នៃ។ អាហារពីរប្រភេទនេះ មានទាំងសារធាតុគីមីកើតឡើងដោយការបន្ថែមក្រៅ និងសារធាតុគីមីដែលកើតឡើងដោយធម្មជាតិ ដែលសារធាតុទាំងនេះហើយ ធ្វើឲ្យអ្នកញ៉ាំងាយកើតជំងឺមហារីក។ ដូចជាសារធាតុគីមីមួយប្រភេទឈ្មោះថា Haem ត្រូវបំបែកក្នុងពោះវៀន ហើយសារធាតុគីមី N-nitroso ក៏បានកើតឡើង ដែលសារធាតុនេះត្រូវបានគេរកឃើញថាអាចបំផ្លាញដល់កោសិកានៅក្នុងពោះវៀន ជាហេតុនាំឲ្យកើតជំងឺមហារីកបាន។ សារធាតុគីមីដូចគ្នានេះ ក៏កើតមាននៅពេលសាច់កែច្នៃត្រូវបានរំលាយក្នុងប្រព័ន្ធរំលាយអាហារដែរ។ បន្ថែមពីនេះ សារធាតុនីទ្រីត និងនីត្រាត ត្រូវបានគេបន្ថែមដើម្បីរក្សាគុណភាពផលិតផលសាច់កែច្នៃ ដែលអាចបង្កើតបានជា សារធាតុគីមី N-nitroso ដែរ ដែលសារធាតុនេះហើយអាចបង្កឲ្យកើតជំងឺមហារីកពោះវៀន។ សារធាតុគីមីទាំងអស់នេះអាចបំផ្លាញកោសិកានៅក្នុងពោះវៀនធំ និងកោសិកានៅចុងពោះវៀនធំ។ ការខូចខាតនេះកើតមានកាន់តែយូរ កត្តាប្រឈមកើតជំងឺមហារីកក៏កាន់តែខ្ពស់ដែរ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ ៣. វិធីបន្ថយហានិភ័យ ដើម្បីបន្ថយហានិភ័យជំងឺមហារីកពោះវៀនធំ […]
និយមន័យតើមហារីកពោះវៀនធំជាអ្វី? មហារីកពោះវៀនធំគឺជាមហារីកកើតឡើងលើសរីរាង្គពោះវៀនធំដែលជាផ្នែកចុងក្រោយនៃផ្លូវរំលាយអាហាររបស់មនុស្ស។ ភាគច្រើននៃជំងឺនេះគឺចាប់ផ្ដើមពីសាច់ដក់នៅតាមប្រហោងពោះវៀនដែលយូរៗទៅវិវត្តទៅជាមហារីកបាន។ រោគសញ្ញាអ្នកជំងឺដែលនៅដំណាក់កាលដំបូងគឺមិនមានរោគសញ្ញាសសម្គាល់ទេ ហើយអាការៈគឺអាស្រ័យលើទំហំនិងទីតាំងនៃមហារីក។ ជាទូទៅមានរោគសញ្ញាដូចជា៖ ចលនាពោះវៀនធំមានការប្រែប្រួលដូចជាទល់លាមក ឬរាកខុសប្រក្រតីជាច្រើនសប្ដាហ៍ មានការហូរឈាមតាមរន្ធគូថ ឈឺពោះចុក និងឆ្អល់ណែនជាប្រចាំ មានអារម្មណ៍ថាពោះវៀនមានស្ទះអ្វីមួយ នឿយហត់ និងអស់កម្លាំង ស្រកទម្ងន់ជាដើម មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមានសញ្ញាទាំងអស់ខាងលើទេដូចនេះប្រសិនបើមានករណីមិនធម្មតាណាមួយកើតឡើងសូមប្រញាប់មកជួបគ្រូពេទ្យ។ មូលហេតុមិនទាន់មានការសិក្សាច្បាស់ពីមូលហេតុរបស់វានៅឡើយ ។ ជាទូទៅកោសិកា គឺស្វ័យដំឡើងទ្វេតាមធម្មតាតែនៅពេលមានកោសិកាមហារីកកើតឡើង ការស្វ័យដំឡើងទ្វេនេះនឹងចាប់កើនឥតឧបមាទៅជាដុំមហារីក។ ហ្សែនតំណពូជអាចជាមូលហេតុ អ្នកដែលមានផ្ទុកសែនមានមហារីក គឺមានហានិភ័យខ្ពស់ក្នុងការកើតមហារីកប្រភេទនេះជាងអ្នកដទៃប៉ុន្តែមិនមែនបានន័យថា១០០%នោះទេ។ ប្រភេទមហារីកពោះវៀនធំតាមតំណពូជមានដូចជា៖ មហារីកគ្មានសាច់ដក់ ដោយតំណពូជគឺងាយនឹងបង្កជាមហារីកពោះវៀនធំនិងមហារីកផ្សេងទៀតមុនអាយុ ៥០ឆ្នាំ មហារីកមានសាច់ដក់លើកោសិកាក្រពេញដែលដុះរាប់រយក្នុងប្រហោងពោះវៀន គឺងាយនឹងបង្កមហារីកពោះវៀនធំមុនអាយុ ៤០ប្រសិនបើមិនព្យាបាលឲ្យទាន់ពេល។ ប្រភេទមហារីកខាងលើ គឺអាចរកឃើញតាមការធ្វើតេស្តសេនេទិច របបអាហារ ការសិក្សាបានបង្ហាញថាប្រជាជនលោកខាងលិចគឺមានរបបអាហារមានជាតិខ្លាញ់ច្រើន និងមានជាតិសរសៃតិចដែលមានទំនាក់ទំនងទៅនឹងមហារីកពោះវៀនធំគួរឲ្យកត់សម្គាល់។ ម្យ៉ាងទៀតអ្នកដែលមានការប្ដូររបបអាហារទៅជាជាតិខ្លាញ់ច្រើន និងជាតិសរសៃតិច ដូចរបបអាហារលោកខាងលិច គឺមានអត្រាកើតមហារីកខ្ពស់។ អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថាប្រហែលមកពីបម្រែបម្រួលរបបអាហារនេះអាចមានអំពើទៅលើមេរោគក្នុងពោះវៀន និងបង្កជាការរលាក ហើយយូរៗទៅកើតជាមហារីក។ ទោះជាយ៉ាងនេះក៏ដោយការសិក្សាក៏កំពុងតែបន្តជាដរាប។ កត្តាប្រឈម មានអាយុលើសពី ៥០ឆ្នាំ។ អាយុតិចជាងនេះក៏មានដែរតែកម្រ ជនជាតិអាមេរិកកាត់អាហ្វ្រិក អ្នកដែលធ្លាប់មានសាច់ដក់ក្នុងប្រហោងពោះវៀន និងមានមហារីកពោះវៀនធំពីមុនមក មានការរលាកពោះវៀនរ៉ាំរ៉ៃដូចជាជំងឺដំបៅពោះវៀន និងជំងឺ Crohn ជាដើម អ្នកមានផ្ទុកសែនមហារីក និងអ្នកដែលមានគ្រួសារបងប្អូនធ្លាប់មានមហារីកពីមុនមកនិងមានប្រភេទដូចបានរៀបរាប់ខាងលើ អ្នកដែលមានរបបអាហារមានជាតិសរសៃតិច និងមានជាតិខ្លាញ់ច្រើន គឺងាយនឹងមានមហារីកជាងអ្នកដទៃ អ្នកអង្គុយធ្វើការច្រើនមិនសូវបញ្ចេញកម្លាំងកាយ អ្នកមានជំងឺទឹកនោមផ្អែម និងមិនមានការឆ្លើយតបជាមួយថ្នាំអាំងស៊ុយលីន អ្នកជំងឺធាត់ដែលជាអកុសលអីគេរកឃើញថាពួកគាត់ងាយកើតមហារីក និងងាយមានគ្រោះថ្នាក់ដល់ជីវិតជាងគេ អ្នកជក់បារីនិងផឹកស្រាច្រើន អ្នកដែលធ្លាប់មានការព្យាបាលដោយវិទ្យុសកម្មពីមុនមក រោគវិនិច្ឆ័យនិងការព្យាបាលរោគវិនិច្ឆ័យ ការកំណត់បាននូវរោគវិនិច្ឆ័យដែលល្អគឺធ្វើឡើងនៅក្រោយពេលធ្វើការពិនិត្យកាយសម្បទា សាកសួរពីប្រវត្តិជំងឺក៏ដូចជាព័ត៌មានក្នុងគ្រួសារទាក់ទងនឹងជំងឺ។ បន្ទាប់ពីនេះគ្រូពេទ្យនឹងស្នើធ្វើការអង្កេតវិភាគបន្តដូចជា៖ ការថតសុងពោះវៀនតាមគូថដើម្បីរកភាពមិនប្រក្រតីរបស់ពោះវៀន និងអាចច្រឹបយកសាច់ដែលសង្ស័យទៅពិនិត្យរកមើលមហារីកថែមទៀតផង តាមរយៈការមើលកោសិកាក្រោមមីក្រូទស្សន៍ ការផឹកសូលុយស្យុងបារ្យ៉ូមដែលមានសារធាតុពណ៌ដើម្បីថតយករូបតាមរយៈកាំរស្មីវិទ្យុសកម្មដើម្បីរកមើលដុំមហារីកនិងសាច់ដក់ក្នុងពោះវៀន បន្ទាប់ពីកំណត់រកវិនិច្ឆ័យរួចហើយគ្រូពេទ្យអាចនឹងត្រូវធ្វើការអង្កេតវិភាគផ្សេងទៀតដូចជាអេកូសាស្ត្រ ថតស៊ីធីសួត ថ្លើម និងសរីរាង្គក្នុងពោះដើម្បីរកមើលការរាលដាលរបស់មហារីក។ អាចមានតេស្តឈាមរកមើលអង់ទីស្សែន CEA( carcinoembryonic antigen ) ដែលកើតឡើងដោយសារកោសិកាមហារីក។ ការព្យាបាល ព្យាបាលមហារីកគឺអាស្រ័យលើប្រភេទនៃមហារីកនិងដំណាក់កាលរបស់វាព្រមទាំងចូលរួមទាំងករណីអាយុសុខភាពរាងកាយទូទៅ និងរបៀបរស់នៅជារៀងរាល់ថ្ងៃផងដែរ។ មហារីកគឺមិនអាចព្យាបាលតែវិធីតែមួយមុខនោះទេ វាត្រូវការចូលរួមព្យាបាលតាមវិធីជាច្រើនដូចជាការព្យាបាលតាមគីមី វះកាត់ និងវិទ្យុសកម្មជាដើម […]
ជំងឺមហារីកពោះវៀនធំ អាចកើតមានទាំងបុរស និងស្រ្តី ហើយនៅកម្ពុជាតួលេខអ្នកជំងឺនេះក៏ច្រើនដែរ។ នេះបើតាមការឲ្យដឹងពីលោកវជ្ជបណ្ឌិត Jonathan Foo ឯកទេសវះកាត់ទូទៅ និងវះកាត់ជំងឺមហារីកពោះវៀនធំ នៅប្រទេសសិង្ហបុរី។ លោកវេជ្ជបណ្ឌិតថា មានកត្តាសំខាន់២ ដែលបង្កឲ្យកើតជំងឺមហារីកពោះវៀនធំ ក្នុងនោះមានកត្តាអាចទប់ស្កាត់បាន និងមិនអាចទប់ស្កាត់បាន។ កត្តាមិនអាចទប់ស្កាត់បាន ទី១. អាយុ៖ កាន់តែចាស់កាន់តែមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកពោះវៀនធំ ទី២. ហ្សែន៖ ប្រសិនបើគ្រួសារមានប្រវិត្តធ្លាប់កើតមានជំងឺមហារីក។ ចំណែកឯកត្តាអាចទប់ស្កាត់បាន ពាក់ព័ន្ធនឹងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់យើង ក្នុងនោះមាន របបអាហារបរិភោគសាច់ច្រើន អាហារផ្អាប់ អាហារកែច្នៃ ប្រឈមហានិភ័យក្នុងការកើតជំងឺមហារីកពោះវៀនធំ។ លើសពីនេះ ការជក់បារី ផឹកស្រា និងមិនចូលចិត្តហាត់ប្រាណក៏អាចប្រឈមនឹងការកើតមានជំងឺមហារីកពោះវៀនធំដែរ។ ចំពោះការទប់ស្កាត់មិនឲ្យកើតជំងឺមហារីកពោះវៀនធំ លោកវេជ្ជបណ្ឌិត Jonathan Foo បានបញ្ចាក់ឲ្យដឹងថា យើងមិនអាចបាននិយាយថា អាចព្យាបាលឲ្យជំងឺមហារីកពោះវៀនធំជាបានទាំងស្រុងទេ តែគេមានវិធីដើម្បីពិនិត្យរកវាតាំងពីដំណាក់កាលដំបូងៗ។ លោកវេជ្ជបណ្ឌិតបានផ្តល់ការណែនាំដល់ ស្រ្តីៗ និងបុរសៗដែលមានអាយុចាប់ពី៤៥ឆ្នាំឡើង គួរឆ្លុះមើល និងពិនិត្យសុខភាពពោះវៀនធំ និងទ្វារបាត ប្រសិនបើពិនិត្យឃើញមានដុំអ្វីមិនប្រក្រតី គ្រូពេទ្យជំនាញនឹងវះកាត់យកវាចេញ ដើម្បីទប់ស្កាត់ក្នុងការវិវត្តទៅជាជំងឺមហារីកដំណាក់កាលបន្ទាប់ៗ។
មានមនុស្សជាច្រើនគិតថា បត់ជើងធំមកមានឈាម បណ្ដាលមកពីជំងឺឫសដូងបាត ឬក៏មានអីទាក់ទងនឹងការរលាត់ភ្នាសបាត ជាដើម។ ផ្ទុយទៅវិញ ការដែលជុះមកចេញឈាមមកជាមួយអាចបញ្ជាក់ពីបញ្ហាពោះវៀនធំរបស់យើង ដែលអាចជាបញ្ហាធ្ងន់ធ្ងរជាងការកើតឫសដូងបាតទៅទៀត។ យោងតាមការឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែតថា ការដែលបត់ជើងធំមានឈាម ភាគច្រើនកើតឡើងដោយសារជំងឺឫសដូងបាតពិតមែន ប៉ុន្តែនៅមានមួលហេតុផ្សេងៗទៀតដែលបង្កឲ្យជុះមានឈាម ហើយវាអាចបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតផងដែរ។ ក្នុងករណីដែលយើងបត់ជើងធំមកមានឈាម ហើយចេញរោគសញ្ញា ឬកត្តាដូចខាងក្រោម គឺត្រូវការឆ្លុះពិនិត្យពោះវៀនធំដូចជា៖ - អាយុលើសពី៤៥ឆ្នាំឡើងទៅ - បាត់បង់គ្រាប់ឈាមក្រហមច្រើន - មានអាការៈឈឺពោះរ៉ាំរ៉ៃ - មានការស្រកទម្ងន់លឿន ឬខុសប្លែកពីធម្មតា - ក្រោយការពិនិត្យ រកឃើញ ឬស្ទាបប៉ះដុំក្នុងពោះ - មានប្រវត្តិគ្រួសារដែលមានបញ្ហាដុំសាច់កាច ឬមហារីក ប្រសិនបើបត់ជើងមកមានឈាម លាយឡំនឹងសញ្ញាទាំងប៉ុន្មាននេះ អាចបណ្ដាលមកពីបញ្ហារលាកពោះវៀនធំដែលក្នុងនោះមានមូលហេតុចម្បងៗរួមមាន ដុំសាច់មហារីក ដុំសាច់ Polyp ដំបៅពោះវៀនធំ ដំបៅពោះវៀនតូច និងការហូរឈាមដែលបណ្ដាលមកពី Colonic Diverticula។ ដូចនេះ មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំថា ចំពោះការបត់ជើងមានឈាមក្រហម ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងមិនត្រូវភ័យខ្លាចក្នុងការធ្វើការពិនិត្យឆ្លុះពោះវៀនធំ ដើម្បីរកមូលហេតុ និងរោគវិនិច្ឆ័យនៃជំងឺអោយបានច្បាស់លាស់ ក្នុងគោលបំណងចៀសវាងភាពធ្ងន់ធ្ងរ និងទទួលបានការព្យាបាលបានចំមុខជំងឺ និងទាន់ពេលវេលាផងដែរ។
មហារីកពោះវៀនធំ ជាជំងឺកាចសាហាវដែលអាចកើតមានទាំងលើបុរស និងស្រ្តី តួលេខនៅកម្ពុជា ឆ្នាំ ២០១៨ មានករណីថ្មីកើតជំងឺមហារីកពោះវៀនធំប្រមាណជា ១.៣១៤ នាក់។ តើមានមូលហេតុអីខ្លះជំរុញឲ្យកើតជំងឺមហារីកពោះវៀនធំ? យើងត្រូវធ្វើដូចម្តេច ដើម្បីបង្ការជំងឺមហារីកប្រភេទនេះ? លោកវេជ្ជបណ្ឌិត Jonathan Foo ឯកទេសវះកាត់ទូទៅ និងវះកាត់ពោះវៀនធំ មកពីប្រទេស សិង្ហបុរី បានពន្យល់នៅក្នុងកិច្ចពិភាក្សាអប់រំ ដែលរៀបចំដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សិង្ហបុរី កាលពីពេលថ្មីៗនេះ នៅទីក្រុងភ្នំពេញ អំពីមូលហេតុ និងវិធីបង្ការជំងឺមហារីកពោះវៀនធំ ដែលមានប្រសិទ្ធភាពបំផុត។ ១- រោគសញ្ញាជំងឺមហារីកពោះវៀនធំ – បន្ទោរបង់មិនទៀងទាត់ – លាមកមានឈាម – ឈឺពោះ – ស្រកទម្ងន់ដោយគ្មានមូលហេតុ។ ២- មូលហេតុនាំឲ្យកើតជំងឺមហារីកពោះវៀនធំ – តំណពូជ – ការញ៉ាំសាច់ក្រហមជាប្រចាំ – ញ៉ាំអាហារដែលមានជាតិកាកសរសៃតិច – លើសទម្ងន់ – មិនហាត់ប្រាណ – ជក់បារី ឬផឹកស្រា។ អត្ថបទពាក់ព័ន្ធ៖ Small intestine cancer (មហារីកពោះវៀនតូច) សាហាវណាស់ វៀតណាមស្លាប់ជាង ៣០០នាក់រាល់ថ្ងៃដោយសារមហារីក ព្រោះផឹកស្រាច្រើន ៣- វិធីបង្ការជំងឺមហារីកពោះវៀនធំ បើតាមលោកវេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅ និងវះកាត់ពោះវៀនធំពីប្រទេស សិង្ហបុរី Jonathan Foo ទិន្នន័យ អ្នកកើតជំងឺមហារីកពោះវៀនធំនាពេលបច្ចុប្បន្នចេះតែកើនឡើង ដូចនេះមានតែវិធីបង្ការ តាមរយៈរបបអាហារ សកម្មភាពប្រចាំថ្ងៃ […]